ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​ព្រួយបារម្ភ​ចំពោះ​អ្នកនយោបាយ​អា​មេ​រិ​កមួយ​ក្រុម​ដែល​បន្លឺ​សំឡេង​តាម​អាកាស​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មិន​ព្រួយបារម្ភ​ចំពោះ​អ្នកនយោបាយ​អា​មេ​រិ​កមួយ​ក្រុម​ដែល​កំពុង​បន្លឺ​សំឡេង​តាម​រលកធាតុអាកាស ដើម្បី​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ស្តាប់​តាម​ខ្លួន​នោះ​ទេ ។ នេះ​បើ​តាម​លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មិន​ព្រួយបារម្ភ​ចំពោះ​អ្នកនយោបាយ​អា​មេ​រិ​កមួយ​ក្រុម​ដែល​កំពុង​បន្លឺ​សំឡេង​តាម​រលកធាតុអាកាស ដើម្បី​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ស្តាប់​តាម​ខ្លួន​នោះ​ទេ ។ នេះ​បើ​តាម​លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ បន្ទាប់​ពី តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​គាំទ្រ​ជំហរ​របស់​ក្រសួងការបរទេស​ដែល​ស្នើ​សុំ​ឱ្យ​កម្ពុជា​គោរព​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ពិតប្រាកដ​បន្ទាប់​ពី​មាន​ករ​រិះគន់​ថា មានការ​ធ្វើទុក្ខបុកម្នេញ​លើ​អតីតមន្ត្រី​គណបក្សប្រឆាំង​តាម​ផ្លូវ​តុលាការ ។

ចំពោះ​ការ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ទម្លាក់​ការ​ចោទប្រកាន់​លើ​អតីត​សមាជិក​បក្ស​ប្រឆាំង​នោះ​ត្រូវ​បាន​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា គឺជា​ការ​ជ្រៀតជ្រែក​ចំពោះ​ដំណើរការ​របស់​តុលាកា ។ លោក​បញ្ជាក់​ថា «​កម្ពុជា​ធ្វើ​ឡើង​តាម​អង្ក​ហេតុ និង​អង្គច្បាប់ ដូច្នេះ​គ្មាន​អ្វី​ក្រៅពី​អ្វី​ឲ្យ​ក្រុម​ទាំងអស់ (​សកម្មជន​អតីត​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បណ្តឹង​តុលាការ​) រក​មេធាវី និង​សហការ​ជាមួយ​តុលាការ ដើម្បី​ដោះ​បន្ទុក​ពី​ការ​សង្ស័យ​ពី​តុលាការ​» ។ ទោះបីជា​គេ​សង្កេត​ឃើញ​ថា អា​មេ​រិ​ក​កំពុង​តែ​ដាក់​គំនាប​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងណា​ក្តី លោក ផៃ ស៊ី​ផា​ន​បាន​អះអាង​ថា កម្ពុជា​មិន​បាន​ព្រួយបារម្ភ​អ្វី​នោះ​ទេ​ព្រោះថា កម្ពុជា មាន​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ពេញលេញ ។

លោក​បញ្ចា​ក់ថា «​យើង​គ្មាន​ការ​ព្រួយបារម្ភ​អ្វី​នោះ​ទេ​ព្រោះថា អ្នកនយោបាយ​អា​មេ​រិ​កមួយ​ក្រុម​នឹង​តែងតែ​ជ្រៀតជ្រែក​ដែន​អធិបតេយ្យភាព​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ ។ ដូច្នេះ​ជា​រឿង​ធម្មតា​ហើយ​អស់ន័យ ហើយ​គ្រាន់តែ​ស្រែក​បន្លឺ​តាម​អាកាស​តែ​ប៉ុណ្ណោះ​» ។ បើ​តាម​ការ​ផ្សាយ​របស់​វិទ្យុ​វី​អូ​អេ កាលពី​យល់​ថ្ងៃ​២១ ឧសភា បាន​លើក​ឡើង​ថា​អ្នកតំណាង​រាស្ត្រ​សហរដ្ឋអាមេរិក​គាំទ្រ​ជំហរ​របស់​ក្រសួងការបរទេស​ដែល​ស្នើ​សុំ​ឱ្យ​កម្ពុជា គោរព​លទ្ធិប្រជាធិបតេយ្យ ពហុបក្ស​ពិតប្រាកដ​បន្ទាប់​ពី​មានការ​ធ្វើទុក្ខបុកម្នេញ​លើ​អតីតមន្ត្រី​គណបក្សប្រឆាំង​តាម​ផ្លូវ តុលាការ និង​ការ​ស្លាប់​បាត់បង់​ជីវិត​សកម្មជន​ម្នាក់ ។

ប្រតិកម្ម​នេះ​កើតឡើង​ក្រោយ​ពី​មាន​អតីតមន្ត្រី​ថ្នាក់​មូលដ្ឋាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០​នាក់​ត្រូវ​បាន​តុលាការ​កោះហៅ​ជា​បន្តបន្ទាប់​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា បាន​រំលោភ​សាលដីកា ៕ (កែសម្រួលដោយ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ