ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីប្តី​កា.ប់​ប្រពន្ធ​ដាច់​ក្បាល​ចេញពី​ក​​ផ្តើម​ពីនាងទូរស័ព្ទនិងលេងឆាតអត់ឈប់​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​ចម្លើយ​របស់​ជន​ដៃដល់​​ថា ខ្លួន​និង​ប្រពន្ធ​បាន​គ្នា​៣​ឆ្នាំ​​មក​ហើយ ដោយ​បាន​រៀប​ចំ​សែនព្រេន​ ពេល​ទៅ​​ធ្វើការ​នៅប្រទេស​ថៃ តែ​គ្មាន​កូនជាមួយ​គ្នា​​ទេ​ ។ ខ្លួន​និង​ប្រពន្ធ​ទើប​មក​ពី​ស្រុក​ខាង​ប្រពន្ធ​នៅ​ខេត្តកំពង់ស្ពឺ ហើយ​ពេល​ជិះ​រថយន្ត​មក​តាម​ផ្លូវ…

ខេត្តបាត់ដំបង ៖ បើ​តាម​ចម្លើយ​របស់​ជន​ដៃដល់​​ថា ខ្លួន​និង​ប្រពន្ធ​បាន​គ្នា​៣​ឆ្នាំ​​មក​ហើយ ដោយ​បាន​រៀប​ចំ​សែនព្រេន​ ពេល​ទៅ​​ធ្វើការ​នៅប្រទេស​ថៃ តែ​គ្មាន​កូនជាមួយ​គ្នា​​ទេ​ ។ ខ្លួន​និង​ប្រពន្ធ​ទើប​មក​ពី​ស្រុក​ខាង​ប្រពន្ធ​នៅ​ខេត្តកំពង់ស្ពឺ ហើយ​ពេល​ជិះ​រថយន្ត​មក​តាម​ផ្លូវ ប្រពន្ធ​ខ្លួន​ចេះ​តែ​និយាយ​ទូរស័ព្ទ​មិនឈប់ និង​លេង​​ឆាត តែ​មិនដឹង​និយាយ​ទូរស័ព្ទ​ ឬ​លេង​ឆាត​ជាមួយ​អ្នក​ណា​ទេ បើ​ទោះ​ជា​ខ្លួន​សួរនាំ​ក៏​មិន​ប្រាប់​ដែរ ​។

ជន​នេះ​និយាយ​ទៀត​ថា ពេល​មក​ដល់​ផ្ទះនៅ​ម៉ោងប្រ​ហែល៨​យប់ ប្រពន្ធ​​ក៏​នៅ​និយាយ​ទូរស័ព្ទ​ទៀតដោយ​​ព្យាយាម​លាក់បាំង​ខ្លួន​រហូត ទោះសួរ​យ៉ាងណា​ក៏​មិន​ប្រាប់​ដែរ ហើយ​ខ្លួន​ឮ​សំឡេង​ម្ខាង​ទៀត​និយាយ​​ល្បួង​ប្រពន្ធ​ខ្លួន​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ដែល​ទំនង​ក្រុម​គ្រួសារ​ខាង​ប្រពន្ធចង់​បំបែក​បំបាក់​ប្ដី​ប្រពន្ធ​ខ្លួន​ ព្រោះ​​កន្លង​មក​ក៏​ធ្លាប់​មានរឿង​ព្យាយាម​បំបែកបំបាក់​​ដែរ​ ។ ដោយសារ​តែ​រឿង​នេះ​ ខ្លួន​បាន​ព្យាយាម​សួរនាំ​ប្រពន្ធ តែ​ប្រពន្ធ​នៅ​តែ​មិន​ព្រម​ប្រាប់ ហើយ​លាក់បាំង​រហូត ។ លុះ​នៅ​ព្រឹក​កើតហេតុ ខ្លួន​បាន​សួរនាំ​ម្ដង​ទៀត​ ហើយដោយ​នៅ​តែ​លាក់បាំង ទើប​ក្ដៅក្រហាយ​ក៏​ទាញ​កាំបិត​ខ្វែវ ​និង​អូ​សក​ប្រពន្ធ​ពីលើ​ផ្ទះ​កាប់​ផ្ដាច់​.ក​ស្លាប់​ទាំង​ព្រឹក​តែ​ម្ដង​ទៅ ។

គួរបញ្ជាក់ថា បុរស​​ដៃដល់ជាប្តី​រូបនេះ ត្រូវ​បាន​​កម្លាំងសមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ប្រើ​កាំបិតខ្វែវ​កាប់​ប្រពន្ធ​ដាច់​ក្បាល​ចេញពី​ក រួច​យក​ទៅបោះ​ចោល​​ក្បែរ​​ថ្នល់​ខាង​មុខផ្ទះ​ ដោយសារ​តែ​រោគ​ប្រចណ្ឌគ្មាន​​ហេតុ​ផល និងបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​​ម៉ោង​​ប្រ​មាណ៦និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា នៅ​ភូមិ​ចំការ​អូរ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ។

លោក​ ប៉ាន់ វ៉ា​ន់​នី អធិការ​នគរ​បាលស្រុក​បាណន់​ថ្លែង​ថា ជន​ដៃដល់​ឈ្មោះ​ យឿ​ត រឿ​ត អាយុ​៣៣​ឆ្នាំ រីឯ​ប្រពន្ធ​ដែល​រង​គ្រោះ​ឈ្មោះ ​ម៉ាន់ សុធា អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​ ។ ជន​នេះ​បាន​ប្រើប្រាស់​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​ដាច់​ក រួច​យក​ក្បាល​ទៅ​បោះចោលនៅ​ក្បែរ​ថ្នល់​ខាង​មុខ​ផ្ទះ​ ដែល​មើលទៅ​មានភាព​សាហាវ​បំផុត តែ​ជន​នេះ​ក ៏​ត្រូវ​កម្លាំង​មូលដ្ឋាន​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ គ្មាន​ពេល​ឱ្យ​រត់​រួច​ទេ​​ ។

លោក​អធិការ​​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​នេះទើប​​មក​ពី​ខេត្តកំពង់ស្ពឺ ដែល​ជា​ស្រុក​ខាង​ប្រពន្ធ ហើយ​មក​ដល់​ផ្ទះ​វិញនៅ​ក្នុងភូមិ​ខាងលើ នា​​វេលា​ម៉ោង​៨​យប់ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ក៏​មាន​កើតរឿង​ហេតុខាង​លើតែ​ម្ដង​ ។ ក្រោយ​ពេល​ឃាត់​ខ្លួន ជន​ដៃដល់ត្រូវ​បានសមត្ថកិច្ច​សាក​សួរ ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំ​បូង​ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នង​ការ​រង​នគរបាល​ខេត្ត​បាន​​មាន​ប្រសា​សន៍​ដែរ​ថា នេះ​ជា​អំពើ​ឃាតកម្ម​យ៉ាង​ឃោ​រឃៅ ដែល​ផ្ដើម​ចេញពី​រឿង​មិន​ទុកចិត្ត​គ្នា​រវាង​ប្ដី​-ប្រពន្ធ​​​ ។ បើ​យោង​តាម​ចម្លើយ​សារភាព​ ជន​នេះ​ ទំនង​មានការ​ប្រចណ្ឌ​ប្រពន្ធ ហើយ​ថែម​ទាំង​បារម្ភ​ខ្លាច​ក្រុម​គ្រួសារ​បំបែកបំបាក់​ប្ដី​ប្រពន្ធ​ខ្លួន​ទៀត​ផង​ ប៉ុន្តែ​ជន​នេះ​ក៏​មាន​ប្រវត្តិ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ដែរ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ