ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និង​ចិន​មិន​ប៉ះពាល់​កម្ពុជា​ធំដុំ​ទេវា​ប្រៀប​ដូច​គ្រាប់​ខ្សាច់​មួយ​ដុំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​អះអាង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​មិន​បាន​ប៉ះពាល់​កម្ពុជា​ធំដុំ​នោះ​ទេ គឺ​ប៉ះពាល់​ប្រៀប​ដូច​ជា ដុំ​ខ្សាច់​មួយ​ដុំ​អី​ញ្ចឹ​ង​។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​កើត​មាន​ហើយ​ត្រូវ​បាន​ក្រុមប្រឆាំង​ថា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​អះអាង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​មិន​បាន​ប៉ះពាល់​កម្ពុជា​ធំដុំ​នោះ​ទេ គឺ​ប៉ះពាល់​ប្រៀប​ដូច​ជា ដុំ​ខ្សាច់​មួយ​ដុំ​អី​ញ្ចឹ​ង​។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​កើត​មាន​ហើយ​ត្រូវ​បាន​ក្រុមប្រឆាំង​ថា កម្ពុជា​ក៏​ផល​ប៉ះពាល់​ពី​សង្គ្រាម​ដែល​គ្មាន​ផ្សែង​នោះ​ដែរ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គិត​ថា សង្គ្រាម​មហាអំណាច​ទាំង​ពីរ​ហ្នឹង គឺជា​ការ​ប្រកួតប្រជែង​មនោគមន៍វិជ្ជា​នៅ​លើក​ពិភពលោក ។ អី​ញ្ចឹ​ង​ទេ​ការ​ប្រកួតប្រជែង​មហាអំណាច​នេះ​គ្មាន​អ្នក​ណា​ឈ្នះ​អ្នក​ណា​ចាញ់​នោះ​ទេ គឺ​អន្តរាយ​ទាំងអស់​គ្នា​» ។ លោក​បន្ត​ថា សង្គ្រាម​រវាង​ប្រទេស​មហាអំណាច​នេះ​ដែរ និង​រាលដាល​ដល់​ប្រទេស​លើក​ពិភពលោក​ទាំងមូល និង​ជះ​ឥទ្ធិពល​ដល់​ប្រទេស​លើក​ពិភពលោក​ទាំងមូល​ដែរ ។ ហើយ​វា​ក៏​នឹង​ត្រូវ​ចំណាយ​រយៈពេល​វែង​ក្នុង​ការ​ស្តា​សេដ្ឋកិច្ច​ពិភពលោក ។ លោក​ក៏​បាន​គូសបញ្ជាក់​ថា ៖«​រឿង​នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅ​កម្ពុជា បើ​ប្រៀបធៀប​នឹង​សកលលោក គឺ​ព្រៀម​ដូច​គ្រាប់​សាច់​មួយ​គ្រាប់​អី​ញ្ចឹ​ង ដូច្នេះ​គ្មាន​រឿង​អ្វី​កម្ពុជា​រង​ឥទ្ធិពល​នោះ​ទេ​» ។

យ៉ាងណា​ក្តី​ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ថា កម្ពុជា​មិន​រង​គ្រោះ​តែ​អ្នក​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ គឺ​រង​គ្រោះ​ចំ ពោះ​អ្នក​វិនិយោគ​នៅ​លើក​ពិភពលោក​ទាំងអស់​ត្រូវ​ធ្លាក់​ចុះ​ដូច​គ្នា ។ ចំពោះ​ជំ​លោះ​នេះ​ដែរ​លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​កើត​មាន​នោះ​ទេ ។ ជា​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើ​យ៉ាងណា​ឲ្យ​បណ្តា​ប្រទេស​ធំ​ៗ​ក៏​ដូច​ជា​ប្រទេស​តូច​ៗ​ដោះស្រាយ​បញ្ហា​ដោះ​សន្តិវិធី ដើម្បី​ឈ្នះ​ៗ​ទាំងអស់​គ្នា ។

លោក​បន្ថែម​សម្តេច​តេ​ជោ ហ៊ុន សែន​តែងតែមាន​ប្រសាសន៍​ជា​បន្តបន្ទាប់​ថា កម្ពុជា គឺជា ចំណែក​តូច​មួយ​នៅ​ក្នុង​ប្រទេស​លើក​ពិភពលោក ហើយ​កម្ពុជា​គ្មាន​ឥទ្ធិពល​នោះ​ទេ ។ ប៉ុន្តែ កម្ពុជា​រង​ឥទ្ធិពល​នៃ​ការ​ឈ្លោះ​គ្នា​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ (​អា​មេ​រិ -​ចិន​) ប្រ​សិន​ណា កើតឡើង ។

ចំណែក​លោក យ៉ែ​ម​បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង នៅ​ថ្ងៃនេះ​ដែរ​ថា សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម ដែល​អា​មេ​រិ​ក និង​ចិន​កំពុង តតាំង​គ្នា​ថ្មី​ៗ​ចុង​ក្រោយ​នេះ​ជុំវិញ​ការ​ដំឡើង​ពន្ធគយ និង​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ជាដើម បណ្ដាល​ឱ្យ​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម ហើយ​ភាព​មិន​ជាក់លាក់​នាំ​ឱ្យ​ការ​វិនិយោគ​អាប់អួរ ការ​បាត់ បង់​ទំនុកចិត្ត​ក៏​មានការ​កើតឡើង ដែល​នាំ​ឱ្យ​ប្រទេស​នានា​រៀបចំ​ផែនការ បង្ការ​ជាយថាហេតុ​ណាមួយ​ដែល​អាច​កើតឡើង ៕ (​កែសម្រួល​ដោយ ៖ សុ​ឃា​ក់​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ