ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច គ្មាន​ជំហរ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដើម្បី​រួបរួម​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

កែសម្រួលដោយ៖ (សុឃាក់) រាជធានី​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច​បាន​អះអាង​ថា ខ្លួន​គ្មាន​ជំហរ​ក្នុង​ការ​ចរចា​នយោបាយ​ណាមួយ ដើម្បី​រួបរួម​ជាមួយ​គណបក្ស​ខ្មែ​រួបរួម​ជាតិ​នោះ​ទេ ប៉ុន្តែ​បើក​ទ្វារ​ស្វាគមន៍​ចំពោះ​សមាជិក​សមាជិកា​ណា​ដែល​ចង់​ចូលរួម​ជាមួយ​ខ្លួន ។…

កែសម្រួលដោយ៖ (សុឃាក់)

រាជធានី​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច​បាន​អះអាង​ថា ខ្លួន​គ្មាន​ជំហរ​ក្នុង​ការ​ចរចា​នយោបាយ​ណាមួយ ដើម្បី​រួបរួម​ជាមួយ​គណបក្ស​ខ្មែ​រួបរួម​ជាតិ​នោះ​ទេ ប៉ុន្តែ​បើក​ទ្វារ​ស្វាគមន៍​ចំពោះ​សមាជិក​សមាជិកា​ណា​ដែល​ចង់​ចូលរួម​ជាមួយ​ខ្លួន ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​នេះ ។

លោក​ណុ​ប សុធា​រិ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊​ន ស៊ិ​ន​ប៉ិច បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២១ ខែឧសភានេះយ៉ាង​ដូច្នេះ​បញ្ជាក់​ថា «​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច​មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ​នៃ​ចងសម្ព័ន្ធភាព ឬ​ការ​ចរចា​ជាមួយ​គណបក្ស​ខ្មែ​រួបរួម​ជាតិ​នៅឡើយ​ទេ​» ។ លោក​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​សញ្ញា​ឬ​ការ​ជួប​គ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ ដើម្បី​ឲ្យ​មានការ​ចរចា​គ្នា​នោះ​ទេ ទោះបី​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ចង់​មានការ​ចងសម្ព័ន្ធ​យ៉ាងណា​ក្តី ហើយ​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច ស្វាគមន៍​ចំពោះ​សមាជិក​សមាជិកា​បក្សនយោបាយ​ចូលរួម ។

លោក​បញ្ជាក់​ថា «​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច បើកទ្វារ​ស្វាគមន៍​ចំពោះ​សមាជិក​សមាជិកា​ណា​ដែល​មាន​បំណង​បំរើ​នយោបាយ​ជាមួយ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។ ប៉ុន្តែ​គណបក្ស​គ្មាន​គោល​ជំហរ​ណាមួយ​ចរចា​ជាមួយ​គណបក្ស​ខ្មែរ​រួម​ជាតិ​នោះ​ទេ​» ។ ចំណែក​លោក រុន​មាត្រា អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួម​រួប​ជាតិ​វិញ​បាន​លើក​ឡើង​ថា កន្លង​មក​ថ្នាក់ដឹកនាំ​គណបក្ស​រួបរួម​ជាតិ​បាន​ព្យាយាម​ធ្វើ​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច​ដែរ ប៉ុន្តែ​មិន​បាន​ជួប​នោះ​ទេ ។

ប៉ុន្តែ​ក្រោយមក​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​សម្រេច​ទុក​ការ​ពិភាក្សា​រឿង​ចងសម្ព័ន្ធ​គ្នា​មួយ​រយៈ​សិន ដើម្បី​ទុក​ពេល​រៀបចំ​ការ​ចូល រួម​បោះ​ឆ្នោត​ក្រុមប្រឹក្សា​សិន ។ លោក​បញ្ជាក់​ថា​៖«​ថ្នាក់ដឹកនាំ​យើង​កន្លង​មកនេះ​បាន​ទំនាក់ទំនង ដើម្បី​ជួប​ដែរ ប៉ុន្តែ​មិន​បាន​ជួប ។ អី​ញ្ចឹ​ង​តាម​ការ​ប្រជុំ​កន្លង​មកនេះ​យើង​បាន​ទុក​ការ​ពិភាក្សា​នៃ​ការ​រួបរួម​គ្នា​មួយ​ផ្នែក​សិន ដោយ​គិត​ពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​សិន​» ។ យ៉ាងណា​ក្តី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បង្ហាញ​ចេតនា​ចង់​រួបរួម​គ្នា​ជាមួយ​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច រហូត​ដើម្បី​រួបរួម​អ្នក​រាជា​និយម​ឡើង​វិញ ។ អ្នកនាំពាក្យ​ដដែល​បញ្ជាក់​ថា​«​ចេតនា​របស់​យើង​នៅ​តែ​ចង់​រួបរួម​ពីព្រោះ​គ្មាន​អ្វី​ល្អ​ជាង​ការ​សាមគ្គី​មហា​គ្រួសារ​ជួបជុំ​គ្នា​នោះ​ទេរ​វាង​អ្នក​រាជា​និយម​» ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា ការ​បែកបាក់​គ្នា​រវាង​របស់​គណបក្ស​ខ្មែរ​រួម​រួម​ជាតិ​ចេញពី​គណបក្ស​ហ្វ៊ុ​ន ស៊ុន​ប៉ិច គឺជា​មេរៀន​ម្តង ពី​ដង ជា​បី​ដង​មក​ហើយ ហើយ​ដល់​ពេល​ត្រូវ​បញ្ចប់​ហើយ ។ លោក​ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​គណបក្ស​(​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​) គួរ​យល់​ពី​សមាជិក​នៅ​តាម​មូលដ្ឋាន​ដែល​ចង់​មើល​ការ​រួបរួម​របស់​ថ្នាក់ដឹកនាំ​ទាំងអស់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​បែក​ចេញពី​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច ដោយសារ​មាន​ជំ​លោះ​ផ្ទៃក្នុង​គណបក្ស​អស់​រយៈពេល​ជាង​១​អាណត្តិ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ