ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​លោក​មិ​ដែល​ប្រព្រឹត្ត​អាក្រក់

4 ឆ្នាំ មុន

ពិត​ណាស់​សប្បុរស​លោក​មិន​ដែល​បៀតបៀន ចាក់​ដោត ឬ​ចងកម្ម​ពៀរ​អ្នក​ដទៃ​ឡើយ ព្រោះ​ពាក្យ​ថា​សប្បុរស​គឺ​សំដៅ​ទៅ​លើ​មនុស្ស​ល្អ​ស្រេច​ទៅ​ហើយ​លោក​តែង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​បាន​សុខ​បាន​សេចក្តីចម្រើន​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង​។ សប្បុរស​លោក​មានធម៌​៤​យ៉ាង​នៅ​ក្នុង​សន្តាន​ជា​និច្ច​គឺៈ១-​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្តជា​ប្រក្រតី ២-​លោក​តែង​ស្តាប់​ពាក្យ​ប្រៀ​ប្រដៅ​របស់​បណ្ឌិត​អ្នកប្រាជ្ញ​ដោយ​គោរព ៣-​រមែង​ត្រិះ​រិះ​ឱ្យ​ស្គាល់​របស់​ល្អ…

ពិត​ណាស់​សប្បុរស​លោក​មិន​ដែល​បៀតបៀន ចាក់​ដោត ឬ​ចងកម្ម​ពៀរ​អ្នក​ដទៃ​ឡើយ ព្រោះ​ពាក្យ​ថា​សប្បុរស​គឺ​សំដៅ​ទៅ​លើ​មនុស្ស​ល្អ​ស្រេច​ទៅ​ហើយ​លោក​តែង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​បាន​សុខ​បាន​សេចក្តីចម្រើន​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង​។

សប្បុរស​លោក​មានធម៌​៤​យ៉ាង​នៅ​ក្នុង​សន្តាន​ជា​និច្ច​គឺៈ
១-​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្តជា​ប្រក្រតី

២-​លោក​តែង​ស្តាប់​ពាក្យ​ប្រៀ​ប្រដៅ​របស់​បណ្ឌិត​អ្នកប្រាជ្ញ​ដោយ​គោរព

៣-​រមែង​ត្រិះ​រិះ​ឱ្យ​ស្គាល់​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ ផ្លូវ​សុចរិត

៤-​តែង​ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ដែល​បាន​ត្រិះ​រិះ​ឃើញ​ថា​ត្រឹមត្រូវ​ហើយ​នោះ ។

ជីវិត​របស់​លោក​រស់នៅ​ដរាបណា សន្តាន​ចិត្ត​របស់​លោក​តែ​បង្កប់​នូវ​ធម៌​ទាំង​៤​នេះ​ជា​ប្រក្រតី ឥរិយាបថ​ទាំង​៤​រមែង​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​សុចរិត​ជា​ដរាប ។