ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១៣​ឆ្នាំ​កម្ពុជា​បញ្ជូន​កម្លាំង​មួក​ខៀវ​ប្រមាណ​៦,២៧១​នាក់​បំពេញបេសកកម្ម​UN

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​អះអាង​ថា ក្នុង​រយៈពេល​១៣​ឆ្នាំ​(​ឆ្នាំ​២០០៦​ដល់​២០១៩)​កន្លង​មកនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ សរុប​ប្រមាណ​៦,២៧១​នាក់ ក្នុង​នោះ​មាន​កម្លាំង​នារី​ចំនួន​៣១៥​នាក់ ចូលរួម​បំពេញបេសកកម្ម អង្គការ​សហ ប្រជាជាតិ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​អះអាង​ថា ក្នុង​រយៈពេល​១៣​ឆ្នាំ​(​ឆ្នាំ​២០០៦​ដល់​២០១៩)​កន្លង​មកនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ សរុប​ប្រមាណ​៦,២៧១​នាក់ ក្នុង​នោះ​មាន​កម្លាំង​នារី​ចំនួន​៣១៥​នាក់ ចូលរួម​បំពេញបេសកកម្ម អង្គការ​សហ ប្រជាជាតិ នៅ​ក្នុង​ប្រទេស​ចំនួន​៨ ។

លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​នៅ​ថ្ងៃ​ទី​២២ ខែឧសភា បាន​លើក​ឡើង​ថា «​ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី​១៣ ដែល​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ចូលរួម​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ នៅ​ក្នុង​ប្រទេស​ចំនួន​៨​លើក​ជំនាញ​វិស្វកម្ម​បោសសម្អាត​មីន កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ពេទ្យ​អាវុធហត្ថ សង្កេតការណ៍ និង​នាយទាហាន​សេនាធិការ​» ។ លោក​បន្ថែម​ថា កម្ពុជា​បន្ត​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ទៅ​កាន់​ប្រទេស​កំពុង​មាន​ជម្លោះ​ផ្ទះ​ក្នុង​នោះ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អង្គការសហប្រជាជាតិ ជាមួយ​កងកម្លាំង​មួក​ខៀវ​កម្ពុជា គឺ​ពិត​មាន​ស្នាដៃ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ការងារ​បេសកកម្ម​កន្លង​ទៅ ។

លោក សែ​ម សុវណ្ណ​នី ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​បាន​បញ្ជូន​កងកម្លាំង​ចំនួន​៤៩៣​នាក់ ទៅ​ចូលរួម​ការងារ​បេសកកម្ម​នៅ​សាធារណរដ្ឋ​លី​បង់ កាលពី​ចុង​ខែមករា មាន​កម្លាំង​វិស្វកម្ម និង​កម្លាំង​បោសសម្អាត​មីន ។ ដោយឡែក​នៅ​ក្នុង​ខែឧសភា​នេះ​បញ្ជូន​កម្លាំង​វិស្វកម្ម​ព្រ​លាន​យន្តហោះ និង​កម្លាំង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ា​លី ។ លោក​បាន​បញ្ជាក់​ថា នៅ​ខែកក្កដា​នឹង​បញ្ជូន​កងកម្លាំង​អាវុធហត្ថ​មួក​ខៀវ​ចំនួន​៧៤​នាក់ ទៅ​កាន់​ប្រទេស​ស៊ូ​ដង់​ខាងត្បូង និង​នៅ​ខែវិច្ឆិកា​នឹង​បញ្ជូន​កងកម្លាំង​វិស្វកម្ម​ចំនួន​២០៤​នាក់ ទៅ​ក្នុង​បេសកកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដើម្បី​ប្តូរ​វេន​កម្លាំង​ចាស់ ។

លោក​ជំទាវ កុសល ម៉ា​លី​ន​ដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ឱ្យ​ដឹង​ថា យោង​តាម​ការ​វា​តម្លៃ​របស់​អង្គការសហប្រជាជាតិ​នា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ កម្ពុជា​ជាប់​លំដាប់ថ្នាក់​លេខ​២៩ លើ​១២៤​ប្រទេស ដែល​បរិច្ចាគ​កម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព និង​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​សហគមន៍​អាស៊ាន ចំពោះ​ការ​បញ្ជូន​កម្លាំង ។ ដោយឡែក​កម្លាំង​នារី​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៧ លើ​១២៤ និង​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​សហគមន៍​អាស៊ាន ។ គិត​ពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ​កម្ពុជា​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន​ចំនួន​៦២៧១​នាក់ ក្នុង​នោះ​មាន​នារី​ចំនួន​៣១៥​នាក់ ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ចំនួន​៨ មាន​ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង ស៊ី​រី ឆា​ដ សាយ​ប្រឹស លី​បង់ ម៉ា​លី និង​អាហ្វ្រិក​កណ្តាល ។

បច្ចុប្បន្ន កម្លាំង​កំពុង​បំពេញបេសកកម្ម​មាន​ចំនួន​ជាង​៨០០​នាក់ ក្នុង​នោះ​នារី​ចំនួន​៦៧​នាក់ នៅ​ប្រទេស​ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង ម៉ា​លី អា​ហ្រិ​ក​កណ្តាល និង​លី​បង់ ៕

កែសម្រួលដោយ