ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖​ការ​ស្នើ​ច្បាប់​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​មិន​អាច​ប៉ះពាល់​ដល់​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​ជា​ការ​បំពង​សំឡេង​របស់​ក្រុមប្រឆាំង​តែ​ប៉ុណ្ណោះ ក្នុង​ការ​ចង់​ដាក់​គំនាប​មក​លើក​រាជរដ្ឋាភិបាល តាម​រយៈ​ស្នើ​ច្បាប់​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ស្តាប់​តាម​ខ្លួន ដែល​រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ​បន្ទាប់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ចំនួន​៣​រូប​បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ទាមទារ​ឱ្យ​ដោះ​លែង…

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​ជា​ការ​បំពង​សំឡេង​របស់​ក្រុមប្រឆាំង​តែ​ប៉ុណ្ណោះ ក្នុង​ការ​ចង់​ដាក់​គំនាប​មក​លើក​រាជរដ្ឋាភិបាល តាម​រយៈ​ស្នើ​ច្បាប់​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ស្តាប់​តាម​ខ្លួន ដែល​រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ​បន្ទាប់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ចំនួន​៣​រូប​បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ទាមទារ​ឱ្យ​ដោះ​លែង និង​ទម្លាក់​ចោលការ​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​លំនៅ​ដ្ឋា​ន និង​ខ្លះ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ។ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែឧសភា​ថា ការ​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​លោក​កឹ​ម សុខា និង​ទម្លាក់​ចោលការ​ចោទប្រកាន់​លើក​ក្រុម​សមាជិក​បក្ស​ប្រឆាំង គឺ​គ្មាន​ន័យចំ​ពោះ​កម្ពុជា​ឡើយ ព្រោះថា អ្នក​ដែល​ស្នើ​នោះ គឺជា​ក្រុមប្រឆាំង​តែ​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា «​ការ​ស្នើ​និង​បង្ហាញ​ថា ក្រុម​គេ​នឹង​ជា​ក្រុម​តែ​មួយ ហើយ​ជា​មេខ្លោង​នៃ​សកម្មភាព​ដែល​តុលាការ​ធ្វើការ​ចោទប្រកាន់​លើ​បទ​សង្ស័យ​លើក​ជន​ទាំង​អស់នោះ​» ។

លោក​បាន​បន្ត​ថា ការ​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​៣​រូប​នេះ គឺជា​ការ​បញ្ចេញយោបល់​តែ​ប៉ុណ្ណោះ​ដែល​មិន​អាច​រំខាន ឬ​រំលោភ​លើ​ជ្រៀតជ្រែក​លើ​អធិបតេយ្យ​កម្ពុជា​បាន​ទេ ។ ព្រោះថា ប្រជាពលរដ្ឋ​កម្ពុជា​បាន​សម្រេចចិត្ត​យ៉ាង​ច្បាស់លាស់ និង​ត្រឹមត្រូវ​ក្នុង​ការ​គាំទ្រ​រាជរដ្ឋាភិបាល ហើយ​រាជរដ្ឋាភិបាល​មាន​ភារកិច្ច និង​កាតព្វកិច្ច​ការពារ​នីតិរដ្ឋ​ការពារ​ស្ថាប័ន​ប្រជាធិបតេយ្យ មាន​និ​តី​ប្បញ្ញា​ត្តិ នីតិប្រត្តិបត្តិ និង​តុលាការ ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ធ្វើ​ភាវ​កម្ម ឬ​ប្រឆាំង​នឹង​ផលប្រយោជន៍​សហរដ្ឋអាមេរិក​នោះ​ទេ ។ អ្វី​ដែល​ពួក​គេ​ស្នើ​សុំ​នោះ គឺ​ម​ហិតា​របស់​ក្រុម មនុស្ស​២ ឬ​៣​នាក់​នោះ ។ លោក​ផៃ ស៊ី​ផា​ន ក៏​បាន​ហៅ​ការ​ស្នើ​ច្បាប់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក គឺជា​ការ​បញ្ច​ញ​មតិ​មួយ​តែ​ប៉ុណ្ណោះ ដូច្នេះ​សេចក្តី​ស្នើ​នេះ​មិន​ទាន់​ចេញ​រូ​បរាង្គ​នៅឡើយ​ទេ ។ លោក​ថា ទោះបីជា​ច្បាប់​ចេញ​រូ​បរាង្គ​យ៉ាងណា​ក្តី​មិន​អាច​រំលោភ​លើ​ដែន​អធិបតី​របស់​កម្ពុជា​បាន​ឡើយ ។ លោក​បញ្ជាក់​ថា​«​កម្ពុជា​មិន​ស្ថិត​នៅ​ក្រុម​ប្រទេស​អា​យ៉ង​របស់​សហរដ្ឋអាមេរិក​ឡើយ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ដែល​ទាមទារ​ឱ្យ​ដោះ​លែង និង​ទម្លាក់​ចោលការ​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​លំនៅ​ដ្ឋា​ន និង​ខ្លះ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ។ យោង​តាម​ការ​ផ្សាយ​របស់​វិទ្យុ​បរទេស​មួយ​បាន​ឲ្យ​ដឹង​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កបាន​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​ទទួលខុសត្រូវ​របស់​កម្ពុជា និង​ការ​វិល​ត្រឡប់​វិញ​នូវ​ការ​វិនិយោគ​ឆ្នាំ​២០១៩ (​ហៅ​កាត់​ថា CARI Act) ត្រូវ​បាន​ស្នើ​ឡើង​វិញ​ជា​ថ្មី​ដោយ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៣​រូប​ដែល​មក​ពី​គណបក្ស​ទាំង​ពីរ ៕ (​កែសម្រួល​ដោយ​៖ សុ​ឃា​ក់​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ