ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​មង្គលការ​សុខ សីឡា​លី​ន និង ពៅ ពិសិដ្ឋ កំពុង​បង្អើល​មហាជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រូបភាព​ស្តែង​ពី​ពិធី​មង្គលការ​រវាង​តារាចម្រៀង សុខ សីឡា​លី​ន និង​តារា​សម្តែង​លោក ពៅ ពិសិដ្ឋ បាន​និង​កំពុង​តែ​បង្អើល​មហាជន…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រូបភាព​ស្តែង​ពី​ពិធី​មង្គលការ​រវាង​តារាចម្រៀង សុខ សីឡា​លី​ន និង​តារា​សម្តែង​លោក ពៅ ពិសិដ្ឋ បាន​និង​កំពុង​តែ​បង្អើល​មហាជន ជា​ពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

បើ​ទោះបីជា​រូបភាព​ទាំងនោះ ត្រូវ​បាន​មហាជន​មួយ​ចំនួន​ដឹង​ថា នេះ​គ្រាន់តែ​ឈុត​ឆាក​នៅ​ក្នុង​បទ​ចម្រៀង​ក៏​ដោយ ប៉ុន្តែ​មាន​មហាជន​មួយ​ចំនួន​ដែល​មិនដឹង​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល នៅ​ពេល​សុខ​ៗ​តារាចម្រៀង​រូប​នេះ មាន​រូប​ចូល​រោងការ​ស្ងាត់​ៗ​។

រូបភាព​នៃ​ពិធី​មង្គលការ​របស់ សុខ សីឡា​លី​ន ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ទោះបី​រូបភាព​ខាងលើ​នេះ គ្រាន់តែ​ជា​ឈុត​សម្តែង មាន​ប្រិ​យ​មិត្ត​គាំទ្រ​តារាចម្រៀង​រូប​នេះ​មួយ​ចំនួន​បាន​នាំ​គ្នា​ចូលរួម​អបអរសាទរ និង​បាន​ជូនពរ​ដល់​រូប​នាង​មាន​សុភមង្គល​ផង​ដែរ​។

ជា​ការ​កត់សម្គាល់​ក្នុង​ពេល​ដែល​រូបភាព​ទាំង​បង្ក​ឱ្យ​មានការ​ភាន់ច្រឡំ​ពី​មហាជន​ក៏​ដោយ ប៉ុន្តែ​សុខ សីឡា​​លី​ន មិន​បាន​ចេញ​មក​បកស្រាយ​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​ពេល​នាង​បែរជា​ពោល​ពាក្យ​បញ្ហា​ខាងលើ​ដូច​ជា​ការ​ពិត​ទៅ​វិញ​។ បើ​ក្រឡេក​មើល​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង តារា​រូប​នេះ​បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ទាំងនោះ​ថា ផ្កា​ដែល​មនុស្ស​ស្រី ប្រាថ្នា គឺ​ផ្កាស្លា យឺត​ឫ​លឿន​សំខាន់ យើង​បាន​បំពេញ​តាម​ប្រពៃណី​។ អរគុណ​រាល់​ពាក្យ​ជូនពរ​របស់​អ្នក​ទាំងអស់​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ