ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ពេក​ដល់​ថ្នាក់ Messi សុំ​ឱ្យ Barcelona ទិញ​តារា​ឆ្នើម​ Liverpool ១​រូប​នេះ

4 ឆ្នាំ មុន

កែសម្រួល​ដោយ ៖ សំណាង តាម​ប្រភព​ព័ត៌មាន Everything Barca បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi…

កែសម្រួល​ដោយ ៖ សំណាង

តាម​ប្រភព​ព័ត៌មាន Everything Barca បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ប្រាប់ Barcelona ថា គេ​ចង់​លេង​បាល់​ជាមួយនឹង​កីឡាករ​ជើង​ខ្លាំង​ម្នាក់ មក​ពី​ក្លិប Liverpool ដែល​មាន​តម្លៃ​២២០​លាន​អឺ​រ៉ូ ។

នា​ពេល​នេះ Philippe Coutinho និង Ousmane Dembele ប្រឈម​មុខ​នឹង​ការ​ចាក​ចេញពី​ក្លិប Barcelona នៅ​រដូវ​កាល​ក្រោយ ​។ Coutinho គឺ​ច្បាស់​ណាស់​ថា​នឹង​ចាកចេញ ខណៈ​ដែល Dembele អាច​នឹង​ចេញ​ប្រសិនបើ​មានការ​ចាំបាច់​។

យោង​តាម Sportskeeda បានឱ្យ​ដឹង​ថា Mohamed Salah ត្រូវ​បាន Lionel Messi ចង់បាន​យ៉ាង​ខ្លាំង ។ Messi បាន​ប្រាប់​ដល់ Barca ឱ្យ​ទិញ​យក​កីឡាករ​ម្នាក់​នេះ បើ​ទោះបីជា​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ ។ កីឡាករ​អេ​ហ្ស៊ី​ប​រូប​នេះ ពិតជា​អស្ចារ្យ​សម្រាប់ Liverpool តែ​គេ​នឹង​អាច​ចាកចេញ​នៅ​រដូវ​កាល​ក្រោយ ។

Liverpool ទារ​ថ្លៃ​២០០​លាន​អឺ​រ៉ូ​សម្រាប់​ការ​លក់ Salah ដែល​មាន​ន័យ​ថា តម្លៃ​នេះ​គឺជា​តម្លៃ​ឌុ​ប​គុណ​នឹង​ពីរ ប្រៀបធៀប​ជាមួយនឹង​តម្លៃ​របស់ Griezmann ។ ដូច​យើង​ដឹង​ស្រាប់​ហើយ បើ Messi ទាមទារ​ទៅ​ហើយ​នោះ Barcelona ក៏​ពិបាក​នឹង​ជំទាស់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ