មនុស្សជាច្រើនបានគិតថា តារាចម្រៀងសាពូន មីដាដា អាចនឹងមិនមានបទចម្រៀងណាមួយតទៅទៀតទេ សម្រាប់ច្រៀងសម្តែង នៅពេលដែលលោកបានពន្យារពេលចេញមុខជាមួយភរិយាជាច្រើនឆ្នាំ ដើម្បីមើលថែសង្គមគ្រួសារ ។
ទាក់ទិននិងរឿងសិល្បៈ ងាកមកវិញឬយ៉ាងណា អ្នកនាងសឿ សុធារ៉ា ភរិយាមីដាដា ឱ្យដឹងថា «រាល់
ថ្ងៃគាត់កំពុងរៀបចំបទចម្រៀងថ្មីៗ តបការចង់បានពីបងប្អូនយើង ។ បទចម្រៀងទាំងនោះ ជាការសម្រិតសម្រាំង មិនចម្លងពីបរទេសនោះទេ ព្រោះសម័យនេះហើយ កូពីចម្រៀងគេគឺអ្នកស្តាប់រិះគន់
ណាស» ។
សុធារ៉ា បន្តថា ឆ្នាំ២០២០ខាងមុខ ការងារថ្មីលើវិស័យសិល្បៈរបស់នាងនិងស្វាមី ពិតជាកកើតឡើងហើយយើងកំពុងតែរួសរាន់អោយបានចប់មុនគម្រោង ដើម្បីបំបាត់ពាក្យដើរចេញសិល្បៈ ។ យើងនៅតែនឹករលឹកទស្សនិកជន ។
ជាពិសេសកូនស្រីច្បងរបស់នាងពិមាន គឺមានដុងសិល្បៈពេញខ្លួន ហើយសប្បាយចិត្តបានកូនស្នង ព្រោះនាងទើបថតកុនបានមួយរឿងរួចហើយ» ។
ចាំមើល៍ តើប្តី-ប្រពន្ធមួយគូនេះ នឹងធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងណា ក្នុងវិស័យសិល្បៈ ។
សាពូន មីដាដា ជាអតីតតារាចម្រៀងដ៏លេចធ្លោប្រចាំ ផលិតកម្មហង្សមាស កាលពីជាង១០ឆ្នាំមុន។ លោកបានឃ្លាតឆ្ងាយពីសិល្បៈអស់ច្រើនឆ្នាំ រហូតរលកក្រោយស្រវាការងារផ្នែកនេះ បន្តបន្ទាប់ស្របពេលដែលលោកងាកមកគិតគូររឿងមើលថែគ្រួសារឱ្យកាន់តែមានសុភមង្គល ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ