ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​​បា.ញ់​សម្លា.ប់​ខ្លួន តែមិន​អនុ​ញ្ញាត​​ឱ្យ​សមត្ថកិច្ច​ចូល​ពិនិត្យ​ឡើយ

4 ឆ្នាំ មុន
  • បាត់ដំបង

​​(កែសម្រួល​ដោយ៖ ស្រីណា) ខេត្តបាត់ដំបង ​៖ មានការ​អះអាង​ថា មន្ត្រី​យោធា​ម្នាក់​បាន​ទាញ​កាំភ្លើង​អាកា​បាញ់​សម្លាប់​ខ្លួនឯង នៅ​ក្នុង​បន្ទាយ​របស់​ខ្លួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំ​ប្រ៉​ង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង…

​​(កែសម្រួល​ដោយ៖ ស្រីណា)

ខេត្តបាត់ដំបង ​៖ មានការ​អះអាង​ថា មន្ត្រី​យោធា​ម្នាក់​បាន​ទាញ​កាំភ្លើង​អាកា​បាញ់​សម្លាប់​ខ្លួនឯង នៅ​ក្នុង​បន្ទាយ​របស់​ខ្លួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កំ​ប្រ៉​ង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង កាលពី​វេលា​ម៉ោង​១​និង​៣​នាទី​រសៀល​ថ្ងៃ​ទី​២០ ​ឧសភា តែ​មេបញ្ជាការ​កងពល​នេះ​ មិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចូល​ត្រួត​ពិនិត្យ ​និង​សួរនាំ​ឡើយ​ ។​

​យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឡុ​ច បញ្ញា ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កង​ពលតូច​លេខ​៥៣ ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​ ។ ប្រភព​ដដែល​​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​រូប​នេះ​បាន​ដើរ​ចូល​ទៅ​ក្នុង​ឃ្លាំង​ទុក​អាវុធ រួច​ទាញ​យក​កាំភ្លើង​អាកា​​៤៧បាញ់​សម្លាប់​ខ្លួនឯង​ចំនួន​៤​គ្រាប់ ​បណ្ដាល​ឲ្យ​ដូ​ល​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

គេ​មិន​អាច​ដឹង​ពី​មូលហេតុ​ជាក់លាក់​ ដែល​នាំ​ឲ្យ​មន្ត្រី​យោធា​រូប​នេះ​ ធ្វើ​អត្តឃាត​បែប​នេះ​ទេ ព្រោះ​មេ​បញ្ជាការ​កងពល​នេះ​មិន​អនុញ្ញាត​ ឲ្យ​សមត្ថកិច្ច​ជំនាញ​ចូល​ពិនិត្យ​សាកសព ឬ សាកសួរ​ព័ត៌មាន​ឡើយ តែ​មន្ត្រី​នៅ​ក្នុង​អង្គភាព​នេះ​អះអាង​ថា ជន​រង​គ្រោះ​កើតរោគ​សរសៃ​ប្រសា​ទ ហើយ​ការ​បាញ់​សម្លាប់​ខ្លួន​នេះ ក៏​មាន​សាក្សី​ម្នាក់​បានឃើញ​ផ្ទាល់​ដែរ​។​

​​​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​ធិ​ប ខុ​ម ដែល​អះអាង​ថា ខ្លួន​បាន​ស្ថិត​ក្នុង​ហេតុ​ការ​ណ៍​នោះ​ផ្ទាល់ បាន​និយាយ​ថា ដំបូង​ខ្លួន​បាន​ដើរទៅ​ចាក់សោរ​ទ្វារ​ឃ្លាំង​ទុក​អាវុធ ដើម្បី​​បោសសំអាត​។ ប៉ុន្តែ​ពេល​ខ្លួន​កំពុង​បោស ហើយ​កើប​សម្រាម​យក​ទៅ​ចោល​នៅ​ខាងក្រៅ ស្រាប់តែ​ឈ្មោះ​ឡុ​ច បញ្ញា រត់​ចូល​ទៅ​ក្នុង​ឃ្លាំង​ទាញ​កាំភ្លើង​អាកា​បាញ់​សម្លាប់​ខ្លួនឯង​តែ​ម្ដង​។ សាក្សី​រូប​នេះ​ត្រូវ​បាន​គេ​ស្រង់​សំដី​ទៀត​ថា ពេល​នោះ​ខ្លួន​ឮ​សំលេង​ផ្ទះ​ចំនួន​៤​គ្រាប់ លុះ​ខ្លួន​ចូល​ទៅ​មើលឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ទៅ​ហើយ ទើប​ខ្លួន​រាយ​ការ​ណ៏​ប្រាប់​មេបញ្ជាការ​ភ្លាម​ៗ​ដែរ​ ។​

​ជុំវិញ​ការ​ស្លាប់​របស់​មន្ត្រី​យោធា​ខាងលើ​នេះ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មេបញ្ជាការ​កងពលតូច​លេខ​៥៣ នេះ​បាន​ហាមប្រាម​កូនចៅ មិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ចូល​សួរនាំ​ឬ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ឡើយ ដោយ​មេបញ្ជាការ​កងពល​នេះ​អះអាង​ថា «ការ​ស្លាប់​នេះ​គឺ​អង្គភាព​ជា​អ្នក​ទ​ទូល​ខុស​ត្រូវ​»​។​

​កោះសន្តិភាព មិន​អាច​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​បន្ថែម​ពី​មន្ត្រី​យោធា​ក្នុង​អង្គភាព​នេះ ឬ ពី​លោក​ជា ភូ​ង​ភារ​ម្យ មេបញ្ជាការ​កងពលតូច​លេខ​៥៣ នេះ​បាន​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា នេះ​។ ប៉ុន្តែ​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា ពិតជា​មាន​ករណី​នេះ​មែន តែ​សមត្ថកិច្ច​មិន​ត្រូវ​បាន​គេអនុញ្ញាត​ឲ្យ​ចូល​ក្នុង​បន្ទាយ​ដើម្បី​ត្រូ​ត​ពិនិត្យ​ ឬ​សួរនាំ​នោះ​ទេ​។​

​លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ​ យើង​មិន​មានរ​​បាយ​ការ​ណ៍ស្ដី​អំពី​មន្ត្រី​យោធា​ស្លាប់​ក្នុង​បន្ទាយ​កងពល​លេខ​៥៣​ឡើយ ព្រោះ​ខាង​យោធា​មិន​ឲ្យ​សួរនាំ​ឬ​ពិនិត្យ​សាកសព ដោយ​មេបញ្ជាការ​យោធា​នេះ​អះអាង​ថា អង្គភាព​ជា​អ្នករ៉ាប់រង​ទ​ទូល​ខុស​ជុំវិញ​ការ​ស្លាប់​នេះ​។ ដូច្នេះ​ ខាង​សមត្ថកិច្ច​ជំនាញ មិន​មាន​របាយការណ៍ ហើយ​ក៏មិន​បាន​ចាត់ការ​បែប​ណា​លើ​ករណី​នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ