ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់ ស្អប់​ជា​មរតក​របស់​មនុស្សជាតិ

4 ឆ្នាំ មុន

គុណ​, ទោស​, ស្រឡាញ់ និង​ស្អប់​ជា​កេរ​មរតក​របស់​មនុស្សជាតិ​គ្មាន​អ្នក​ណា​ឃ្វាង​បាន​ឡើយ ។ ​មើលចុះ មនុស្ស​ដែល​យើង​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ នៅ​ពេល​ដែល​គេ​នៅ​ក្បែរ​នៅ​ជិត នៅ​ជាមួយនឹង​យើង គេ​បាន​ឲ្យ​សេចក្តីសុខ…

គុណ​, ទោស​, ស្រឡាញ់ និង​ស្អប់​ជា​កេរ​មរតក​របស់​មនុស្សជាតិ​គ្មាន​អ្នក​ណា​ឃ្វាង​បាន​ឡើយ ។ ​មើលចុះ
មនុស្ស​ដែល​យើង​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ នៅ​ពេល​ដែល​គេ​នៅ​ក្បែរ​នៅ​ជិត នៅ​ជាមួយនឹង​យើង គេ​បាន​ឲ្យ​សេចក្តីសុខ សប្បាយ​រីករាយ បាន​សន្ទនា​សាសង​ដោយ​ពាក្យ​សម្តី​ផ្អែមល្ហែម ជា​មធុ​វាចា​ដ៏​ពីរោះ​រណ្តំ​ដល់​យើង នេះ​ជា​ចំណែក​គុណ ។

ក៏​ប៉ុន្តែ​វា​ជា​ទុក្ខ​ធំ​នៅ​ពេល​ណា​ដែល​ត្រូវ​ព្រាត់ប្រាស ចាក​ឆ្ងាយ ព្រោះ​ត្រូវ​នឹក ត្រូវ​អាល័យ​ដល់​គេ ឬ​ត្រូវ​ភ័យ​ព្រួយ​ខ្លាច​គេ​ឈប់​ស្រឡាញ់​យើង ឬ​ក៏​បារម្ភ​ក្រែង​មាន​អ្នក​ណា​មក​ឆក់​យក​បេះដូង​នោះ​ទៅ​បាត់ នេះ​ជា​ចំណែក​ទោស ។

ចំណែក​អ្នក​ដែល​បាន​ហ្វឹកហាត់​អប់រំ​ចិត្ត​ឱ្យ​លុះ​ក្នុង​គន្លង​ល្អ​ហើយ រមែង​ពិចារណា​ទាំង​ផ្នែក​គុណ និង​ផ្នែក​ទោស នៅ​ពេល​ពិចារណា​រឿយ​ៗ​ទៅ លុះដល់​ពេល​បាន​ទទួល​នូវ​ចំណែក​ណាមួយ​ចូល​មក​ដល់ ក៏​មាន​សេចក្តី​អត់ធន់​មានចិត្ត​ស្ងប់ស្ងៀម មិន​ញាប់​ញ័រ​ព្រោះ​បាន​ពិចារណា​ឃើញ​សេចក្តី​ពិត​នៃ​សង្ខារលោក និង​អាច​រក្សា​នូវ​សេចក្តី​ស្ងប់​ចិត្តបាន ។