ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​និង​យុវតី​ច្រើន​នាក់​បបួល​គ្នា​ទៅ​ហែល​ទឹកទន្លេ ស្រាប់តែ​ជួប​គ្រោះ​អកុសល

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្នុង​ចំណោមគ្នា​៣នាក់ យុវជន​ម្នាក់​បាន​លង់ទឹក​ទន្លេ​ស្លាប់ និង​យុវតី​ម្នាក់​ទៀត​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​កោះ​ខ្សាច់ ក្នុងភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃី​លិ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ ក្នុង​ចំណោមគ្នា​៣នាក់ យុវជន​ម្នាក់​បាន​លង់ទឹក​ទន្លេ​ស្លាប់ និង​យុវតី​ម្នាក់​ទៀត​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​កោះ​ខ្សាច់ ក្នុងភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃី​លិ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩​។

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ គក់ គឹ​ម​ស្រ៊ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្សសាលា រស់នៅ​ភូមិ​ចំរើន ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ។ ចំណែក​យុវតី​ម្នាក់​ដែល​រួច​ផុត​ពី​ការ​លង់ទឹក​ទន្លេ​ឈ្មោះ ឆាត ស្រី​ល​ក្ខ័ អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ។

តាម​ប្រភព​ពី​នគរបាល​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ឧសភា មាន​យុវជន​ម្នាក់ និង​យុវតី​២​នាក់ បាន​បបួល​គ្នា​ទៅ​ហែល​ទឹកទន្លេ​កោះ​ខ្សាច់ ស្ថិត​ក្នុងភូមិ​កោះ​ម្យើ​ល​លើ ដោយ​យុវជន​រង​គ្រោះ​បាន​ចុះ​ទៅ​ហែល​ទឹក​ដល់​កណ្តាលទន្លេ​តែ​ម្នាក់ឯង ដោយឡែក​យុវតី​២​នាក់​ទៀត​នៅ​ត្រើយម្ខាង លុះ​ពេល​យុវជន​រង​គ្រោះ​កំពុង​មុជទឹក​កណ្តាលទន្លេ​នោះ ស្រាប់តែ​ស្ថានភាព​ប្រែ​ទៅ​ជា​មិន​ប្រក្រតី បណ្តាល​ឱ្យ​ជន​រង​គ្រោះ​លេច​បាត់​ទៅ​ក្នុង​ទឹក​អស់​មួយ​យប់ លុះ​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ទើប​រក​សព​ឃើញ​។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឃើញ​យុវជន​រង​គ្រោះ​កំពុង​លង់ទឹក​នោះ ក៏​មាន​យុវតី​ម្នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ​ទៅ​ជាមួយ​គ្នា បាន​ស្ទុះ​ទៅ​ជួយ​ហើយ​ក៏​បណ្តាល​ឱ្យ​លង់ទឹក​ផង​ដែរ ប៉ុន្តែ​សំណាងល្អ ពេល​នោះ​មាន​ទូក​នេសាទ​នៅ​ក្បែរ​នោះ​ជួយ​សង្គ្រោះ​ទាន់ ។

ក្រោយ​ពេល​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ