ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្នែកហើយ! នេះមិនតិចគីឡូអី ខំស្ពាយយ៉ាងឆ្ងាយ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រោយ​ពី​ភាគី​វៀតណាម​ចាប់ខ្លួន​ឧក្រិដ្ឋជន ជនជាតិ​វៀតណាម​ម្នាក់​រឹបអូស​គ្រឿងញៀន​បាន​៦៣​គីឡូក្រាម ហើយ​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា មាន​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ជាង​១០​នាក់ ជា​អ្នក​ជញ្ជូន​គ្រឿងញៀន​ពី​ប្រទេស​ខ្មែរ​ទៅ​ឲ្យ ទើប​មាន​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​នេះ អស់​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣-១៤-១៥-១៦…

ខេត្តស្វាយរៀង ៖ ក្រោយ​ពី​ភាគី​វៀតណាម​ចាប់ខ្លួន​ឧក្រិដ្ឋជន ជនជាតិ​វៀតណាម​ម្នាក់​រឹបអូស​គ្រឿងញៀន​បាន​៦៣​គីឡូក្រាម ហើយ​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា មាន​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ជាង​១០​នាក់ ជា​អ្នក​ជញ្ជូន​គ្រឿងញៀន​ពី​ប្រទេស​ខ្មែរ​ទៅ​ឲ្យ ទើប​មាន​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​នេះ អស់​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣-១៤-១៥-១៦ ខែឧសភា ឆ្នាំ​២០១៩ ឃាត់ខ្លួន​មនុស្ស​០៩​នាក់ ស្រី​១​នាក់ ។

ក្រោយ​ពី​ស៊ើបសួរ​សមត្ថកិច្ច​តុលាការ​ខេត្តស្វាយរៀង​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ស្រី​ម្នាក់​ដែល​ជា​មុខសញ្ញា​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​រក្សា​ទុក និង​ដឹក​ជ​ញ្ជួ​ន​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​រួម​មាន​គ្រឿងញៀន​០៦​ខាំ
ទូរ​សព្ទ័​ដៃ​១០​គ្រឿង ខ្សែ​.​ក​មាស​២​ខ្សែ ជញ្ជៀន​មាស​៤​វង់ និង​ប្រាក់​រៀល​មួយ​ចំនួន​ប្រាក់​ដុល្លារ​មួយ​ចំនួន​ធំ ត្រូវ​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។

ចំពោះ​ភាគី​វៀតណាម​បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ រួម​ទាំង​វត្ថុ​តាង​គ្រឿងញៀន​៦៣​គីឡូក្រាម និង​រថយន្ត​មួយ​គ្រឿង​ទៅ​តុលាការ​វៀតណាម ដើម្បី​ចាត់ការ​តាម​ច្បាប់​ដែរ ។ ហើយ​ការ​បង្ក្រាប​នេះ​ដែរ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​នេះ​ពួក​គេ គឺជា​មុខសញ្ញា​សកម្ម​ដែល​រកស៊ី​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​នៅ​ពេល​យប់ តាម​រូបភាព​ស្ពាយ​ទំនិញ​ដើរ​កាត់​វាលស្រែ តំបន់​ដាច់​ស្រយាល ឆ្លង​ព្រែក​ដោយ​មានមុខ​សញ្ញា​ជា​បក្ខពួក​នៅ​ប្រទេស​វៀតណាម​ចាំ​ទ​ទូល​បញ្ជូន​បន្ត ។ ហើយ​បើ​តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងនេះ គឺ​មាន​មេ​ក្លោ​ង​នៅ​ពីក្រោយ​ដែល​សង្ស័យ​ថា នៅ​រាជធានី​ភ្នំពេញ ដូច្នេះ​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ា​ញ់ ៕ (កែសម្រួលដោយ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ