ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ទទួលស្គាល់​មាន​បញ្ហា​អសកម្ម​កើត​ក្នុង​សង្គម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ទទួលស្គាល់​ចំពោះ​បញ្ហា​អសកម្ម​ដែល​កើត​មាននៅ​ក្នុង​សង្គម​ជាតិខ្មែរ ក្រោម​ការ​ដឹកនាំ​របស់​បក្ស​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មកនេះ ។ ការ​ប្រកាស​ទទួលស្គាល់​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ទទួលស្គាល់​ចំពោះ​បញ្ហា​អសកម្ម​ដែល​កើត​មាននៅ​ក្នុង​សង្គម​ជាតិខ្មែរ ក្រោម​ការ​ដឹកនាំ​របស់​បក្ស​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មកនេះ ។ ការ​ប្រកាស​ទទួលស្គាល់​នេះ បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​រិះគន់​ថា មាន​ភាព​អយុត្តិធម៌​លើ​ប្រព័ន្ធ​តុលាការ ភាព​សកម្មភាព​របស់​មន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ និង​រំលោភ​បំពាន​ច្បាប់​របស់​អ្នក​អំណាច​តាម​មូលដ្ឋាន​ជាដើម ។

លោក​សុខ ឥ​សាន បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ឧសភា តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​អ​យុ​ត្តិ​ធ៌​ម​នៅ​ក្នុង​សង្គម​តែងតែមាន​បាតុភាព​អសកម្ម និង​មិន​ប្រក្រតី​មួយ​ចំនួន​ដោយ​ជៀស​មិន​រួច​ទោះ​សង្គម​នោះ​រីក​ចម្រើន​ជឿនលឿន​យ៉ាងណា​ក៏​ដោយ ។ ដូច្នេះ​ការ​យក​បាតុភាព​អសកម្ម​ដោយ​ដុំ​មក​ធ្វើ​ជា​រឿង​រួម ទូទៅ គឺជា​ការ​ប្រមាថ​ដល់​សង្គម​ទាំងមូល មិន​មើល ឃើញ​ភាព​សកម្ម​ជា​ទូទៅ និង​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ជា​ការ​មិន​ត្រឹមត្រូវ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា អ្នក​កាន់​អំណាច​បាន​យូរ​ធ្វើ​តាម​ទំនើងចិត្ត ជា​ការ​មិនមែន​តាម​ទំនង​ចិត្ត​ឯង​ទេ គឺ​តាម​ទំនើង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ជា​ម្ចាស់​ឆ្នោត ។

ជាង​នេះ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ចំអក​ឲ្យ​កាន់​ក្រុមប្រឆាំង​ថា ត្រី​ធំ​ស៊ី​ត្រី​តូច​ជា​ក្រឹត្យក្រម​ធម្មជាតិ ដូច​ប្រទេស​ធំ​ខ្លាំង​ចង់​តែ​លេប ចង​តែ​ធ្វើបាប​ប្រទេស​តូច​ដូច្នេះ​ដែរ ។ លោក​ក៏​បាន​បន្ថែម​ថា អ្នក​ណា​ជីករណ្តៅ​កប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ពួក​អ្នក​រំលោភច្បាប់ និង​រំលោភ​លទ្ធិប្រជាធិបតេយ្យ​ហ្នឹងហើយ ។

សូម​ជម្រាប​ថា លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច ក្រោយ​ពី​មាន​រិះគន់​ពីសា​ធា​មតិ​ថា នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ​មាន​បញ្ហា​អសកម្ម​ជា​ច្រើន​កើតឡើង​ដូច​បក្ខពួក​និយម ការ រំលោភ​បំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​មាន​អំណាច ការ​រំលោភ​យក​ដី​រដ្ឋ ….៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ