ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើដូចអ្វីកំពុងសង្ស័យ…ចោរពេលនេះ កាន់តែសាហា.វ​ហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ កាប់​បណ្ដាល​ឱ្យ​​​របួសធ្ងន់ ដែល​ទំនង​ប៉ុនប៉ងចង់​​«​ប្លន់» តែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​៣​ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២១ ​ឧសភា ស្ថិត​នៅ​​ក្នុងភូមិ​តា​ង៉ែ​ន…

ខេត្តបាត់ដំបង ៖ ​បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ កាប់​បណ្ដាល​ឱ្យ​​​របួសធ្ងន់ ដែល​ទំនង​ប៉ុនប៉ង
ចង់​​«​ប្លន់» តែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​៣​ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២១ ​ឧសភា ស្ថិត​នៅ​​ក្នុងភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខណ​:​ជន​រង​គ្រោះ​កំពុង​នៅផ្ទះ​ម្នាក់ឯង​ ។ ករណីនេះ ដូចជាសាហាវខ្លាំង​ណាស់ ធ្វើ​សកម្មភាព​ចង់ប្លន់ទាំងថ្ងៃបែបនេះ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះខាងលើ មាន​​ឈ្មោះ​យ៉​ម ឈួ​ម ​អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​​-ឃុំ​​កើតហេតុ​ខាង​លើ​។ ជន​រង​គ្រោះត្រូវ​ជនល្មើស​ប្រើ​កាំបិត​កាប់ ​បណ្ដាល​ឱ្យ​​របួស​ជា​ច្រើន​កន្លែង ដែល​ទំនង​មាន​ចេតនា​ទុច្ចរិត​អ្វីមួយ ឬប៉ុនប៉ង«​ប្លន់​ទ្រព្យសម្បត្តិ​» តែ​មិន​បាន​សម្រេចទេ ​ដោយសារ​ជន​រង​គ្រោះ​រត់​រួច​ និង​​បាន​ស្រែក​ហៅ​អ្នក​ក្បែរ​ខាង​​​ជួយ ធ្វើ​ឱ្យ​ជនល្មើស​ភ័យ​ ក៏​​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ​។

សមត្ថកិច្ច​បាន​និយាយទៀតថា គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​នោះ​ទេ តែ​គេ​សង្ស័យ​ ជន​បង្ក​នោះ​ជា​មុខសញ្ញា​ញៀន​ថ្នាំ នៅ​ក្នុង​មូលដ្ឋានតែម្តង ​។ សមត្ថកិច្ច​​​ថា បើ​តាម​ព័ត៌មាន​បឋម​ដែល​មន្ត្រី​ជំនាញ​
ទ​ទួ​​បាន​​ពី​សាក្សី​នានា គឺ​ដំបូង​ជនសង្ស័យ​នោះ​បាន​ដើរ​ចូល​ទៅ​សុំ​ផ្លែ​ដូង​ជន​រង​គ្រោះ ខណ​:​ជន​រង​គ្រោះ​ស្នាក់​នៅផ្ទះ​តែ​ម្នាក់ឯង​ ។

ដោយ​ឃើញ​សភាព​ស្ងាត់​ល្អ នៅ​ពេល​នោះ ស្រាប់តែ​ជនល្មើស​ទាញ​កាំបិត​កាប់​ទៅ​លើ​ជនរ​រង​គ្រោះ​យ៉ាង​ចាស់ដៃ​តែ​ម្ដង បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ជន​រង​គ្រោះ​ក៏​ស្ទុះ​រត់​ស្រែក​ឲ្យ​អ្នក​ភូមិ​ជួយ រីឯ​ជន​ដៃដល់​ក៏​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ដែរ​។ សមត្ថកិច្ច​នូវ​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការ​ណី​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​សុំ​ផ្លែ​ដូង​ហើយ​កាប់​ម្ចាស់ផ្ទះ​បណ្ដាល​ឲ្យ​របួសធ្ងន់​ខាងលើ​នេះ​ ។

ប៉ុន្តែ​បើ​ពិនិត្យ​លើ​សកម្មភាព​ ដែល​ជនល្មើស​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ គេ​សង្ស័យ​អាច​ជា​ករណី​ប៉ុនប៉ង «​ប្លន់» តែ​មិន​បាន​សម្រេច​ ។ ​​(សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ