(កែសម្រួលដោយ៖សុឃាក់)
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្កូបពីមួយគ្រឿងបោះពួយយ៉ាងល្បឿនដូចហោះមិនបានប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួនជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងចំពាក់កណ្តាលពេញទំហឹង បណ្តាលខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២០ ខែឧសភានេះ ត្រង់ចំណុចខាងជើងកងរាជអាវុធហត្ថខណ្ឌទួលគោក តាមបណ្ដោយផ្លូវ១៥៦កែងនឹងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េនរ៉ូវើរ ពណ៌ស ពាក់ស្លាកលេខ 2AB-1888 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៧ ក្នុងទិសដៅពីជើងទៅត្បូង រួចក៏បានបើកឆ្លងកាត់ផ្លូវ១៥៦ ខណៈដែលឆ្លងបានពាក់កណ្តាលផ្លូវក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FI-8316 បើកបរដោយបុរសម្នាក់តាម បណ្ដោយផ្លូវ១៥៦ ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿយ៉ាងលឿនដូចហោះ ។ លុះមកដល់ចំណុចកើតហេតុដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តខាងលើចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសបែកក្បាលធ្ងន់ធ្ងរ ។
ចំណែកឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយឡែករថយន្តបានរងការខូចខាតបែកកញ្ចក់ និងក្រពឹតកាងទ្វារផ្នែកខាងមុខចំហៀងខាងស្តាំ ។ ភ្លាមនោះអ្នកបើកបររថយន្តមិនបានឈប់រថយន្តចុះមកធ្វើការដោះស្រាយគ្នានោះទេ បែរជាព្យាយាមបើករត់គេចខ្លួនទៅមុខបានចំណាយប្រមាណ៥០០ម៉ែត្រក៏ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុឃើញក៏ជិះដេញតាម និងស្ទាក់ឃាត់បាន ។ ពេលនេះអ្នកបើកបររថយន្តក៏បានបើករថយន្តត្រឡប់មកកន្លែងកើតហេតុវិញរួចក៏បានចុះពីលើរថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុបុរសរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅ
សង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ដោយឡែករថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...
ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការ...
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ...
លោក ធីម ឃុក (Tim Cook) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ធ្លាប់បានចែករំលែកក្នុងពេលថ្មីៗនេះមកថា បញ្ហាជាច្រើនលើពិភពលោកនឹងត្រូវបានលុបបំបាត់ប្រសិនបើមនុស្សម្នាក់...
ទីបំផុត កម្ពុជាបានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រយកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើង...
ដើម្បីក្លាយជាមនុស្សដែលជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលខ្លះគឺអ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់ទេ។ ផ្ទុយមកវិញ អ្នកត្រូវការក្រុមការងារមួយដែល...
បើតាមជើងលេខកំពូលហោរចិនសែបានអះអាងថា លោកអ្នកដែលកើតឆ្នាំទាំង៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មានខ្សែជីវិតភ្លឺត្រចះត្រចង់ដូចពន្លឺឆព្វណ្ណរង្សីទៅថ្ងៃអនាគតនឹងជា...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា មន្ទីរពេទ្យកាលម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈបានទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុង៣ប្រភេទមិនអស់...
ខេត្តកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាញសង្គមហ្វេសប៊ុក មានការ Live និងShare ចែករំលែកបន្តគ្នានូវព័ត៌មានមួយទាក់ទិននឹងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់ដែល...
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ មាននគរបាល, កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារ ដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យលើ...