ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ចម្លើយ​សារភាព​មូលហេតុ​ពិត​នៅ​ពីក្រោយ​ការ​សម្លា.ប់​យុវជន​ម្នាក់​មុន​ចូល​ឆ្នាំ​ខ្មែរ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កំលាំង​អា​វុ​ហត្ថ​ចំនួន​៣​ខេត្ត រួម​ទាំង​កំលាំង​លើ​ផ្ទៃ​ប្រទេស​ផង​នោះ​បាន​សហការ​គ្នា​បំបែកសំណុំរឿង​ឃាតកម្ម​កាប់សម្លាប់​យុវជន​ម្នាក់​នៅ​ខេត្តព្រៃវែង កាលពី​អំឡុង​ពេល​មុន​ចូល​ឆ្នាំ​ខ្មែរ ដោយ​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ជនសង្ស័យ​រហូត​ដល់​ខេត្តកំពង់ធំ ទើប​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន និង​បញ្ជូន​មក​កាន់​ខេត្តព្រៃវែង​វិញ​។ ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឈួ​ន…

ខេត្តព្រៃវែង ៖ កំលាំង​អា​វុ​ហត្ថ​ចំនួន​៣​ខេត្ត រួម​ទាំង​កំលាំង​លើ​ផ្ទៃ​ប្រទេស​ផង​នោះ​បាន​សហការ​គ្នា​បំបែកសំណុំរឿង​ឃាតកម្ម​កាប់សម្លាប់​យុវជន​ម្នាក់​នៅ​ខេត្តព្រៃវែង កាលពី​អំឡុង​ពេល​មុន​ចូល​ឆ្នាំ​ខ្មែរ ដោយ​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ជនសង្ស័យ​រហូត​ដល់​ខេត្តកំពង់ធំ ទើប​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន និង​បញ្ជូន​មក​កាន់​ខេត្តព្រៃវែង​វិញ​។

ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឈួ​ន គឹ​ម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង និង​ខេត្តកំពង់ធំ ដោយ​មានការ​សហការ​ចូលរួម​ពី​កំលាំង​អាវុធហត្ថ​ខេត្តពោធិសាត់ អាវុធហត្ថ​ខេត្តកំពង់ធំ និង​កំលាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​ដែរ ដោយ​អនុវត្ត​ន៏​តាម​ដីការ​បញ្ជា​អោយ​ចូលខ្លួន​លេខ​៦០ ចុះ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ គល់ ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ហា​បូរ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ត្រូវ​បាន​កំលាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី ល្ងាច​ថ្ងៃ​ទី​២២ ឧសភា នៅ​ចំណុច​ភូមិ​សាន​គរ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយ​ជាប់ចោទ​ពី​បទ « ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​» ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ទ្រា ហ៊ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ កាលពី​ថ្ងៃ​ទី​១២​ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​វត្ត​ហា​បូរ ស្ថិត​ក្នុងភូមិ​ហា​បូរ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។

លោក​វរៈសេនីយត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ក្រោយ​ពី​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​កែក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ទ្រា ហ៊ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ចំនុច​វត្ត​ហា​បូរ ស្ថិត​ក្នុងភូមិ​ហា​បូរ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ បណ្តាល​អោយ​ស្លាប់ ពិតប្រាកដ​មែន ដោយ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​តែងតែ​និយាយ​ឌឺដង និង​ជិះ​ម៉ូតូ​មក​រោ​ទិ៍​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ ទើប​ធ្វើ​អោយ​ខ្លួន​ខឹង​ហើយ​គុំ​ក្នុង​ចិត្ត លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ពេល​មានកម្ម​វិធី​បុណ្យ​ក្នុង​វត្ត ហើយ​បាន​ជួប​ជន​រង​គ្រោះ ទើប​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ជន​រង​គ្រោះ​តែ​ម្តង​ទៅ ហើយ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ហើយ ខ្លួន​ក៏​បាន​រត់គេច​ខ្លួន​មក​រស់នៅ​ខេត្តកំពង់ធំ រហូត​ដល់​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​និ​តិ​វិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ