ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឡើងផ្ទះ​មួយ​ភ្លែត​…២​នាក់​ចូលធ្វើ​សកម្មភាព​ភ្លាម ផ្អើល​នាំ​គ្នា​ដេញចាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ដើរ​លួច​តាម​ផ្ទះ​បាន​ប្រទះ​ឃើញ​កង់​មួយ​គ្រឿង​របស់​ក្មេង​ស្រី​ម្នាក់ ហើយ​ក៏​ធ្វើ​សកម្មភាព​លួច តែ​ត្រូវ​បងប្រុស​របស់​ជន​រង​គ្រោះ​ឃើញ​ទាន់​រត់​ដេញ​តាម​ចាប់​បាន រួច​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​រាំង​ដើម្បី​សួរនាំ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ដើរ​លួច​តាម​ផ្ទះ​បាន​ប្រទះ​ឃើញ​កង់​មួយ​គ្រឿង​របស់​ក្មេង​ស្រី​ម្នាក់ ហើយ​ក៏​ធ្វើ​សកម្មភាព​លួច តែ​ត្រូវ​បងប្រុស​របស់​ជន​រង​គ្រោះ​ឃើញ​ទាន់​រត់​ដេញ​តាម​ចាប់​បាន រួច​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​រាំង​ដើម្បី​សួរនាំ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​២០៨​កែង​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​ភោ​ជនី​ដ្ឋា​នតា​យ​តា​យ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​ពេជ្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្រុស​របស់​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្អូនស្រី​របស់​គាត់​បាន​យក​កង់​មួយ​គ្រឿង​ទៅ​ទុក​នៅ​ក្រោមផ្ទះ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​រួច​ឡើងផ្ទះ​មួយ​ភ្លែត ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ដូច​ខាងលើ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​កង់​ប្អូនស្រី​របស់​គាត់ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​គាត់​ប្រទះ​ឃើញ​ទាន់ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​រត់​ចែក​ជើង​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ គាត់​បាន​រត់​ដេញ​តាម​ជនសង្ស័យ​ដែល​មានឈ្មោះ​ដូច​ខាងលើ​រហូត​ដល់​ផ្លូវ​១៨៤​កែង​ផ្លូវ​ព្រះ​នរោត្តម ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​ទាំង​គាត់ តាម​ទាន់​រួច​ក៏​វាយ​ជនសង្ស័យ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង រួច​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​រាំង​ដើម្បី​យក​ទៅ​សួរនាំ ចំនែកឯ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​បឹង​រាំង​ដើម្បី​អោយ​សមត្ថកិច្ច​ធ្វើ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ