ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​លោក​ត្រាំ​ខ្លាំង ​រក​វិធីដក​តំណែង​លោក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​ប្រជាធិបតេយ្យ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២១​ឧសភា បាន​បង្កើន​ថែម​ទៀត ការ​គាបសង្កត់​លើ​សេត​វិមាន​ដោយ​កោះហៅ​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ត្រាំ​ឲ្យ​មក​កាន់​សភា ហើយ​អំពាវនាវ​ឲ្យ​បើក​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​។ ដោយសារ​ការ​បដិសេធ​របស់​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ មិន​រួម​សហការ​ជាមួយ​ការ​ស៊ើ​ប​អង្កេត​របស់​សភា គ្របដណ្ដប់​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ ទើប​ពួក​គេ​ប្រកាស​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ថ្មី​មួយ…

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​ប្រជាធិបតេយ្យ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២១​ឧសភា បាន​បង្កើន​ថែម​ទៀត ការ​គាបសង្កត់​លើ​សេត​វិមាន​ដោយ​កោះហៅ​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ត្រាំ​ឲ្យ​មក​កាន់​សភា ហើយ​អំពាវនាវ​ឲ្យ​បើក​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​។

ដោយសារ​ការ​បដិសេធ​របស់​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ មិន​រួម​សហការ​ជាមួយ​ការ​ស៊ើ​ប​អង្កេត​របស់​សភា គ្របដណ្ដប់​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ ទើប​ពួក​គេ​ប្រកាស​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ថ្មី​មួយ ងាក​មក​រក​តុលា​ការ​ដែល​នោះ​ជា​នីតិវិធី​កម្រ​មាន សម្រាប់​ដាក់ទោស​ប្រធានាធិបតី​។ យុទ្ធសាស្ត្រ​ថ្មី​នេះ​ដែល​ផ្ដួចផ្ដើម​ដោយ​បណ្ដា​ប្រមុខ​ពួក​អ្នក​ប្រជាធិបតេយ្យហាក់ដូចជា​មាន​ភាពរឹងមាំ ចៀសវាង​នីតិ​វិធីដក​តំណែង​ដោយ​សភា ដែល​នាំ​ឲ្យ​ប្រទេស​មានការ​បែកបាក់​គ្នា​កាន់តែ​ខ្លាំង ខណៈ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ឆ្នាំ​២០២០​។។

ដោយ​កោះហៅ​លោកស្រី​HOPE HICKS ឲ្យ​មក​កាន់​គណៈកម្មការ​តុលាការ​របស់​សភា នា​ថ្ងៃ​ទី​១៩​មិថុនា នោះ​គឺជា​ការ​វាយប្រហារ​ដល់​បណ្ដា​មនុស្ស​ជំនិត​របស់​លោក​ត្រាំ​។

ដោយ​សង្ស័យ​លោក​ត្រាំ​ថា​បន្ទច់បង្អាក់​តុលាការ និង​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​អំណាច​ឯទៀត​ៗ ពួក​អ្នក​ប្រជាធិបតេយ្យ​យល់​ថា​លោកស្រី​HOPE HICKS​អាយុ​៣០​ឆ្នាំ គឺជា​សាក្សី​គន្លឹះ​ម្នាក់​ព្រោះ​លោកស្រី​ធ្លាប់​ធ្វើការ​នៅ​កៀក​ជាមួយ​ប្រធានាធិបតី​។ បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក៏​កោះហៅ​ដែរ​អតីត​និយោជិត​សេត​វិមាន​មួយ​រូប​ទៀត លោកស្រី​ANNIE DONALDSON ដើម្បី​ចោទសួរ​នា​ថ្ងៃ​ទី​២៤​មិថុនា​។

សម្រាប់​សេត​វិមាន​យល់​ថា​ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​ធ្វើ​សកម្មភាព​ទាំងនេះ​ពិតជា​ក្នុង​គោលដៅ​នយោបាយ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ