ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ត្រូវការ​សីលធម៌​ជា​មូលដ្ឋាន​គ្រឹះ

4 ឆ្នាំ មុន

អ្វី​ៗ​ក្នុង​លោក​នេះ ត្រូវ​ពឹងផ្អែក​លើ​សីលធម៌​ដែល​ជា​មូលដ្ឋាន​គ្រឹះ ព្រោះថាសង្គមមានសុខសន្តិភាពទៅបានក៏អាស្រ័យលើបុគ្គលគ្រប់រូបមានចរិយាល្អ ​ទន្ទេញ​សិក្ខាបទទាំង​ប្រាំ​ឲ្យ​ចាំ​ស្ទាត់​គឺ ​ការ​មិន​សម្លាប់, មិន​លួច​ទ្រព្យ​គេ, មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម, មិន​កុហក, មិន​សេព​គ្រឿង​ស្រវឹង, និង​រំលឹក​សិក្ខាបទ​ទាំងនេះ​គ្រប់ពេលវេលា។…

អ្វី​ៗ​ក្នុង​លោក​នេះ ត្រូវ​ពឹងផ្អែក​លើ​សីលធម៌​ដែល​ជា​មូលដ្ឋាន​គ្រឹះ ព្រោះថាសង្គមមានសុខសន្តិភាពទៅបានក៏អាស្រ័យលើបុគ្គលគ្រប់រូបមានចរិយាល្អ ​ទន្ទេញ​សិក្ខាបទទាំង​ប្រាំ​ឲ្យ​ចាំ​ស្ទាត់​គឺ ​ការ​មិន​សម្លាប់, មិន​លួច​ទ្រព្យ​គេ, មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម, មិន​កុហក, មិន​សេព​គ្រឿង​ស្រវឹង, និង​រំលឹក​សិក្ខាបទ​ទាំងនេះ​គ្រប់ពេលវេលា។

ពេល​ណា​ការ​រក្សា​នូវ​សិក្ខាបទ​ទាំង​៥​នេះ​ក្លាយទៅជា​ទម្លាប់ ពេល​នោះ​ផល​ដែល​ត្រូវ​ទទួល​បាន​គឺៈ
១- ផ្ដល់​ឲ្យ​នូវ​អភ័យ និង​សេចក្ដី​អាណិតអាសូរ

២- ការ​ផ្ដល់​នូវ​សេចក្ដី​សន្ដោស និង​ចិត្តសប្បុរស

៣- ផ្ដល់​នូវ​ជំនឿ​ចិត្ត​ក្នុង​ផ្លូវត្រូវ និង​តម្លៃ​នៃ​ជីវិត

៤- ការ​គោរព​ឲ្យ​តម្លៃ​លើ​សច្ចភាព និង​មាន​វាចា​ផ្អែម​ពីរោះ

៥- ផ្ដល់​នូវ​ជំនឿ​ចិត្ត​ខ្លួនឯង និង​មាន​សតិ​ស្មារតី​ជា​និច្ច​ ។

ផល​ទាំង​៥​នេះ​ជា​គុណ​តម្លៃ​យ៉ាង​សំខាន់​សម្រាប់​ជីវិត ពិសេស​គឺ​ការ​ចេះ​ផ្តល់​អភ័យ ផ្តល់​ក្តី​អាណិតអាសូរ​ដល់​គ្នា​និង​គ្នា ។