ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ​នៅ​រាជធានី​ភ្នំពេញ​ម្សិលមិញ​នេះ​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ មាន​ភ្លៀង​មួយ​មេ និង​មាន​ខ្យល់​ផង​ដែរ​នោះ​បាន​បណ្តាល​ឲ្យ​រលំ​ដើមឈើ​តូច​ធំ ហើយ​រលំ​សង្កត់​លើ​រថយន្ត​ពីរ​គ្រឿង និង​របង​ថ្ម​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ មាន​ភ្លៀង​មួយ​មេ និង​មាន​ខ្យល់​ផង​ដែរ​នោះ​បាន​បណ្តាល​ឲ្យ​រលំ​ដើមឈើ​តូច​ធំ ហើយ​រលំ​សង្កត់​លើ​រថយន្ត​ពីរ​គ្រឿង និង​របង​ថ្ម​ផ្ទះ តែ​មិន​មាន​មនុស្ស​ស្លាប់ ឬ​រង​របួស​នោះ​ទេ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​សង្កាត់​ជ័យ​ជំនះ ស្រះ​ចក​ចតុមុខ និង​សង្កាត់​បឹង​រាំង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ពី​ស្ងប់ខ្យល់ និង​ភ្លៀង​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ចេញ​ទៅ​គោលដៅ​ខាងលើ ដើម្បី​អារ​ដើមឈើ និង​បោសសំអាត​ផ្លូវ​ឡើង​វិញ​ផង​ដែរ ។

បញ្ជាក់ ៖ ជាក់ស្តែង​កាលពី​ម្សិលមិញ​នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ហើយ​និង​មាន​ផ្គរលាន់​រន្ទះ​ទៀត​ផង​នៅ​រាជធានី​ភ្នំពេញ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​សូម​បងប្អូន​ត្រូវ​ប្រយ័ត្ន និង​ការពារ​ទុកជា​មុន​ឲ្យ​បាន​ល្អ​ទើប​ប្រសើរ ៕(​កែសម្រួល​ដោយ​៖ សុ​ឃា​ក់​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ