Neymar បារម្ភពីការផ្លាស់ទ្រនំទៅ Real Madrid ដោយសារតែរឿងម្យ៉ាង
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងនៅក្លិបអ្នកមានបារាំង Neymar Jr. ព្រួយចិត្តត្បិត Eden Hazard…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងនៅក្លិបអ្នកមានបារាំង Neymar Jr. ព្រួយចិត្តត្បិត Eden Hazard…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងនៅក្លិបអ្នកមានបារាំង Neymar Jr. ព្រួយចិត្តត្បិត Eden Hazard អាចនឹងទៅលេងនៅ Real Madrid ដែរ ។
កីឡាករអាយុ២៧ឆ្នាំរូបនេះ បានចាកចេញពី Barcelona នៅឆ្នាំ២០១៧ មកលេងនៅក្លិបអ្នកមានបារាំង PSG ដែលត្រូវបានមហាជនគិតថា រូបគេធ្វើបែបនេះដោយសារតែ មិនចង់នៅក្រោមប្រជាប្រិយភាពរបស់ Lionel Messi ។
អ្វីដែលមិននឹកស្មាននោះគឺ Neymar គេចពី Messi មកជួបនឹង Kylian Mbappe នៅក្លិប PSG។ ប្រជាប្រិយភាពរបស់ Mbappe ហាក់បីដូចជាខ្ពស់ត្រដែត បើធៀបនឹងកីឡាករមានរឿងមិនចប់ Neymar។ យើងអាចហៅបានថា គេចពីតោ មកជួបនឹងខ្លា។
មកដល់ពេលនេះ Neymar មានទំនាក់ទំនងយ៉ាងខ្លាំងនឹងការផ្លាស់មកនៅក្លិបអធិរាជស Real Madrid។ តែ Neymar ខ្លាចរឿងនេះកើតឡើងម្តងទៀត ដោយសារតែ Eden Hazard អាចនឹងមកលេងនៅ Real Madrid ដែរ ដែលធ្វើឱ្យប្រជាប្រិយភាពរបស់ Neymar មិនឡើងផុតគេ ។ នេះក៏ដោយសារតែ Neymar ជាកីឡាករចង់ឱ្យខ្លួនឯងជាអ្នករ៉ាប់រងសំខាន់នៅលើតារាង ហើយមិនចង់ឱ្យនរណាម្នាក់មកដណ្តើមឆាករបស់ខ្លួនឡើយ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ