ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​មូលដ្ឋាន​ស្នើ​អ្នកនយោបាយ​កុំអោយ​មានគំនិត​ផ្តួលរំលំ​គ្នា​ទៅ​វិញ​ទៅ​មក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ស្នើ​ដល់​អ្នកនយោបាយ​កុំអោយ​មានគំនិត​ផ្តួលរំលំ​គ្នា​ទៅ​វិញ​ទៅ​មក​ការ​លើក​ឡើង​របស់​គណបក្ស​មូលដ្ឋាន​នេះ បន្ទាប់​ពី​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដែល​គាំទ្រ​នយោបាយ​លោក​សម រ​ង្ស៊ី នៅ​ក្រៅប្រទេស​ក៏​ដូច​ជា ក្នុង​ប្រទេស​ចង់​ផ្តួលរំលំ​របប​ដឹកនាំ​បច្ចុប្បន្ន​ដោយ​ចោទ​ថា ការ​ដឹកនាំ​មិនល្អ ។ យ៉ាងណា​ក្តី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ស្នើ​ដល់​អ្នកនយោបាយ​កុំអោយ​មានគំនិត​ផ្តួលរំលំ​គ្នា​ទៅ​វិញ​ទៅ​មក​ការ​លើក​ឡើង​របស់​គណបក្ស​មូលដ្ឋាន​នេះ បន្ទាប់​ពី​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដែល​គាំទ្រ​នយោបាយ​លោក​សម រ​ង្ស៊ី នៅ​ក្រៅប្រទេស​ក៏​ដូច​ជា ក្នុង​ប្រទេស​ចង់​ផ្តួលរំលំ​របប​ដឹកនាំ​បច្ចុប្បន្ន​ដោយ​ចោទ​ថា ការ​ដឹកនាំ​មិនល្អ ។ យ៉ាងណា​ក្តី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា​ថា នៅ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​គាំទ្រ​ការ​ធ្វើ​នយោបាយ​តាម​របៀប​ប្រកួតប្រជែង​គំនិត​ដើម្បី​ដោះស្រាយ​បញ្ហា​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ប្រទេស​ខ្មែរ​បាន​សម្បូរ​សប្បាយ​ទាំងអស់​គ្នា​ហើយ ។

គណបក្ស​បាន​បញ្ជាក់​ថា ៖«​ផ្ទុយ​ទៅ​វិញ​ការ​ធ្វើ​នយោបាយ​ដោយ​គាំទ្រ និង​លើក​តម្លើង​បុគ្គល​ជ្រុល​ពេក​ហើយ​ផ្តោត​ទៅ​លើ​ការ​ផ្តួលរំលំ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មាន​មួយ អត់​មួយ ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ជា​អ្នក​រង​គ្រោះ​ដោយសារ អ្នកនយោបាយ​ជា​ច្រើន​ជំនាន់​រួច​មក​ហើយ​» ។ ជាមួយ​គ្នា​នោះ​ដែរ​គណបក្ស​ដែល​សំបូរ​ថ្នាក់ដឹកនាំ​មក​ពី​សង្គម​ស៊ី​វិល​ក៏​បាន​អំពាវនាវ​ដល់​អ្នកនយោបាយ​ទាំងអស់​គួរ​ងាក​ទៅ​កាន់​វប្បធម៌​នយោបាយ​ស្រឡាញ់​ខ្មែរ និង​ខ្មែរ និង​ចេញ យោគយល់​គ្នា ។

ប្រភព​បញ្ជាក់​ថា​៖«​ដល់​ពេល​យើង​រួម​គ្នា​សាបព្រោះ​វប្បធម៌​នយោបាយ​ថ្មី ជា​ពិសេស​ការ​គោរព​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ទោះបីជា​មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា និង​ការ​ឲ្យ​តម្លៃ​លើ ការ​ប្រកួតប្រជែង​គោលនយោបាយ​ដោះស្រាយ​បញ្ហា​សង្គម​ជាតិ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ