ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បង្ហាញ​រូបថត​មួយ​សន្លឹក​ផ្សង​នឹង​គ្រោះថ្នាក់​ដែល​អ្នកកាសែត​បរទេស​ផ្តល់​ឲ្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​បង្ហាញ​រូបថត​មួយ​សន្លឹក​ដែល​ផ្សង​នឹង​គ្រោះថ្នាក់ ដើម្បី​រក​សន្តិភាព​ជួន​ប្រទេស​ដែល​អ្នកកាសែត​បរទេស​ផ្តល់​ជូន ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​បង្ហាញ​រូបថត​មួយ​សន្លឹក​ដែល​ផ្សង​នឹង​គ្រោះថ្នាក់ ដើម្បី​រក​សន្តិភាព​ជួន​ប្រទេស​ដែល​អ្នកកាសែត​បរទេស​ផ្តល់​ជូន ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​២១ ឧសភា​នេះ អម​ដោយ​រូបថត​មួយ​សន្លឹក​សម្តេច​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖«​រូបថត​មួយ​សន្លឹក​នេះ បើ​ពិនិត្យ​ឡើង​វិញ​វា​ហាក់ដូចជា ការ​ផ្សងព្រេង​ដ៏​មាន​គ្រោះថ្នាក់ តែ​សម្រាប់​ខ្ញុំ និង​សហការី​គិត​ថា វា​ជា​មោទនភាព​ដែល​យើង​បាន​យក​ជីវិត​ទៅ​ដូរ​យក​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា​» ។

លោក​បន្ត​ថា ៖«​មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ដឹង​រឿង​នេះ សូ​ម្បី​តែ​ខ្ញុំ​ក៏​ទើប​រក​ឃើញ​រូបថត​មួយ​សន្លឹក​ដែល​អតីត​អ្នកកាសែត​ជនជាតិ​បែ​ល​ហ្សិ​ក បាន​ប្រគល់​អោយ​ខ្ញុំ កាលពី​ថ្ងៃអាទិត្យ​នេះ​ដែរ ។ ថ្ងៃ​១៩ កញ្ញា ឆ្នាំ​១៩៨៩ ខ្ញុំ និង​ប្រតិភូ​បាន​ធ្វើ​ដំណើរ​ជា​សម្ងាត់​ទៅ​កាន់​ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ស្ពាន​តាម​ផ្លូវ​រថភ្លើង​នៅ​ប៉ោយ​ប៉ែ​ត ដែល​ពេល​នោះ​សងខាង​ផ្លូវ​ទាំង​ខាង​កម្ពុជា ទាំង​ខាង​ថៃ​សុទ្ធតែ​ជា​ចំការ​ម៉ី​ន ។ ជាង​នេះ​ទៅ​ទៀត​នៅ​សងខាង​ផ្លូវ​ប្រមាណ​១​គីឡូម៉ែត្រ គឺ​មាន​កងទ័ព​ត្រីភាគី​ចាំ​វាយប្រហារ​គ្រប់ពេល​មក​លើ​កងទ័ព​រដ្ឋ​កម្ពុជា ដែល​នៅ​ឈរជើង​តាម​ផ្លូវជាតិ​លេខ​៥» ។ សម្តេច​ក៏​បាន​សរសេរ​ទៀត​ថា ប៉ោយ​ប៉ែ​ត​ពេល​នោះ​មានផ្ទះ​បែកបាក់​តែ​មួយ​ខ្នង នៅ​ក្បាលស្ពាន​ខាង​កម្ពុជា ក្រៅពី​នោះ គឺ​សុទ្ធ​តែព្រៃ​ត្រែង ។

សម្តេច​ក៏​រៀប​ពី​សកម្មភាព​រូបថត​នោះ​ថា «​យើង​ឆ្លង​ព្រំដែន​នៅ​ម៉ោង​ប្រមាណ​២​រសៀល ដោយ​មិន​ទាន់​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅឡើយ ។ អ្នក​រួម​ដំណើរ​ជាមួយ​ខ្ញុំ​ឆ្លងកាត់​ស្ពាន នេះ​មាន​សម្តេច ទៀ បាញ់ ឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម​ចាន់ អ៊ា​ន ឯកឧត្តម ខាំ​ពូន កែវ​មុនី និង​ឧត្តមសេនីយ ឡុ​ង សុភាព ដែល​ពេល​នោះ​កាន់​មុខ​តំណែង​ជា​មេ​បញ្ជ​ការ​យោធភូមិ​ភាគ​ទី​៤ ដឹកនាំ​កម្លាំង​ការពារ​ដំណើរ​របស់ខ្ញុំ (​ឡុ​ង សុភាព បាន​មរណភាព​ទៅ​ហើយ​) ។ ក្រៅពី​ខាង​កម្ពុជា​មាន​ឧត្តមសេនីយ​កងទ័ព​ថៃ​ម្នាក់​ឈ្មោះ​ប៊ុ​ន ឡត រួម​ដំណើរ​ដើម្បី​សម្រួល​ដំណើរ​យើង ឆ្លងកាត់​ព្រំដែន និង​ទំនាក់ទំនង​ជាមួយ​ខាង​ភាគី​ថៃ​» ។ សម្តេច​បន្ថែម​ថា តើ​ជា​បេស​កម្ម​អ្វី​ទើប​សម្ងាត់​បែប​នេះ ? ខ្ញុំ​បាន​ដាក់​ចេញ​នូវ​នយោបាយ​មួយ គឺ (​អា​ក្រិ​តូប​នី​យ​កម្ម​កម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ថៃ​) សំដៅ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​ជួយ​របស់​ថៃ​ចំពោះ​ខ្មែរក្រហម និង​ត្រីភាគី​ដូចនេះ ហើយ​ទើប​មានការ​ជួប​គ្នា​ជា​សម្ងាត់​រវាង​ខ្ញុំ​ជាមួយ​ឯកឧត្តម​ឆាវ​វ៉ា​លិ​ត យង់​ឆៃ​យុទ្ធ ដែល​ជា​មេ​ទ័ពជើងគោក​ដ៏​មាន​ឥទ្ធិពល​របស់​ថៃ​នៅ​ថ្ងៃ​២៧ តុលា ១៩៨៨ នៅ​ទីក្រុង​វៀង​ច័​ន្ធ ប្រទេស​ឡាវ ។ ឆ្លងកាត់​ជំនួប​នេះ​ទើប​មាន​ទ​ស្យនៈ​កិច្ច​របស់ខ្ញុំ ដោយ​បើកចំហ​នាទី​ក្រុង​បាងកក ខែមករា ១៩៨៩ ។

សម្តេច​គូស​ញ្ជា​ក់​ឲ្យ​ដឹង​ទៀត​ថា​៖«​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​បាងកក​ជា​សម្ងាត់​នៅ​ថ្ងៃ​ទី​១៩ កញ្ញា ១៩៨៩ ពេល​នោះ​ទាក់ទង​រវាង​សង្គ្រាម និង​សន្តិភាព​នៅ​កម្ពុជា​ដែល​អាច​ចាត់​ទុក​ថា ជា​ផ្នែក មួយ​នៃ​ការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា ។ ខ្ញុំ និង​ប្រតិភូ​ឆ្លង​ដែន​នៅ​ម៉ោង​ប្រហែល​២​រសៀល​ទៅ​បាយ​នៅ​អារញ្ញ​ប្រា​ថេ​ត ជាមួយ​អគ្គបញ្ជាការ​រង​កងទ័ព​ថៃ រួច​ហើយ​បន្តដំណើរ​តាម​ឧ​ទ្ធ​ម្ភា​គ ចក្រ​ទៅ​ទីក្រុង​បាងកក​ច​ចារ​ជា​សម្ងាត់​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ ឆាត​ឆៃ ឈុ​ន​ហា​វ៉ា​ន់ និង​មេ​ទ័ពជើងគោក​ថៃ ឆាវ​វ៉ា​លិ​ត យង់​ឆៃ​យុទ្ធ នា​ល្ងាច​ថ្ងៃ​ទី​១៩ តុលា ១៩៨៩ ។ ទំនាក់ទំនង​រវាង​ខ្ញុំ​ជាមួយ​មេដឹកនាំ​ថៃ​កាន់តែ​ប្រសើរ​ដែល​នាំ​ដល់​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់ខ្ញុំ​នា​ពេល​ក្រោយមក​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ