ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នារី​ម្នាក់​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ ប្រុស​២​នាក់​លប​មក​ពីក្រោយ នាង​ស្រែក​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​អធិការ​ជឹ​ម ស៊ី​ថា បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ក្រោយ​ពេល​ដែល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ជា​អ្នកដំណើរ​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ ប៉ុន្តែ​ត្រូវ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែក​ចោរ​ៗ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​អធិការ​ជឹ​ម ស៊ី​ថា បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ក្រោយ​ពេល​ដែល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ជា​អ្នកដំណើរ​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ ប៉ុន្តែ​ត្រូវ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែក​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ល្បាត​ក៏​ដេញ​តាម​ចាប់ខ្លួន​បាន​ម្នាក់​តែ​ម្ដង បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ និង​បាន​ជិះ​ម៉ូតូ​បន្តដំណើរ​ទៅ​មុខ​បាត់ ដោយ​មិន​បាន​យក​ទូរស័ព្ទ​របស់​ខ្លួន​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង​ព្រៃ​ស ត្រង់​ចំណុច​មុខ​ចំណតរថយន្ត​ក្រុង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ម្នាក់​ខាងលើ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ជូន ប៉ូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ស្ថិត​នៅ​ម្តុំ​វត្ត​ទួល​ទំពូង សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់ មិន​ស្គាល់ឈ្មោះ​នោះ​ទេ ហើយ​នគរបាល​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ តាកែវ ១N-៣១១៧ ដែល​ជា​របស់​ជនសង្ស័យ និង​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​បាន​ពី​នារី​រង​គ្រោះ​ម្នាក់​មិន​ស្គាល់ឈ្មោះ​នោះ​ទេ តែ​នារី​រង​គ្រោះ​មាន​អាយុ​ប្រហែល​២០​ឆ្នាំ ។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥ មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​ផ្លូវ​បេតុង​ព្រៃ​ស ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​បាន​កាន់​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​នៅ​ដៃ​ខាងឆ្វេង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ស្រប​ទិស​គ្នា​ដេញ​តាម​ពីក្រោយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ជូន ប៉ូ ជា​អ្នក​បើក​ម៉ូតូ​ទៅ​អែប​ទៅ​ជិត​នារី​រង​គ្រោះ រួច​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​អង្គុយ​ខាងក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​របស់​នារី​រង​គ្រោះ​បាន​សម្រេច រួច​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ នារី​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ និង​ស្រែក​ចោរ​ៗ ហើយ​ស្រប​ពេល​នោះ​ដែរ​មាន​កម្លាំង​នគរបាល​កំពុង​ជិះ​ម៉ូតូ​ល្បាត​តាម​ផ្លូវ​ក៏​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ដេញ​តាម​ចាប់​ជនសង្ស័យ រហូត​ដល់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ផ្សារ​ទឹកថ្លា ស្ថិត​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទើប​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ផ្តួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជូន ប៉ូ រួម​នឹង​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ