ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar មិនចូលរួមការទទួលពានរបស់ Mbappe តែទៅជប់លៀងជាមួយ Rihanna

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​សម្បូរ​រឿង​នៅ​រដូវ​កាល​នេះ Neymar Jr. មិន​ចូលរួម​ក្នុង​ពិធី​ទទួល​ពានរង្វាន់​របស់ Kylian Mbappe ដែល​ជា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ទេ…

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​សម្បូរ​រឿង​នៅ​រដូវ​កាល​នេះ Neymar Jr. មិន​ចូលរួម​ក្នុង​ពិធី​ទទួល​ពានរង្វាន់​របស់ Kylian Mbappe ដែល​ជា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ទេ ។ តែ​បែរជា​ទៅ​ជប់លៀង​រាំ​សប្បាយ​ជាមួយនឹង​តារាចម្រៀង​ស្រី Rihanna ទៅ​វិញ ។

នៅ​ថ្ងៃអាទិត្យ​កន្លង​មកនេះ Mbappe បាន​ទៅ​ចូលរួម​ទទួល​ពានរង្វាន់ Ligue 1 Player និង ពាន Young Player of the Year នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់ UNFP ឯ​ទី​ក្រុងប៉ារីស ។ ក្នុង​កម្មវិធី​នោះ គេ​មិនឃើញ Neymar ដែល​ជា​មិត្ត​រួម​ក្រុម​ទៅ​ចូលរួម​អបអរ​ឡើយ ។

Neymar បែរជា​ទៅ​ជប់លៀង​ជាមួយនឹង Rihanna ដែល​កំពុង​នៅ​ប្រទេស​បារាំង ត្រៀម​សម្រាប់​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូ​ដ​នៅ​អាទិត្យ​នេះ ។ តាម​រូបភាព​ដែល Neymar បាន​បង្ហោះ គេ​អាច​ទាយ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​នាក់​កំពុង​នៅ​ក្នុង​ក្លិប​រាត្រី Boumboum ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​កីឡាករ​រូប​នេះ មិន​ខ្វល់​ពី​ការ​អបអរ​ដល់​មិត្តភក្តិ ។ កាលពី​ឆ្នាំ​មុន Neymar បាន​សម្រេចចិត្ត​មិន​ទៅ​ពិធី​ប្រគល់​ពាន Ballon d’Or ឆ្នាំ​២០១៨ ហើយ​សុខចិត្ត​នៅផ្ទះ​អង្គុយ​លេង​ហ្គេ​ម Call of Duty ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ