ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែណាស់រឿងចឹងៗ…ម្តងនេះ​ឡើង​ផ្អើល​​ហើយចុងក្រោយយំលែងចេញ​(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១០​នាក់ ជា​សាធារណជន រួច​បញ្ជូន​ទៅ​កាន់​សាល​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​១០​នាក់​ខាងលើ​មាន​២​ក្រុម ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១០​នាក់ ជា​សាធារណជន រួច​បញ្ជូន​ទៅ​កាន់​សាល​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​១០​នាក់​ខាងលើ​មាន​២​ក្រុម ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​១២​ករណី ។ ដោយ​ជនសង្ស័យ​មាន​គ្នា​២​ក្រុម និង​មួយ​ក្រុម​មាន​គ្នា​៧​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​ចំនួន​៦​ករណី លួច​មាន​ស្ថាន​ទង្ង​ន់​ទោស និង​អំពើ​ហិង្សា​ដោយ​ប្រើ​ដែក​កែ​ច្នៃ​កាប់​ប្លន់​ចំនួន​៥​ករណី និង​មួយ​ករណី​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ ។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ដែរ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​២​គ្រឿង ដាវ​ចំនួន​២ និង​សម្ភារ​មួយ​ចំនួន​ទៀត ហើយ​មាន​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ទៀត ។ ដោយឡែក​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១០​នាក់ មាន​ម្នាក់​បាន​ប្រើ​សកម្មភាព​ឆក់​ស្ត្រី​រង​គ្រោះ​នៅ​បឹង​សាឡា​ង ខណ្ឌទួលគោក ទាំង​ព្រឹក បណ្តាល​ឲ្យ​របួស​យ៉ាង​ធ្ងន់ ។

បញ្ជាក់​ផង​ដែរ​ថា ៖ ក្រុម​ខាងលើ​នេះ​ជា​ក្រុម​ឆក់ និង​កាប់​ប្លន់​យ៉ាង​សកម្ម ហើយ​ព្រមទាំង​មានការ​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ