ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ បន្ត​ដំឡើង​អត្រា​ការ​ប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូត​ដល់ 8%

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បន្ត​ផ្ដល់​អត្រា​ការ​ប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូត​ដល់ 8% ព្រម​ជាមួយ​ការ​ផ្ដល់​ការ​ទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី…

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បន្ត​ផ្ដល់​អត្រា​ការ​ប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូត​ដល់ 8% ព្រម​ជាមួយ​ការ​ផ្ដល់​ការ​ទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ដោយ​មិន​គិត​កម្រៃ​សេវា​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បានឱ្យ​ដឹង​ថា ការ​ផ្ដល់​ជូន​អត្រា​ការ​ប្រាក់​ខ្ពស់​រហូត​ដល់ 8% លើ​គណនី​បញ្ញើ​មាន​កាលកំណត់​នេះ គឺ​ឆ្លើយ​តប​តាម​សំណូមពរ​អតិថិជន​ដែល​មាន​បំណង​វិនិយោគ​ជាមួយ​ប្រា​សាក់​។ ក្រៅពី​ផ្តល់​អត្រា​ការ​ប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​ជាងគេ ប្រា​សាក់​ផ្តល់​ជូន​រយៈពេល​ដាក់​សន្សំ​ចាប់ពី 1 ខែ​រហូត​ដល់ 60 ខែ ទៅ​តាម​លំហូរ​ទឹកប្រាក់​របស់​អតិថិជន​។

លោក​បន្ត​ទៀត​ថា ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​សេវា​បញ្ញើ​សន្សំ អតិថិជន​របស់​ប្រា​សាក់​ទទួល​បាន​បន្ថែម​លើ​ការ​ប្រើប្រាស់​សេវា​ផ្សេង​ៗ​ដោយ​មិន​គិត​កម្រៃ លើ​ការ​ទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ពិនិត្យ​សមតុល្យ​គណនី ពិនិត្យ​អត្រា​ប្តូរ​ប្រាក់ ភ្ជាប់​សេវា​ធនាគារ​ចល័ត និង​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត ហើយ​អាច​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ទាំងនេះ​បាន​គ្រប់​ទីកន្លែង និង​ពេល​វ​លា​។ ដូច្នេះ​សូម​បើក​គណនី​នៅ​ប្រា​សាក់​ដើម្បី​ទទួល​នូវ​សេវា​ទាំងនេះ​ដោយ​រីករាយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រា​សាក់ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ សន្សំ​ប្រាក់​នៅ​ប្រា​សាក់ សាច់ប្រាក់​របស់​លោក​អ្នក​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​លោក​អ្នក​! ប្រា​សាក់​រីក​ចម្រើន​ជាមួយ​គ្នា​!

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ៖ 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេ​ប​សាយ​ត៍ www.prasac.com.kh ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ