ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​តំបន់​ផ្គត់ផ្គង់​បន្លែ​សរីរាង្គ​គួរ​ត្រូវ​បាន​កែ​ច្នៃ​ឲ្យ ក្លាយជា​តំបន់​អេកូ​ទេសចរ​ណ៌​បាន​ដែរ​ឬទេ ?

4 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង ៖ បន្លែ​សរីរាង្គ​បាន​នឹង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សុខភាព​របស់​អ្នក​ទទួលទាន យ៉ាងណាមិញ​កសិករ​រស់នៅ​លើ​កោះ​មួយ​ក្នុង​ទឹកដី​ខេត្តព្រៃវែង ដែល​ជាទី​កន្លែង​ផ្គត់ផ្គង់​បន្លែ​សរីរាង្គ (organic) រាប់​តោន​ក្នុង​មួយ​ថ្ងៃ រំពឹង​ថា​តំបន់​កោះ​បៃតង​របស់​ខ្លួន នឹង​ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​ក្លាយទៅជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ​-​អន្តរជាតិ​ទៅ​លេង​កំសាន្ត និង​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​សហគមន៍​បាន​មួយ​កម្រិត​ទៀត​ផង…

ព្រៃវែង ៖ បន្លែ​សរីរាង្គ​បាន​នឹង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សុខភាព​របស់​អ្នក​ទទួលទាន យ៉ាងណាមិញ​កសិករ​រស់នៅ​លើ​កោះ​មួយ​ក្នុង​ទឹកដី​ខេត្តព្រៃវែង ដែល​ជាទី​កន្លែង​ផ្គត់ផ្គង់​បន្លែ​សរីរាង្គ (organic) រាប់​តោន​ក្នុង​មួយ​ថ្ងៃ រំពឹង​ថា​តំបន់​កោះ​បៃតង​របស់​ខ្លួន នឹង​ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​ក្លាយទៅជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ​-​អន្តរជាតិ​ទៅ​លេង​កំសាន្ត និង​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​សហគមន៍​បាន​មួយ​កម្រិត​ទៀត​ផង ។

កសិករ​ដែល​ជា​ម្ចាស់​ចំការ​បន្លែ​សរីរាង្គ​លើ​កោះ​ពាម​រាំង ដែល​ជា​កោះ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង និង ពី​មុន​មិនសូវ​មាន​អ្នក​ស្គាល់​កោះ​ប៉ុន្មាន​ទេ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ធ្វើ​អោយ​កោះ​នេះ​ក្លាយទៅជា​សួន​បន្លែ​ដ៏​ស្រស់បំព្រង និង​ជា​តំបន់​នាំ​ចេញ​បន្លែ​បន្លែ​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​ខេត្ត​ផង​ដែរ​។ ជួប​ជាមួយ​អ្នក​យក​ព​ត៌​មាន​កោះសន្តិភាព កសិករ​នៅ​កោះ​ពាម​រាំង​បាន​និយាយ​ថា មុខ​ផ្ទះ​របស់​គាត់​ពី​មុន​ទុក​ចោល​គ្មាន​ដាំ​អ្វី​ទេ តែ​ឥឡូវ​បាន​វាំង​ស្បៃ​មុង​ជុំវិញ ធ្វើ​ថ្នាល​បណ្តុះ​កូន​ស្ពៃ កូន​សាឡា​ត់ បណ្តើរ​ៗ​ហើយដោយ​សារ​មាន​អ្នកជំនាញ​បច្ចេកទេស​កសិកម្ម​មក​បង្រៀន ហើយ​បន្លែ​ដែល​ដាំ​បាន​មាន​អ្នក​មក​ប្រមូល​ទិញ​ដល់​ផ្ទះ​តែ​ម្តង ក្នុង​តម្លៃ​គួរសម មិន​ពិបាក​ខ្លាច​គ្មាន​ទីផ្សារ​ដូច​មុន​ទៀត​ទេ​។

កសិករ​ដដែល​នេះ​បាន​បន្ត​ថា កាលពីមុន​នៅ​លើ​កោះ​នេះ កុំ​ថា​ឡើយ​ដាំ​បន្លែ​លក់ គ្រាន់តែ​ដាំ​ហូប​ខ្លួនឯង​ក៏​សឹង​មិន​គ្រប់​ផង ដោយសារ​បញ្ហា​បច្ចេកទេស ប៉ុន្តែ​ពេល​នេះ​គឺ​ខុស​ពី​មុន​ឆ្ងាយ​ណាស់ នៅ​តាម​ផ្ទះ​និង​តាម​វាល​និ​មួយ​ៗ​សុទ្ធតែ​បន្លែ​ខៀវ​ស្រ​ង៉ា​ត់ ដោយសារ​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស ពី​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត ពេល​នេះ​ពួក​គាត់​មានចំណេះ​ដឹង​ច្រើន​ក្នុង​ការ​ដាំ​ដុះ​បន្លែ ពេល​មេឃ​ក្តៅ​ខ្លាំង​រង​បន្លែ​ត្រូវ​គ្រប់​ស្បៃ មាន​ពោង​ទឹក និង​ប្រ​ព​ន្ធ័​ស្រោច​ស្រប​បែប​ទំនើប ធ្វើ​អោយ​បន្លែ​មានទឹក​គ្រប់គ្រាន់ គួប​ផ្សំ​និង​ការ​ប្រើប្រាស់​ជីធម្មជាតិ​បាន​ត្រឹមត្រូវ​ថែម​ទៀត ធ្វើ​អោយ​បន្លែ​លូតលាស់​បាន​ល្អ មិន​ចាស់​បន្លែ​ប្រើប្រាស់​ជីគីមី ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​នោះ​ទេ​។

ប្រជា​កសិករ​ទាំងនេះ​បាន​បញ្ជាក់​ថា កោះ​ពាម​រាំង​នេះ ក្រៅពី​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​មក​បង្រៀន​បច្ចេកទេស​កសិកម្ម និង​ផ្តល់​ពោង​ទឹក ក៏​មាន​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​បាន​ចុះ​មក​ជួយ​ជា​សម្ភារៈ និង​បច្ចេកទេស​ផង​ដែរ ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​មាន​លទ្ធភាព​អាច​ពង្រីក​ផ្ទៃដី​ដាំ​ដុះ និង​ផលិត​បន្លែ​នាំ​ចេញ​ទៅ​លក់​លើ​ទីផ្សារ​បាន​ក្នុង​១​ថ្ងៃ​ពី​១​តោន​ទៅ​២​តោន​ឯណោះ ហើយ​ឆ្នាំ​ក្រោយ​ៗ​ទៀត​ពួក​គាត់​រំពឹង​ថា​និង​អាច​ផលិត​បាន​លើស​នេះ​ទ្វេ​ដង​ទៀតផង​។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង មាន​ប្រសាសន៍​ថា នៅ​កោះ​ពាម​រាំង​នេះ មន្ទីរ​កសិកម្ម​ខេត្ត​បាន​ស្នើ​សុំ​ថវិកាជាតិ​ជា​ច្រើន ទិញ​ពោង​ទឹក​ចែក​ជូន​ដល់​កសិករ ហើយ​នៅ​ទូ​ទាំង​ប្រទេស​នេះ​គឺជា​លើក​ទី​១​ហើយ ដែល​មានការ​ស្នើ​សុំ​បែប​នេះ​ដើម្បី​ផ្តល់​ទឹក​ស្រោច​ស្រប​ដំណាំ បន្លែ​របស់​កសិករ​។ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា កោះ​ពាម​រាំង មាន​ពលរដ្ឋ​ជាង​៣០០​គ្រួសារ មាន​ផ្ទៃដី​ដាំ​ដុះ​រាប់​ពាន់​ហិ​កតា ។

លោក អ៊ុ​ក សំណាង មាន​ប្រសាសន៍​បន្ត​ថា «​នៅ​ពេល​ខាង​មុខ បើ​កសិករ​ទាំង​អស់នេះ​ប្រឹង​ពង្រឹង​ខ្លួនឯង លើស​ពី​ការ​ដាំ​បន្លែ​នាំ​ចេញ ធ្វើ​ឲ្យ​ទី​នេះ​ក្លាយទៅជា​តំបន់​អេកូ​ទេសចរណ៍ ដែល​អាច​អោយ​ភ្ញៀវ​ទេសចរ​ណ៌​ជាតិ អន្តរជាតិ អាច​ចូល​មក​ទស្សនា​កំសាន្ត​ទេសភាព​ដ៏​ស្រស់​ត្រកាល នៃ​បន្លែ​សរីរាង្គ​ពណ៌​បៃតងខ្ចី ព្រម​ជាមួយ​ការ​ទទួលទាន​អាហារ​ត្រី​សាច់​ផ្ទាប់​ជាមួយ​បន្លែស្រស់​ៗ​នៅ​តាម​ឆ្នេរ​មាត់ទន្លេ​ដ៏​ស្រស់​ស្អាត នោះ​កោះ​មួយ​នេះ​និង​អាច​ក្លាយទៅជា កោះ​ឋានសួគ៌ របស់​អ្នកទេសចរ​ណ៌ និង​ក៏​ជា​ប្រភព​ផ្តល់​ប្រាក់​ចំណូល​ដ៏​ច្រើន សំរាប់​អ្នកស្រុក​នៅ​លើ​កោះ​នេះ​ដែរ​» ។

យ៉ាងណាមិញ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា​ដើម្បី​ប្រែក្លាយ​តំបន់​កោះ​ខាងលើ​ឲ្យ​ក្លាយជា​ទិស​ដៅ​ទេសចរណ៍​បៃតង គឺ​ការងារ​នេះ ទាមទារ​ឲ្យ​មានការ​ជួយ​ជ្រុំ​ជ្រែង​ខ្លាំង​ពី​សំណាក់​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់​ព​ន្ធ័​ផង​ដែរ ជា​ពិសេស​គឺ​មន្ទីរ​ទេសចរ​ណ៌​ខេត្ត​តែ​ម្តង​៕ (កែសម្រួលដោយ ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ