ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្ទឹងរង់ចាំ​យូរហើយ​មែន​ទេ? នេះ​នែ៎ ក្រុមហ៊ុន អិន ស៊ី អិ​ច ដាក់​លក់ ZOOMER-X ស៊េរី​ថ្មី​ជា​ផ្លូវការ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន អិន ស៊ី អិ​ច ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​តំឡើង និង​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA ព្រមទាំង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​លក់​ម៉ូតូ​ម៉ាក Honda…

ក្រុមហ៊ុន អិន ស៊ី អិ​ច ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​តំឡើង និង​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA ព្រមទាំង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​លក់​ម៉ូតូ​ម៉ាក Honda ZOOMER-X ស៊េរី​ថ្មី​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​តាម​តម្រូវការ​ដល់​អតិថិជន Honda ទាំងអស់​គ្នា​។

កាន់តែ​ពិសេស​ជាមួយ​ម៉ូតូ Honda ZOOMER-X ស៊េរី​ថ្មី បាន​កែប្រែ​មុខមាត់​ថ្មី​ជាមួយនឹង​ការ​រចនា​ម៉ូត​បែប​គ្រង​ដែក INDUSTRAIL មាន​ភាពរឹងមាំ និង​ស្រស់​សង្ហារ ដែល​ធ្វើ​ឱ្យ​អ្នក​ពោរពេញ​ដោយ​ភាព​រីករាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

លើស​ពី​នេះ Honda ZOOMER-X ថ្មី​មាន​ជម្រើស​ពណ៌​បែប MONOTONE COLOR ៖

និង​មាន​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ៖
HEADLIGHT
រឹតតែ​លង់​ចិត្ត​ជាមួយ​ចង្កៀង​មុខ​បែប X-CITE STYLE ទាក់ទាញ និង​ផ្ដល់​ពន្លឺ​ច្បាស់​ល្អ គ្រប់​ស្ថានភាព​នៃ​ការ​បើកបរ​។
UPSIDE DOWN SHOCK ABSORBER
ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​ជឿជាក់​គ្រប់​ស្ថានភាព​ផ្លូវ ម៉ូតូ Honda ZOOMER-X បាន​ធ្វើការ​រចនា​បន្ថែម​មក​ព្រម​ជាមួយ​បូម​ថ្មី បែប UPSIDE DOWN ផ្ដល់​ភាព​ជឿជាក់​ដល់​អ្នក​ទ្វេ​ដង ។

X-METER
មិន​ត្រឹមតែ​ការ​ផ្តោត​លើ​ការ​រចនា​រូបរាង​យ៉ាង​ស្រស់​សង្ហា​នោះ​ទេ ថែម​ទាំង​មានការ​រចនា​រូបរាង​កុង​ទ័​រ​ថ្មី​របស់​ម៉ូតូ Honda ZOOMER-X​បែប​រូបរាង​ជា​អក្សរ X ប្លែក ស្អាត​ដាច់​គេ​។

COLOR PIPE
កាង​រឹង​មាំ​ជាមួយ​ពណ៌​មាស​ថ្មី កាន់តែ​លេចធ្លោ និង​រស់​រវើក​។

SEAT OPENED FROM THE SIDE WITH X-CITE FREE SPACE
ក្រៅពី​ការ​រចនា​ម៉ូត​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ទាន់សម័យ ម៉ូតូ Honda ZOOMER-X កែប​បើកចំហៀង​ប្លែក បែប X-CITE FREE SPACE ធំ​ទូលាយ ងាយស្រួល​ដាក់​ឥ​វ៉ា​ន់​.

បញ្ជាក់ ៖ អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​២២ ខែ ឧសភា ឆ្នាំ​២០១៩ នេះ​តទៅ​។

លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922
ឬ ចូល​ទៅ​កាន់​គេហទំព័រ ៖ http://bit.ly/2YKal6a
តាមដាន​ហុងដា​តាម​រយៈ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ