ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ Galaxy Fold Game of Thrones ស្រោម​មាស​ឡូយ​កប់​ហើយ​តម្លៃ​វិញ​ប៉ះ​សក់

4 ឆ្នាំ មុន

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Galaxy Fold មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​លក់​ដោយ​ក្រុមហ៊ុន Samsung នៅឡើយ​ទេ ប៉ុន្តែ​ឥឡូវនេះ​ក្រុមហ៊ុន​ផលិត​ស្រោម​ទូរស័ព្ទ​ប្រណីត​របស់​រុ​ស្ស៊ី​ដ៏​ល្បីល្បាញ​ឈ្មោះ Caviar បាន​បង្ហាញ​ពី​ការ​រចនា​សម្រាប់ Galaxy…

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Galaxy Fold មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​លក់​ដោយ​ក្រុមហ៊ុន Samsung នៅឡើយ​ទេ ប៉ុន្តែ​ឥឡូវនេះ​ក្រុមហ៊ុន​ផលិត​ស្រោម​ទូរស័ព្ទ​ប្រណីត​របស់​រុ​ស្ស៊ី​ដ៏​ល្បីល្បាញ​ឈ្មោះ Caviar បាន​បង្ហាញ​ពី​ការ​រចនា​សម្រាប់ Galaxy Fold ដែល​សង្ឃឹមថា​ស្រោម​ទូរស័ព្ទ​នេះ​នឹង​ទាក់ទាញ​អ្នកគាំទ្រ​ខ្សែភាពយន្ត​ភាគ​ទូរទស្សន៍​រឿង «Game of Thrones» ។ នៅ​ពេល​បំពាក់​ស្រោម​នេះ​វា​ក្លាយទៅជា​ទូរស័ព្ទ Samsung Galaxy Fold Game of Thrones Edition ។

ប្រភព​ព័ត៌មាន gizmochina បាន​ចេញផ្សាយ​ថា ទូរស័ព្ទ Samsung Galaxy Fold Game of Thrones Edition នេះ​គឺ​ស្រោម​របស់​វា​ធ្វើ​ពី​មាស​នៅ​លើ​បន្ទះ​ទាំង​ពីរ ។ ធាតុមាស​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​តួអង្គ​ដ៏​ល្បីល្បាញ​មួយ​ចំនួន​នៅ​លើ​រឿង​ភាគ​របស់ HBO ។

ក្រុមហ៊ុន Caviar បាន​និយាយ​ថា​ស្រោម​ទូរស័ព្ទ​នេះ​នឹង​មាន​ត្រឹមតែ ៧​គ្រឿង​ប៉ុណ្ណោះ​ដែល​ជា​និមិត្តសញ្ញា​នៃ​ផ្ទះ​ចំនួន ៧ និង​មានការ​រចនា​ប្លែក​ៗ ។ ស្រោម​ទូរស័ព្ទ Samsung Galaxy Fold Game of Thrones Edition ទាំង ៧ គ្រឿង​នេះ​មាន​រួច​ហើយ​សម្រាប់​ការ​បញ្ជា​ទិញ​ជា​មុន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រុមហ៊ុន​ផលិត​ស្រោម​ទូរស័ព្ទ​ប្រណីត​របស់​ប្រទេស​រុ​ស្ស៊ី​នេះ​បាន​បង្ហាញ​ថា​វា​នឹង​ចាប់ផ្តើម​នៅ​ពេល​ទូរស័ព្ទ Galaxy Fold បើក​លក់​ជា​ផ្លូវការ ។ ចំពោះ​តម្លៃ​វិញ​អ្នក​នឹង​ត្រូវ​ចំណាយ​រហូត​ដល់​ទៅ ៨២០០ ដុល្លារ​ឯណោះ​សម្រាប់​ទូរស័ព្ទ​មួយ​គ្រឿង ដែល​នេះ​គឺ​វា​ខ្ពស់​ជាង​តម្លៃ​ដើម​ទូរស័ព្ទ Galaxy Fold ដែល​មាន​តម្លៃ​តែ ១៩៨០​ដុល្លារ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ