ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​សរីរាង្គ​ដែល​គ្មាន​ជាតិ​គីមី​សូ​ម្បី​បន្តិច​សម្បូរ​ក្នុង​ខេត្ត​មួយ​នេះ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន កោះសន្តិភាព កសិករ​នៅ​កោះ​ពាម​រាំង​បាន​និយាយ​ថា មុខ​ផ្ទះ​របស់​គាត់​ពី​មុន​ទុក​ចោល​គ្មាន​ដាំ​អ្វី​ទេ តែ​ឥឡូវ​បាន​វាំង​ស្បៃ​មុង​ជុំវិញ ធ្វើ​ថ្នាល​បណ្តុះ​កូន​ស្ពៃ កូន​សាឡា​ត់ បណ្តើរ​ៗ​ហើយ…

ខេត្តព្រៃវែង ៖ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន កោះសន្តិភាព កសិករ​នៅ​កោះ​ពាម​រាំង​បាន​និយាយ​ថា មុខ​ផ្ទះ​របស់​គាត់​ពី​មុន​ទុក​ចោល​គ្មាន​ដាំ​អ្វី​ទេ តែ​ឥឡូវ​បាន​វាំង​ស្បៃ​មុង​ជុំវិញ ធ្វើ​ថ្នាល​បណ្តុះ​កូន​ស្ពៃ កូន​សាឡា​ត់ បណ្តើរ​ៗ​ហើយ ដោយសារ​មាន​អ្នកជំនាញ​បច្ចេកទេស​កសិកម្ម​មក​បង្រៀន ហើយ​បន្លែ​ដែល​ដាំ​បាន​មាន​អ្នក​មក​ប្រមូល​ទិញ​ដល់​ផ្ទះ​តែ​ម្តង ក្នុង​តម្លៃ​គួរសម មិន​ពិបាក​ខ្លាច​គ្មាន​ទីផ្សារ​ដូច​មុន​ទៀត​ទេ ។

កសិករ​ដដែល​នេះ​បាន​បន្ត​ថា កាលពីមុន​នៅ​លើ​កោះ​នេះ កុំ​ថា​ឡើយ​ដាំ​បន្លែ​លក់ គ្រាន់តែ​ដាំ​ហូប​ខ្លួនឯង​ក៏​សឹង​មិន​គ្រប់​ផង ដោយសារ​បញ្ហា​បច្ចេកទេស ប៉ុន្តែ​ពេល​នេះ​គឺ​ខុស​ពី​មុន​ឆ្ងាយ​ណាស់ នៅ​តាម​ផ្ទះ​និង​តាម​វាល​និ​មួយ​ៗ​សុទ្ធតែ​បន្លែ​ខៀវ​ស្រ​ង៉ា​ត់ ដោយសារ​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស ពី​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត ពេល​នេះ​ពួក​គាត់​មានចំណេះ​ដឹង​ច្រើន​ក្នុង​ការ​ដាំ​ដុះ​បន្លែ ពេល​មេឃ​ក្តៅ​ខ្លាំង​រង​បន្លែ​ត្រូវ​គ្រប់​ស្បៃ មាន​ពោង​ទឹក និង​ប្រ​ព​ន្ធ័​ស្រោច​ស្រប​បែប​ទំនើប ធ្វើ​អោយ​បន្លែ​មានទឹក​គ្រប់គ្រាន់ គួប​ផ្សំ​និង​ការ​ប្រើប្រាស់​ជីធម្មជាតិ​បាន​ត្រឹមត្រូវ​ថែម​ទៀត ធ្វើ​អោយ​បន្លែ​លូតលាស់​បាន​ល្អ មិន​ចាស់​បន្លែ​ប្រើប្រាស់​ជីគីមី ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​នោះ​ទេ ។

ប្រជា​កសិករ​ទាំងនេះ​បាន​បញ្ជាក់​ថា កោះ​ពាម​រាំង​នេះ ក្រៅពី​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​មក​បង្រៀន បច្ចេកទេស​កសិកម្ម និង​ផ្តល់​ពោង​ទឹក ក៏​មាន​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន បាន​ចុះ​មក​ជួយ​ជា​សម្ភារៈ និង​បច្ចេកទេស​ផង​ដែរ ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​មាន​លទ្ធភាព​អាច​ពង្រីក​ផ្ទៃដី​ដាំ​ដុះ និង​ផលិត​បន្លែ​នាំ​ចេញ​ទៅ​លក់​លើ​ទីផ្សារ​បាន ក្នុង​១​ថ្ងៃ​ពី​១​តោន​ទៅ​២​តោន​ឯណោះ ហើយ​ឆ្នាំ​ក្រោយ​ៗ​ទៀត ពួក​គាត់​រំពឹង​ថា​និង​អាច​ផលិត​បាន​លើស​នេះ​ទ្វេ​ដង​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ