ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​បរិហារ​ឥរិយាបថ​អុីរ៉​ង់ ​តែ​ត្រៀម​ចរចា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២០​ ឧសភា​ចំពោះ ​អុី​រ៉​ង់​ថា រាល់​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា នឹង​ផ្ដល់​នូវ​ចម្លើយ​តប​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ដោយ​លោក​គូសបញ្ជាក់​ថា ក្រុង​តេ​ហេ​រ៉​ង់​បាន​បង្ហាញ​ការ​ប្រទូស្ត​រ៉ា​យ​ខ្លាំង​បំផុត​ចំពោះ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។…

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២០​ ឧសភា​ចំពោះ ​អុី​រ៉​ង់​ថា រាល់​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា នឹង​ផ្ដល់​នូវ​ចម្លើយ​តប​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ដោយ​លោក​គូសបញ្ជាក់​ថា ក្រុង​តេ​ហេ​រ៉​ង់​បាន​បង្ហាញ​ការ​ប្រទូស្ត​រ៉ា​យ​ខ្លាំង​បំផុត​ចំពោះ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

នៅ​មុខ​បណ្ដា​អ្នកកាសែត​ពេល​លោក​ចាក​ចេញពី​សេត​វិមាន ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​រដ្ឋ​ផេ​ន​ស៊ីល​វេ​នៀ លោក​ត្រាំ​និយាយ​ថា​លោក​ត្រៀម​ពិភាក្សា​ជាមួយ​បណ្ដា​តំណាង​អុីរ៉​ង់ បើ​ពួក​គេ​ត្រៀមខ្លួន​ចរចា​។ លោក​បញ្ជាក់​ថា​ពុំ​មានការ​ចរចា​ណាមួយ​បាន​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​ឡើយ​។ លោក​បន្ត​ថា​ អុី​រ៉​ង់​នឹង​មាន​ការ​យល់​ច្រឡំ​ធ្ងន់ធ្ងរ​បំផុត បើ​ហា​៊​ន​ធ្វើការ​វាយប្រហារ​ណាមួយ ប៉ុន្តែ​យើង​ពុំ​ឃើញ​មាន​សញ្ញា​ណាមួយ​ក្នុង​ន័យ​បែប​នោះ​នៅឡើយ​។

កាលពី​ថ្ងៃ​ទី​១៩​ឧសភា​លោក​ត្រាំ​បាន​គំរាម​កម្ទេច​អុីរ៉​ង់ ៣​ថ្ងៃក្រោយ​ពី​លោក​ប្រកាស​ថា​សហរដ្ឋអាមេរិក​ពុំ​ដើរ​ឆ្ពោះទៅ​រក​ការ​ធ្វើសង្គ្រាម​មួយ​ប្រឆាំង​អុី​រ៉​ង់​ឡើយ​។ ចំណែក​ប្រធានាធិបតី​អី​ុ​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី​និយាយ​ថា លោក​ចង់​ឲ្យ​មានការ​ចរចា​និង​ការងារ​ខាង​ការទូត ប៉ុន្តែ​ពុំ​មែន​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ទេ​។ លោ​ក​ថា ​សភាពការណ៍​មិន​ប្រសើរ​សម្រាប់​ការ​ចរចា​ឡើយ ហើយ​ការ​ជ្រើសរើស​របស់​យើង​មាន​តែ​ការ​តស៊ូ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ