ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល កីឡាករ​កម្ពុជា២រូប​ឡើង​ទូទាត់បញ្ជី​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ​យ៉ាង​ណាដែរ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ឺន មេ​ឃា ជើង ខ្លាំង​ប្រចាំ​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​រឿង សា​រ័​ត្ន ជើង​ខ្លាំង​ប្រចាំ​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍…

រាជធានី​ភ្នំពេញ ៖ ម៉ឺន មេ​ឃា ជើង ខ្លាំង​ប្រចាំ​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​រឿង សា​រ័​ត្ន ជើង​ខ្លាំង​ប្រចាំ​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍ ស៊ី​អិន​ស៊ី នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ឧសភា ស​ប្ដា​ហ៍​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា​ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

ម៉ឺន មេ​ឃា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ថៃ​ឈ្មោះ ផា​នុ​វ៉ា​ត ស​ក្ដ័​ឆ័​យ​យុង ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ម៉ឺន មេ​ឃា បទ​ពិសោធ ប្រកួត​នៅ​លើ​សង្វៀន​មិនសូវ​ជា​ច្រើន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ថ្វីដៃ​ប្រកួត​​វិញ​គឺ ល្អ​ខ្លាំង​ណាស់ កម្លាំង​ក៏​រឹង​មាំ ឯ​ចិត្ត​ក៏​សឿង​ទៀត ។

មិនតែប៉ុណ្ណោះ​កីឡាករ​ជើង​ថ្មី​វ័យក្មេង​ម្នាក់​នេះ​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​រាប់​ភ្លេច ។ លើក​នេះ ម៉ឺន មេ​ឃា នៅ​តែ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រជែង​យក​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ ផា​នុ​វ៉ា​ត ស័​ក្ដ​ឆ័​យ​យុង​។

ចំណែក រឿង សា​រ័​ត្ន ត្រូវ​ប៉ះ​ជាមួយ​កីឡាករ ថៃ​ឈ្មោះ ណាំ​ខៈ​បួន តូង​ប្រាសាទ​ហ៊ី​ន​ដែល មាន​វិជ្ជា​គុន​ល្អ ។ ជាក់ស្ដែង រាល់​ការ​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​ឆ្នាំ​មកនេះ គេ​រមែង​ស្ពាយ​ជ័យជម្នះ​ត្រឡប់​​ទៅ​វិញ​ក្នុង​ភាគរយ​ច្រើន​គួរសម ។ ប៉ុន្តែ​លើក​នេះ​ប្រហែលជា​គ្មាន​សំណាង​ដូច​មុន​ទៀត​នោះ​ទេ ដោយសារ​រឿង សា​រ័​ត្ន ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប មានបទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​ដូច្នេះ​គេ​នឹង​មិន​បណ្ដោយ​ឱ្យ​កីឡាករ​ថៃ​ម្នាក់​នេះ​ដណ្ដើម​ប្រាក់​លាន​ពី​រូបគេ​បាន​សម្រេច​ដោយ​ងាយ​នោះ​ទេ​។

នៅ​លើ​សង្វៀន​ដដែល​សម្រាប់​គូប្រកួត​មិត្តភាព​វិញ​ក៏​ត្រូវ​គេ​មើលឃើញ​ថា​សុទ្ធតែ​ជា​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​ដូច​ជា កីឡាករ ខាំ រស្មី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ​បារាំង​ឈ្មោះ​Loan Garol ខណៈ​កីឡាករ​លី​ន វិ​រៈ មក​ពី​ក្លិប​បុរី​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ សេក ចៅ​ជូត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ