ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ភាគ​ថៃ​ថ្មី ៣​រឿង ដែល​មាន​តួឯក​ដើរតួ​ជា​កូនភ្លោះ​តែ​ម្ដង

4 ឆ្នាំ មុន

សម្រាប់​ប្រិ​យ​មិត្ត​ដែល​និយម​ទស្សនា​រឿង​ថៃ ពេល​នេះ​មានរឿង​ភាគ​ថៃ​ថ្មី​ចំនួន​៣ រឿង ដែល​មាន​តួអង្គ​ជា​កូនភ្លោះ ។ រឿង​ទាំង​បី​នេះ​កំពុង​មក​ដល់​នៅ​លើ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ និង​លេខ​៧​ថៃ ហើយ​តួ​សម្ដែង​សុទ្ធតែ​ជា​តួ​ល្បី​ៗ និង​នាំមុខ ។…

សម្រាប់​ប្រិ​យ​មិត្ត​ដែល​និយម​ទស្សនា​រឿង​ថៃ ពេល​នេះ​មានរឿង​ភាគ​ថៃ​ថ្មី​ចំនួន​៣ រឿង ដែល​មាន​តួអង្គ​ជា​កូនភ្លោះ ។ រឿង​ទាំង​បី​នេះ​កំពុង​មក​ដល់​នៅ​លើ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ និង​លេខ​៧​ថៃ ហើយ​តួ​សម្ដែង​សុទ្ធតែ​ជា​តួ​ល្បី​ៗ និង​នាំមុខ ។

1.​ ​Klin Ka Salong

ជាមួយនឹង​ការ​សម្ដែង​របស់ យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា និង​កំលោះ​ជេ​ម​ស៍ ម៉ា រឿង​ភាគ​នេះ​នឹង​មក​ដល់​ក្នុង​ប៉ុស្តិ៍​លេខ​៣​ថៃ​ឆាប់​ៗ​នេះ ។

2. Song Naree

មិន ភី​ឆៈ​យ៉ា នឹង​សម្ដែង​ជា​តួអង្គ​កូនភ្លោះ​ក្នុង​រឿង​ភាគ​នេះ ហើយ​នាង​នឹង​សម្ដែង​ជាមួយ ថ័​ន​វ៉ា ស៊ុ​រិ​យ៉ៈ​ច័​ក្រ និង​ហ្គ្រេ​ត សៈ​ផុ​ន ។ រឿង​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​លេខ​៧​ថៃ ។

3. Song Sanaeha

ជេ​ម​ស៍ ម៉ា សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី ដែល​មាន​តួឯក​ស្រី​ដើរ​ជា​តួ​កូនភ្លោះ ។ ក្នុង​រឿង​នេះ លោក​ដើរតួ​ជាមួយនឹង​នាង ឈិ​មមី ឈិ​ម​ប៊ើ​លី ជា​ថ្មី​ម្ដងទៀត ក្រោយ​ពី​បាន​ដើរ​ជាមួយ​គ្នា​៣​ឆ្នាំ​មក​ហើយ ៕ (កែសម្រួលដោយ ៖សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ