ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ កម្លាំង​ឧ​ទ្យា​នុ​រក្ស និង​ពលរដ្ឋ​ត្រូវ​ដឹង​ពី​ច្បាប់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

(កែសម្រួលដោយ៖ សុឃាក់) ខេត្ត​ប៉ៃលិន ៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្ប​ម៌ គឺជា​កេរតំណែល​របស់​ដូនតា​សម្រាប់​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ​យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ចូលរួម​ថែរក្សា…

(កែសម្រួលដោយ៖ សុឃាក់)

ខេត្ត​ប៉ៃលិន ៖ បេតិកភណ្ឌ​ធម្មជាតិ និង​វប្ប​ម៌ គឺជា​កេរតំណែល​របស់​ដូនតា​សម្រាប់​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ដូច្នេះ​យើង​ជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ចូលរួម​ថែរក្សា និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ វប្បធម៌​ឱ្យ​បាន​គង់វង្ស ។ ដើម្បី​ថែរក្សា​សម្បត្តិ​ទាំងនោះ​ឱ្យ​បាន​គង់វង្ស លុះត្រាតែ​មានការ​ចូលរួម​ពី​យើង​ទាំងអស់​គ្នា នៅ​គ្រប់​មជ្ឈដ្ឋាន ហើយ​ត្រូវ​តែ​ចាត់​ទុក​សម្បត្តិ​ទាំងនោះ​ជា​របស់​យើង​ទាំងអស់​គ្នា ពិសេស​ប្រជា​សហគមន៍ ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​តែ​ម្តង ។

លោក​ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​ថ្លែង​ដូចនេះ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្តិ​ស្តី​ពី​«​ការ​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​-​វប្បធម៌​» ដល់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​បរិស្ថាន​ខេត្ត និង​ប្រជា​សហគមន៍​នៅ​ក្បែរ​តំបន់​បេតិកភណ្ឌ​ទាំងនោះ ។ ឯកឧត្តម​ក៏​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ គ្រប់​ស្ថាប័ន​មន្ទីរ​ចំណុះ មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​តែ​ចេះ​ស្រឡាញ់​បេតិកភណ្ឌ -​វប្បធម៌​ជាតិ ហើយ​រួម​គ្នា​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។

ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​តំបន់ការពារធម្មជាតិ​មួយ​កន្លែង គឺ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត មាន​ផ្ទៃដី​ចំនួន​៦០.០០០ ហិ​កតា ក្នុង​នោះ​ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​៣៨.២០៩​ហិ​កតា ឆ្នាំ​២០០៣ តំបន់​នោះ​បាន​សម្របសម្រួល​ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ទំហំ​៦៨០៣​ហិ​កតា ។ មួយ​កន្លែង​ទៀត គឺជា​តំបន់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ភ្នំ​យ៉ា​ត ជា​តំបន់​មាន​វត្ត​អារាម​រុក្ខជាតិ​ជា​ច្រើន​ដូច​ជា គគីរ បេង ធ្នង់ ឈើ​ក្រំ ខាងក្រោម​ដី​មាន​រ៉ែ​ត្បូ ង​ដែល​មាន​តម្លៃ​ដូច​ជា ទទឹម កណ្តៀង និល តង ប៊ុត ជា​ប្រភេទ​ភ្នំ ។

លោក​បន្ត​ទៀត​ថា ចំណែក​ទីតាំង​ភ្នំ នេះ គឺ​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ទល់មុខ​ផ្ទះ​ប្រជាពលរដ្ឋ ខាងត្បូង​ជាប់​នឹង​ផ្លូវលំ​ធ្វើ​ពី​បេតុង​ព័ទ្ធ​ជុំវិញ​ភ្នំ​ទាំងមូល ។ តំបន់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ភ្នំ​យ៉ា​ត មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន​២៣​ហិ​កតា នៅ​ចំណុច​ភ្នំ​យ៉ា​ត ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រា​ង និង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​បណ្ឌិត​លឿង កេស​រោ ប្រធាន​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ​នៃ​អគ្គ នាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន បាន​ធ្វើ​បទ​បង្ហាញ​ពី​ច្បាប់​គតិយុត្តិ និង​របៀបការ​ការពារ​ថែរក្សា តំបន់​បេតិកភណ្ឌ​ធម្មជាតិ – វប្បធម៌ ដល់​សិក្ខាកាម​យល់​ដឹង​កាន់តែ​ច្បាស់ អំពី​បទល្មើស​ដែល​ប៉ះពាល់​ទៅ​ដល់​សម្បត្តិ​ទាំងនោះ​អាច​មានទោស​យ៉ាងធ្ងន់ធ្ងរ​តាម​ច្បាប់​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ