ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ថ្មី​ ​ប្រកាស​បោះ​ឆ្នោត​សភា

4 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​ថ្មី​អ៊ុយ​ក្រែ​ន លោក​ VOLODYMYR ZELENSKY កាលពី​ថ្ងៃ​ទី​២០​ ឧសភា ពេល​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង ប្រកាស​ពី​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​ថ្មី​អ៊ុយ​ក្រែ​ន លោក​ VOLODYMYR ZELENSKY កាលពី​ថ្ងៃ​ទី​២០​ ឧសភា ពេល​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង ប្រកាស​ពី​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់ ដោយ​​លោក​វាយប្រហារ​ភ្លាម​ៗ ពួក​អ្នកនយោបាយ​ដែល​ប្រែក្លាយ​ប្រទេស​ទៅ​ជា​ប្រទេស​មាន​សង្គ្រាម និង​ជួប​ការ​លំបាក​ខាង​សេដ្ឋកិច្ច​។

ការ​ចូល​កាន់​តំណែង​របស់​លោក ​VOLODYMYR ZELENSKY ជាតា​រា​កំប្លែង​អាយុ​៤៥​ឆ្នាំ បាន​បើក​នូវ​សករាជ​ថ្មី​មួយ​សម្រាប់​រដ្ឋ​ឯករាជ្យ​នោះ ក្រោយ​ការ​ដួល​រលំ​នៃ​សហភាព​សូ​វៀត​មក​។ លោក​ជា​ប្រធានា​ធិបតី​វ័យក្មេង​ជាងគេ​បំផុត​របស់​អ៊ុយ​ក្រែ​ន ក្រោយ​សម័យកាល​សូ​វៀត​។ លោក​បាន​ជាប់​ឆ្នោត​ដោយសារ​តែ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​បាត់​ជំនឿ​លើ​ពួក​អ្នកនយោបាយ​ជើង​ចាស់​ទាំងឡាយ ដែល​សន្យា​លុប​បំបាត់​អំពើ​ពុក​រលួយ​និង​បញ្ចប់សង្គ្រាម​ក្នុង​ប្រទេស តែ​បាន​ត្រឹម​សន្យា​ហើយ​ប្រទេស​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ទៅ​។

ជម្លោះ​ជាមួយ​ពួក​បំបែក​ខ្លូ​ន​និយម​ស្និទ្ធ​រុ​ស្ស៊ី នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ក្លាយជា​ជម្លោះ​រ៉ាំ​រ៉ៃ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៣.០០០​នាក់​ហើយ​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ ដោយ​ពុំ​ទាន់​អាច​រក​ដំណោះស្រាយ​ឃើញ​។

ក្នុង​សុន្ទរកថា​នា​ពិធី​ចូល​កាន់​តំណែង ប្រធានាធិបតី​ថ្មី​ប្រកាស​ថា ខ្ញុំ​រំលាយ​សភា​ហើយ​ស្នើ​ដល់​បណ្ដា​រដ្ឋមន្ត្រី ឲ្យ​លាលែង​ចេញពី​តំណែង ទោះបី​ច្បាប់​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ចាកចេញ​តែ​ក្រោយ​ការ​បោះ​ឆ្នោត​សភា​​ក្ដី​។ នាយក​រដ្ឋមន្ត្រី​លោក​VOLODYMYR GROISMAN ដែល​កាន់​តំណែង​នោះ​ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ បាន​ប្រកាស​ពី​ការ​សុំ​លាលែង​ដោយ​ផាត់​ទុក​មួយ​ឡែក ការ​ខ្វែង​ទំនាស់​គ្នា​ជាមួយ​ប្រធានា​ធិបតី​ថ្មី​។ លោក​ថ្លែង​តាម​រយៈ​សេចក្ដី​ប្រកាស​របស់​លោក​ថា ខ្ញុំ​ចាត់​ទុក​ថា​ប្រធានាធិបតី​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង ប្រឈម​មុខការ​គំរាមកំហែង​នានា​ចំពោះ​ប្រទេស​។

សម្រាប់​ពួក​អ្នក​សង្កេតការណ៍​យល់​ថា ការ​សម្រេច​របស់​លោក​VOLODYMYR GROISMAN​សុំ​លាលែង​ចេញ​ភ្លាម​ៗ ដែល​នៅ​ត្រូវ​អនុម័ត​ដោយ​សភា នឹង​អាច​ឲ្យ​លោក​ធ្វើ​ដោយ​សេរីការ​ឃោសនា​សម្រាប់​ការ​បោះ​ឆ្នោត​សភា ដោយ​ប្រកាន់​ជំហរ​ជា​អ្នក​ប្រជែង​ជាមួយ​លោក​ZELENSKY​។ ប្រធានា​ធិបតី​ថ្មី​ខិតខំ​ឆ្លៀតពេល​ដែល​លោក​ឈ្នះ​ឆ្នោត​ប្រធានាធិបតី ក្នុង​សំឡេង​ដល់​ទៅ​៧៣% ដណ្ដើម​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​ទៀត​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ