ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ត សុវណ្ណ​បញ្ញា វិល​វិញ​ទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ឈិ​ត សុវណ្ណ​បញ្ញា ដែល​បាន​បញ្ចប់​តួនាទី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​អ្នកគាំទ្រ​ជា​ច្រើន​ចង់​ឲ្យ​នាង​វិល​ទៅ​វិញ ។ នៅ​ពេល​ឃើញ​សុវណ្ណ​បញ្ញា នៅ​តែ​មាន​ភាព​ស្និទ្ធស្នាល​នឹង​តារា​ហង្ស​មាស ដែល​ជា​មិត្ត​ចាស់ រឹតតែ​គេ​ចង់​ឲ្យ​នាង​ងាក​ទៅ​ផលិតកម្ម​ចាស់​វិញ ។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ឈិ​ត សុវណ្ណ​បញ្ញា ដែល​បាន​បញ្ចប់​តួនាទី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​អ្នកគាំទ្រ​ជា​ច្រើន​ចង់​ឲ្យ​នាង​វិល​ទៅ​វិញ ។ នៅ​ពេល​ឃើញ​សុវណ្ណ​បញ្ញា នៅ​តែ​មាន​ភាព​ស្និទ្ធស្នាល​នឹង​តារា​ហង្ស​មាស ដែល​ជា​មិត្ត​ចាស់ រឹតតែ​គេ​ចង់​ឲ្យ​នាង​ងាក​ទៅ​ផលិតកម្ម​ចាស់​វិញ ។ នា​ពេល ថ្មី​ៗ​កន្លង​មក​គេ​ឃើញ​ឈិ​ត សុវណ្ណ​បញ្ញា សប្បាយ​រីករាយ​ជាមួយ​មិត្ត​ចាស់​នៅ​ផលិតកម្ម​ហង្ស​មាស ពេល​នាង​ចូលរួម​រួម​មង្គលកា​រឱក សុ​គ​ន្ឋ​កញ្ញា ។

កន្លង​មក​ឈិ​ត សុវណ្ណ​បញ្ញា បាន​ចេញ​បទ​ចម្រៀង​ជា​ច្រើន​បទ​នៅ​ផលិតកម្ម​ហង្ស​មាស និង​សាង​កេរ្តិ៍​ឈ្មោះ​ខ្ពស់ត្រដែត ។ ប៉ុន្តែ​គេ​មិន​នឹក​ស្មានថា​ទីលាន​ដែល​នាង​ធ្លាប់​ជះ​ពន្លឺ​បែរជា​បញ្ចប់ ដោយ​ងាក​ទៅ​ជ្រក​ទៅ​កន្លែង​ថ្មី​វិញ ។ នៅ​ផលិតកម្ម​ថ្មី​បើ​ទោះជា​ជួយ​ជ្រោង​នាង​បែប​ណា​ក៏​ដោយ ក៏​បទ​ចម្រៀង​របស់​បញ្ញា​ហាក់​នៅ​មិន​ទាន់​លេចធ្លោ​ដូច​មុន ។

ឈិ​ត សុវណ្ណ​បញ្ញា បាន​ចូលរួម​ហែ​ជំនូន​តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា ក្នុង​ទឹកមុខ​រីករាយ ។ ចំណែក​នៅ​ថ្ងៃ​ចូល​រោងការ​នោះ ឈិ​ត សុវណ្ណ​បញ្ញា បាន​ធ្វើ​ឱ្យ​សុគន្ធ​កញ្ញា ស្រឡាំងកាំង​ព្រោះតែ​នាង​កាន់​នំ​ខេ​ក​ទៅ​ធ្វើ​ខួប​លា​ភាព​នៅ​លីវ​ឱ្យ​សុគន្ធ​កញ្ញា ដល់​បន្ទប់ ។ ពេល​នោះ​សូ​ម្បី​តែ​លោក​អុឹ​ង សុខ​លី ជា​កូនកំលោះ​ក៏​ភ្ញាក់ផ្អើល​ណាស់​ដែរ ។

តាម​រយៈ​ការ​រាប់អាន​គ្នា​ជាមួយ​ប្អូន​ថៅកែ​ហង្ស​មាស​លោក​អុ​ឹ​ង សុខ​លី និង​ឱ​ក សុគន្ធ​កញ្ញា ដូច​ដើម​មិន​​មានការ​ប្រែប្រួល​នេះ សុវណ្ណ​បញ្ញា នៅ​តែ​ត្រូវ​គេ​សង្ស័យ​ថា នាង​អាច​នឹង​ត្រឡប់​ទៅ​ហង្ស​មាស​វិញ ។ ទន្ទឹម​​នេះ​មាន​អ្នកគាំទ្រ​ជា​ច្រើន​ចង់​ឃើញ​ឈិ​ត សុវណ្ណ​បញ្ញា​វិល​ចូល​ផលិតកម្ម​ហង្ស​មាស​វិញ ព្រោះ​យល់​ថា​នាង​ជាតា​រា​ជើង​ចាស់​មាន​ហ្វេ​ន​ច្រើន​ចូល​ចិត្ត ។ នៅ​មិន​ទាន់​ដឹង​ថា​បែប​ណា​នោះ​ទេ​ចំពោះ​ការ​វិល​ត្រឡប់​របស់​ឈិ​ត សុវណ្ណ​បញ្ញា ក្នុង​ពេល​ផលិតកម្ម​ហង្ស​មាសមា​នតា​រាជា​ច្រើន​រួច​ទៅ​ហើយ ។

ទោះជា​យ៉ាងណា​ក្តី​ឈិ​ត សុ​វ​ណ្ន​បញ្ញា មាន​បទ​ចម្រៀង​ថ្មី​ចេញផ្សាយ​នៅ​ផលិតកម្ម​ថោ​ន​ជា​បន្តបន្ទាប់ ។ ឈិ​ត សុវណ្ណ​បញ្ញា ធ្លាប់​ច្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស​១១​ឆ្នាំ ទម្រាំ​តែ​នាង​សម្រេចចិត្ត​ចាកចេញ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ