ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា រាសី​ឡើង​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​សួ​ស វី​ហ្សា ក្រៅពី​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ពី​ជីវិត​ស្នេហា​របស់​នាង ពេល​នេះ​នាង​ក៏​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​ភាព​ឡូយឆាយ​ដែរ ជាក់ស្តែង​នាង​ទើបតែ​ទិញ​រថយន្ត​ទំនើប និង​ឡើងផ្ទះ​ថ្មី​តម្លៃ​ច្រើន​ម៉ឺ​ន​ដុល្លារ ។ កន្លង​មក​សួ​ស វី​ហ្សា…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​សួ​ស វី​ហ្សា ក្រៅពី​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ពី​ជីវិត​ស្នេហា​របស់​នាង ពេល​នេះ​នាង​ក៏​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​ភាព​ឡូយឆាយ​ដែរ ជាក់ស្តែង​នាង​ទើបតែ​ទិញ​រថយន្ត​ទំនើប និង​ឡើងផ្ទះ​ថ្មី​តម្លៃ​ច្រើន​ម៉ឺ​ន​ដុល្លារ ។

កន្លង​មក​សួ​ស វី​ហ្សា បន្ថែម​ពី​ភាព​លូត​ឡើង​នៃ​អាជីព បាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ថែម​ទៀត​ចំពោះ​ការ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​តារា​សម្តែង​ថ​មមី ។ គូស្នេហ៍​នេះ​ម្នាក់​ផ្នែក​ចម្រៀង និង​ម្នាក់​ទៀត​ផ្នែក ហើយ​ក្រោយ​ពេល​ពួក​គេ​បង្ហាញ​ក្តី​ស្នេហ៍​អាជីព​រៀងខ្លួន​រឹតតែ​លូតលាស់ កាក់កប ។ ដូច្នេះ​ហើយ​វី​ហ្សា យល់​ថា​ប្រុស​ស្នេហ៍​ដែល​នាង​ជ្រើសរើស​ពិតជា​មាន​រាសី​ខ្ពស់ និង​ជើង​លេខ​ល្អ​ត្រូវ​ជាមួយ​ខ្សែជីវិត​នាង ។ វា​ធ្វើ​ឲ្យ​នាង​កាក់កប​ជួប​តែ​អ្វី​ដែល ល្អ​ៗ​ហូរ​ចូល​ជា​បន្តបន្ទាប់ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង នៅ​ពេល​ឃើញ​តារាចម្រៀង សួ​ស វី​ហ្សា បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​នៃ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួន ជាមួយ​លោក ថ​មមី ។ មើលទៅ​ផ្ទះ​នោះ​ពិតជា​ធំ និង​ស្រស់​ស្អាត​ខ្លាំង​ណាស់ ។ ពិធី​ឡើង​គេហដ្ឋាន​នោះ សួ​ស វី​សា មិន​បាន​អញ្ជើញ​អ្នកសិល្បៈ​ឲ្យ​ចូលរួម​ទេ ព្រោះ​ជា​កម្មវិធី​ដែល​មាន​លក្ខណៈ​តូចតាច​ប៉ុណ្ណោះ​។ វី​ហ្សា បាន​ចាត់​ទុក​ពិធី​ឡើងផ្ទះ​នោះ​ជា​ថ្ងៃ​ជោគ​ថ្ងៃ​ជ​យ័ ថ្ងៃ​សិរី​មង្គល ។ ជា​ថ្ងៃ​ដ៏​រីករាយ និង​មាន​សុភមង្គល​បំផុត​សម្រាប់​នាង ។

សួ​ស វី​ហ្សា ដ្បិត​ស្នេហា​នាង​មាន​ចាស់ទុំ​ដឹង​ឮ​ទាំង​សងខាង ហើយ​អាជីព​ក៏​ជោគជ័យ​តែ​មិន​ទាន់​គិតគូរ​វេលា​រៀប​អាពាហ៍ពិពាហ៍​នៅឡើយ​។

សួ​ស វី​ហ្សា ធ្លាប់​និយាយ​ថា​«​កុំ​ប្រញាប់​រៀប​ការ​ពេក​ព្រោះ​នៅ ក្មេង​ៗ​នៅឡើយ រង់ចាំ​យូរ​ជាង​នេះ ហើយ​ទាន់​រក​ស៊ី​បាន​ប្រមូល​យក​សិន​ពេល​ឱកាស​មក​ដល់ ។ រៀប​ការ​តែ​មួយ​ភ្លែត​ដើម្បី​ឲ្យ​ចាស់ទុំ​ដឹង​ឮ និង​ញាតិ​មើលឃើញ គោរព​ប្រពៃណី អ្វី​ដែល​សំខាន់​គឺ​ការ​រស់នៅ​ជាមួយ​គ្នា​ថា​តើ​យើង​រក្សា​ចំណង​ស្នេហ៍​ដល់​កម្រិត​ណា មាន​តែ​មនុស្ស​២​នាក់​ទេ​ដែល​ដឹង​ថា​ស្នេហា​ពិត ឬ​មិន​ពិត​»៕ (កែសម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ