ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​នាំ​ចូល​អំបិល​ពី​បរទេស​ច្រើន​ពេក​មក​ផ្គត់ផ្គង់​ទីផ្សារ កម្ពុជា​អាច​នឹង​ធ្វើ​ឱ្យ​ផលិតករ​ក្នុងស្រុក​បាក់ទឹកចិត្ត​ទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​អាកាសធាតុ​បន្ត​អំណោយផល​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ទៀត​ពោល​គឺ​គិត​ចាប់ពី​ខែឧសភា ដល់​ខែមិថុនា​ខាង​មុខ នោះ​ការ​ផលិត​អំបិល​អាច​នឹង​ឆ្លើយ​តប​ទៅ​និង​តម្រូវការ​ក្នុងស្រុក​បាន​តែ​ម្តង​។ ផ្ទុយ​មក​វិញ​បើសិន​អាកាសធាតុ​មិន​អំណោយផល​នោះ​ទេ ករណី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពេក នោះ​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ការ​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស ជា​ពិសេស​ការ​នាំ​ចូល​អំបិល​ពី​ប្រទេស​ចិន​បន្ថែម​ប្រមាណ​៧​ម៉ឺន​តោន ហើយ​គម្រោង​នៃ​ការ​នាំ​ចូល​នេះ​ត្រូវ​បាន​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​ក្នុងស្រុក​លើក​ឡើង​ថា​វា​អាច​នឹង​ធ្វើ​ឱ្យ​ផលិតករ​ក្នុងស្រុក​បាក់ទឹកចិត្ត​។…

រាជធានី​ភ្នំពេញ ៖ បើ​អាកាសធាតុ​បន្ត​អំណោយផល​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ទៀត​ពោល​គឺ​គិត​ចាប់ពី​ខែឧសភា ដល់​ខែមិថុនា​ខាង​មុខ នោះ​ការ​ផលិត​អំបិល​អាច​នឹង​ឆ្លើយ​តប​ទៅ​និង​តម្រូវការ​ក្នុងស្រុក​បាន​តែ​ម្តង​។ ផ្ទុយ​មក​វិញ​បើសិន​អាកាសធាតុ​មិន​អំណោយផល​នោះ​ទេ ករណី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពេក នោះ​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ការ​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស ជា​ពិសេស​ការ​នាំ​ចូល​អំបិល​ពី​ប្រទេស​ចិន​បន្ថែម​ប្រមាណ​៧​ម៉ឺន​តោន ហើយ​គម្រោង​នៃ​ការ​នាំ​ចូល​នេះ​ត្រូវ​បាន​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​ក្នុងស្រុក​លើក​ឡើង​ថា​វា​អាច​នឹង​ធ្វើ​ឱ្យ​ផលិតករ​ក្នុងស្រុក​បាក់ទឹកចិត្ត​។

កញ្ញា ថូ​ង ធីតា ស្ថាបនិក​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២០​ខែ ឧសភា​ម្សិលមិញ​ថា « សម្រាប់​ខ្ញុំ​ផ្ទាល់ ក្នុង​នាម​ជា​សហគ្រិន​ដែល​តែងតែ​ព្យាយាម​លើក​ស្ទួយ និង​ផ្សព្វផ្សាយ​អំបិល​ធម្មជាតិ​កំពត សម្រាប់​ការ​នាំ​ចូល​ដ៏​ច្រើន​លើសលុប​ពេក វា​អាច​នឹង​ធ្វើ​អោយ​មានការ​បាក់ទឹកចិត្ត​ដល់​ប្រជា​កសិករ​ក្នុងស្រុក​របស់​យើង​»​។
ទាក់ទង​និង​សំនួ​រថា​ទន្ទឹម​នឹង​គម្រោង​នាំ​ចេញ​អំបិល​ពី​បរទេស​ធ្វើ​ឱ្យ​ផលិតករ​បាក់ទឹកចិត្ត សម្រាប់​កញ្ញា​យល់​បែប​ណា​ដើម្បី​ឱ្យ​ចំណេញ​ទាំងអស់​គ្នា? កញ្ញា ថូ​ង​ធីតា​ថា «​វា​មានការ​លើក​ទឹក​ច្រើន​តាម​រយៈ​ការ​លើកកំពស់​ប្រជា​កសិករ​យើង​ឱ្យ​គាត់​យល់ និង​មាន​ទឹកចិត្ត​បន្ត​ការ​ផលិត និង​អនុវត្ត​នូវ​ផលិតផល​ដែល​ជា​សក្តានុពល​របស់​ប្រទេស​ជាតិ​។ ការ​ផលិត​វា​ពិបាក ប៉ុន្តែ​ការ​ឱ្យ​តម្លៃ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​វា​ក៏​ជា​កត្តា​លី​ករ​មួយ​ជំរុញ​ពួក​គាត់​ឱ្យ​មាន​ទឹកចិត្ត​បន្ត​ការ​អនុវត្ត​ដែរ កាត់​បន្ថយ​ការ​នាំ​ចូល​ខុសច្បាប់ ដែល​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​ទីផ្សារ និង គុណភាព ការ​នាំ​ចូល​ដ៏​ច្រើន​លើសលុប​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ទឹកចិត្ត​ដល់​កសិករ​ដែល​គាត់​ខិតខំ​បន្ត​អនុវត្ត ដើម្បី​បង្ហាញ​ថា​អំបិល​ក្នុងស្រុក​គឺ​មានគុណ​ភាព​ជាង​អំបិល​នាំ​ចូល សំណូមពរ និង លើកទឹកចិត្ត​ប្រជាជន​ទាំងអស់​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​អោយ​បាន​ច្រើន​»​។

តាម​ស្ថាប័ន​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​ខាងលើ ការ​នាំ​ចូល​អំបិល​នា​ពេល​កន្លង​មក​តែងតែ​មានការ​ជះ​ឥទ្ធិពល មិន​ថា​តិច​ឬ​ច្រើន យ៉ាងណា​ក៏​ដោយ​សហគ្រាស​ដែល​ផ្តោត​លើ​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​គុណភាព​សម្រាប់​តម្រូវការ​ទីផ្សារ​ផ្សេង​ៗ​។
យ៉ាងណាមិញ លោក ប៊ុ​ន បារាំង ប្រធាន​សមាគម​អ្នក​ផលិត​អំបិល​កំពត​បានឱ្យ​ដឹង​ថា «​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ​ដោយសារ​យើង​ផលិត​អត់​បាន​ទើប​ធ្វើ​ឱ្យ​យើង​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស ទើបបាន​ប្រហែល​១​ម៉ឺន​តោន ដោយសារ​យើង​ផលិត​មិន​បាន​»​។ លោក​បាន​បន្ត​ថា នៅ​ឆ្នាំ​នេះ​ដោយសារ​មាន​ភ្លៀង​ញឹកញាប់​ពេក ផលិត​អំបិល​មិន​ទាន់​បាន​៣​ម៉ឺន​តោន​ទេ ព្រោះ​ការ​ផលិត​អំបិល​នេះ​គឺ​ពឹង​ផ្នែក​ទាំងស្រុង​ទៅ​លើ​អាកាសធាតុ ហើយ​កាលណា​អាកាសធាតុ​អំណោយផល​ឱ្យ​ល្អ នោះ​ការ​ផលិត​នឹង​មាន​ផល​កើនឡើង តែ​ផ្ទុយ​មក​វិញ​បើ​អាកាស​មិន​អំណោយផល​នោះ​ការ​ផលិត​នឹង​ថយ​ចុះ​។

លោក​បាន​គូសបញ្ជាក់​ថា «​គិត​មក​ដល់​ថ្ងៃនេះ តាម​ខ្ញុំ​ចុះ​ពិនិត្យ​នៅ​តាម​ឃ្លាំង​ស្តុក​អំបិល​ទាំង​អស់ហើយ គិត​ទៅ​ដល់​ការ​ប្រមូល​ដល់​ខែ​៦​ខាង​មុខ​នេះ​បរិមាណ​អំបិល​អាច​បាន​ប្រហែល​៣​ម៉ឺន​តោន​ទេ ដូចនេះ​ត្រូវការ​នាំ​ចូល​ពី​ក្រៅ​បន្ថែម​៧​ម៉ឹ​ន​តោន ព្រោះ​ក្នុង​មួយ​ឆ្នាំ​តម្រូវការ​អំបិល​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​ប្រមាណ​១០​ម៉ឺន​តោន​»៕ (កែសម្រួលដោយ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ