ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំងក្លា ​នា​ភាគ​ខាងត្បូង​ទីក្រុង​

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ ការ​ប្រយុទ្ធ​គ្នា​មានការ​កើនឡើង​កាលពី​ថ្ងៃ​ទី​២១​ឧសភា នៅ​ភាគ​ខាងត្បូង​ក្រុង​ទ្រី​ប៉ូ​លី​រដ្ឋធានី​លី​ប៊ី ខណៈ​បេសកជន​អ​.​ស​.​ប​សម្រាប់​លី​ប៊ី លោក​GHASSAN SALAME​បាន​ព្រមាន​នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ ពី​ការ​ចាប់ផ្ដើម​ឈាន​ទៅ​រក​សង្គ្រាម​បង្ហូរឈាម​រយៈពេល​យូរអង្វែង​ក្នុង​ប្រទេស​ដែល​ហែកហួរ​នោះ ក្រោយ​ការ​ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី​ដោយសារ​បដិវត្តន៍​ពណ៌​អា​រ៉ាប់​និង​អន្តរាគមន៍​របស់​ពួក​លោក​ខាងលិច​មក​។ ជាង​៦​ស​ប្ដា​ហ៍​បន្ទាប់​ពី​ការ​ចាប់ផ្ដើម​វាយលុក​លើ​ក្រុង​ទ្រី​ប៉ូ​លី…

ប្រទេស​លី​ប៊ី ៖ ការ​ប្រយុទ្ធ​គ្នា​មានការ​កើនឡើង​កាលពី​ថ្ងៃ​ទី​២១​ឧសភា នៅ​ភាគ​ខាងត្បូង​ក្រុង​ទ្រី​ប៉ូ​លី​រដ្ឋធានី​លី​ប៊ី ខណៈ​បេសកជន​អ​.​ស​.​ប​សម្រាប់​លី​ប៊ី លោក​GHASSAN SALAME​បាន​ព្រមាន​នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ ពី​ការ​ចាប់ផ្ដើម​ឈាន​ទៅ​រក​សង្គ្រាម​បង្ហូរឈាម​រយៈពេល​យូរអង្វែង​ក្នុង​ប្រទេស​ដែល​ហែកហួរ​នោះ ក្រោយ​ការ​ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី​ដោយសារ​បដិវត្តន៍​ពណ៌​អា​រ៉ាប់​និង​អន្តរាគមន៍​របស់​ពួក​លោក​ខាងលិច​មក​។

ជាង​៦​ស​ប្ដា​ហ៍​បន្ទាប់​ពី​ការ​ចាប់ផ្ដើម​វាយលុក​លើ​ក្រុង​ទ្រី​ប៉ូ​លី របស់​សេនាប្រមុខ​KHALIFA HAFTAR បុរស​ខ្លាំង​ភាគ​ខាងកើត​ប្រទេស ជា​ប្រមុខ​នៃ​កងទ័ព​ជាតិ​លី​ប៊ី​ប្រកាស​ដោយ​ខ្លូ​ន​ឯង កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ បាន​វាយ​ទប់ទល់​និង​វាយបក​វិញ​។ លោក​GHASSAN SALAME​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​នេះ​នឹង​អាច​នាំ​ទៅ​រក​ការ​បែកបាក់​គ្នា​ជា​អចិ​ន្រៃ្ត​យ៍​ក្នុង​ប្រទេស​នេះ​។ លី​ប៊ី​កំពុង​ឈាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​សី​ុ​វិល​មួយ​។ ម្យ៉ាងទៀត​លោក​ស្នើ​ដល់​ក្រុម​ប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ឲ្យ​បញ្ឈប់​ការ​បង្ហូរ​អាវុធ​ពី​ប្រទេស​នានា ចូល​ក្នុង​ប្រទេស​នោះ​ពេល​ការ​ប្រយុទ្ធ​គ្នា កំពុង​តែ​មាន​សភាព​ខ្លាំងក្លា​នៅ​ភាគ​ខាងត្បូង​ក្រុង​ទ្រី​ប៉ូ​លី​។

ការ​បាញ់កាំភ្លើង​ធំ​ធុន​ធ្ងន់​ត្រូវ​បាន​ស្ដាប់​ឮ ដល់​កណ្ដាល​រដ្ឋធានី ដែល​នោះ​ជា​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លា​ង​ក្លា​បំផុត ចាប់តាំងពី​ដើមខែ​រ៉ា​ម៉ា​ដាន​ពី​ថ្ងៃ​ទី​៦​ឧសភា​មក​។ ការ​ប៉ះទង្គិច​គ្នា​កើត​មាន​ជា​ពិសេស ក្នុង​សង្កាត់​សាឡា​ហី​ុ​ដ​ឌី​ន ជាយក្រុង​ទ្រី​ប៉ូ​លី​ភាគ​ខាងត្បូង ដែល​នៅ​ទីនោះ​កងកម្លាំង​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ ហាក់​មាន​ប្រៀប​នៅ​លើ​ទីលានប្រយុទ្ធ​។ បណ្ដា​អ្នកកាសែត​បរទេស​អាច​ចូល​ទៅ​កាន់​រណសិរ្ស​កាលពី​ថ្ងៃ​ទី​២១​ឧសភា ហើយ​កត់សម្គាល់​ឃើញ​ការ​វាយ​រុលទៅមុខ បាន​ពី​២​ទៅ​៣​គីឡូម៉ែត្រ​របស់​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ​ក្នុង​សង្កាត់​នោះ​។

តាំងពី​ចាប់ផ្ដើម​ការ​វាយលុក​របស់​កងកម្លាំង​សេនាប្រមុខ​HAFTAR លើ​ក្រុង​ទ្រី​ប៉ូ​លី​ពី​ថ្ងៃ​ទី​៤​មេ​សា​មក មនុស្ស​ជាង​៥១០​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​និង​យ៉ាងតិច​២៤៦៧​នាក់​រង​របួស​។ នេះ​បើ​តាម​តុល្យការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ឧសភា​ដោយ​អង្គការ​សុខភាព​ពិភពលោក​។ រួច​បើ​យោង​តាម​អ​.​ស​.​ប​ថា មនុស្ស​ជាង​៧៥.០០០​នាក់​ត្រូវ​បង្ខំចិត្ត​រត់​ភៀសខ្លួន​ហើយ​ជាង​១០០.០០០​នាក់​ជាប់​ក្នុង​រង្វង់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ច្រកចូល​ក្រុង​ទ្រី​ប៉ូ​លី​។

ទោះបី​មានការ​ហ៊ុម​ព័ទ្ធ​អាវុធ​សម្រាប់​ប្រទេស​នោះ​ក្ដី តែ​តាំងពី​ចាប់ផ្ដើម​ការ​ប្រយុទ្ធ​គ្នា​មក​គេ​ឃើញ​អាវុធ​នានា បាន​ហូរ​ចូល​សម្រាប់​ភាគី​ច្បាំង​គ្នា​ទាំង​២​។ កងកម្លាំង​របស់​សេនាប្រមុខ HAFTAR ជួយ​គាំទ្រ​ជា​ពិសេស​ដោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​និង​អេ​ហ្ស៊ីប ហើយ​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ​គាំទ្រ​ដោយ​តួ​ក​គី​និង​កា​តា​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ