ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងប់ងុល​ពេក​! បែកគំនិត​ទៅ​ជា​ចឹ​ង​…​សូម្បីតែមិត្តភក្តិក៏មិនលើកលែងចុង​ក្រោយ​ទើប​ដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជាងទង​នៅ​ម្តុំ​ផ្សារ​កណ្តាល​បែកគំនិត​អត់​មាន​លុយ​លេងល្បែង​ក៏​សម្រេចចិត្ត​លួច​ចំលង​កូនសោ​ម៉ូតូ រួច​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បំរុង​យក​ទៅ​លក់​ស្រាប់តែ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ទាន់​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែឧសភា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ភោ​ជនី​ដ្ឋា​ន​72…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជាងទង​នៅ​ម្តុំ​ផ្សារ​កណ្តាល​បែកគំនិត​អត់​មាន​លុយ​លេងល្បែង​ក៏​សម្រេចចិត្ត​លួច​ចំលង​កូនសោ​ម៉ូតូ រួច​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បំរុង​យក​ទៅ​លក់​ស្រាប់តែ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ទាន់​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែឧសភា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ភោ​ជនី​ដ្ឋា​ន​72 ស្ថិត​នៅ​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​មានឈ្មោះ​ប៉ុន នី​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាងទង ស្នាក់​នៅផ្ទះ​លេខ​៣៨២ សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ ។ ជន​រង​គ្រោះ​មានឈ្មោះ​សាន់ ប៉ោ​សេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ផ្លូវ​លេខ​៨ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​លួច​ចំលង​កូនសោ​ម៉ូតូ​ស្តូប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GR-4986 ចំនួន​៤​ទៅ​៥​ថ្ងៃ​មក​ហើយ ម៉ូតូ​នេះ​ជា​របស់​មិត្តភក្តិ ទើបតែ​ថ្ងៃ​កើតហេតុ​រូប​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​យក​ទៅ​ទុក​ផ្ញើ​ចោល​នៅ​ហាង 72 រួច​ក៏​ទៅ​បាត់ លុះ​ពេល​ដែល​កើតហេតុ​ខាងលើ​នេះ ម៉ោង​៥​ល្ងាច​ម្ចាស់​ម៉ូតូ​ហៅ​សង្ស័យ​មក​សួរនាំ និង​បាន​តេ​ទៅ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ឬ​ស្សី​កែវ អោយ​ចុះ​មក​អន្តរាគមន៍​រឿង​នេះ ស្រាប់តែ​ភ្លាម​ៗ​នោះ​ដែល​ជនសង្ស័យ​ក៏​បាន​មក​យក​ម៉ូតូ​វិញ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ក្របួច​ជាប់​ភ្លាម​ៗ​តែ​ម្តង​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ខ្លួន​ពិតជា​លួច​ម៉ូតូ​មិត្តភក្តិ​ពិត
មែន ដោយសារ​តែ​លេងល្បែង​ដល់​ពេល​សមត្ថកិច្ច​សួរនាំ​ដឹង​រឿង​ថា មិនមែន​នៅ​ទឹកដី​របស់​គាត់​ក៏​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ជំនះ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ចំនែកឯ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅ​តាម​ច្បាប់ ៕(កែសម្រួលដោយ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ