ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់ចិនបានសម្រេច តែគេចមិនរួច ផ្អើល​បឹង​កេងកង៣​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ជនជាតិ​ចិន​បាន​សម្រេច តែ​រត់​មិន​រួច​ត្រូវ​ជន​រង​គ្រោះ​ចាប់​ជាប់​ម្នាក់ បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​ជាប់​រួច​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២០ ខែឧសភា នៅ​តាម​បណ្តោយ​ផ្លូវ​៣១០ នៅ​មុខ​នឹង​ភោជនីយដ្ឋាន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ជនជាតិ​ចិន​បាន​សម្រេច តែ​រត់​មិន​រួច​ត្រូវ​ជន​រង​គ្រោះ​ចាប់​ជាប់​ម្នាក់ បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​ជាប់​រួច​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២០ ខែឧសភា នៅ​តាម​បណ្តោយ​ផ្លូវ​៣១០ នៅ​មុខ​នឹង​ភោជនីយដ្ឋាន តន្ត្រី​គង់​លី សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។

ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ឡាយ សុង​ឌី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ផ្លូវ​២៧១ ខណ្ឌចំការមន​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ ខ្លួន​និង​បក្ខពួក​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា Beat មិន​ចាំ​ស្លាក​លេខ ដោយ​ខ្លួន​ជា​អ្នក​អង្គុយ​ពីក្រោយ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣១០ លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​ប្រទះ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​កាន់​ទូ​ស័ព្ទ​និយាយ​ដើរ​ចេញពី​ហាង​បម្រុង​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ។

ជនសង្ស័យ​បាន​ឆ្លើយ​បន្ត​ថា ពេល​ឃើញ​ដូច្នេះ ខ្លួន និង​បក្ខពួក​បាន​ជិះ​ម៉ូតូ​ទៅ​ជិត​ជន​រង​គ្រោះ ហើយ​ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​បាន​សម្រេច តែ​ត្រូវ​ជន​រង​គ្រោះ​ដឹងខ្លួន​ក៏​ស្រវា​ចាប់​ទាញ​ចំ​អាវ​របស់​ខ្លួន បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ក្របួច​ជាប់ ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះជា​ជនជាតិ​ចិន​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ បន្ទាប់​ពី​ចាប់​បាន​ជនសង្ស័យ និង​យក​ទូរស័ព្ទ​គេ​បាន​មក​វិញ​រួច​ហើយ ជន​រង​គ្រោះ​ក៏​បាន​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ចំណែក​ជនសង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ