ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាក់​ស្តេច​លើ​ភ្នំ​ឆ្នេរ​កែ​ប…​ចាប់ផ្តើម​ដេញ​ស្វា​​ឈប់​​ឱ្យ​​នៅ

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ តាំងពី​សម័យ​សង្គមរាស្ត្រនិយមម្ល៉េះ​លើ​កំពូលភ្នំ​តូច​មួយ​ជាប់​ឆ្នេរសមុទ្រ​កែប​ មានព្រះរាជ​ដំណាក់​មួយ​ ែល​អ្នក​ខេត្ត​កែប​ហៅ​ថា «​ដំណាក់​ស្តេច​» គឺ​សង់​តាំង​តែ​ពី​ឆ្នាំ​១៩៦២ ។ ឈាន​មក​ដល់​សម័យ កាល​សន្តិភាព​នេះ…

ខេត្ត​កែប ៖ តាំងពី​សម័យ​សង្គមរាស្ត្រនិយមម្ល៉េះ​លើ​កំពូលភ្នំ​តូច​មួយ​ជាប់​ឆ្នេរសមុទ្រ​កែប​ មានព្រះរាជ​ដំណាក់​មួយ​ ែល​អ្នក​ខេត្ត​កែប​ហៅ​ថា «​ដំណាក់​ស្តេច​» គឺ​សង់​តាំង​តែ​ពី​ឆ្នាំ​១៩៦២ ។ ឈាន​មក​ដល់​សម័យ កាល​សន្តិភាព​នេះ ក្រោយ​ពី​បោះបង់​ចោល​ប្រមាណ​ជិត​៤០​ឆ្នាំ ដំណាក់​ស្តេច​ក្លាយទៅជា​ព្រៃ​ស្អេកស្កះ ព្រម​ទាំង​សត្វ​ស្វា​រស់នៅ​អុកឡុក​យ៉ាង​អនាធិបតេយ្យ និង​បង្កើតកូន​ពូន​ជា​ចៅ​ប្រកបដោយ​សុខសាន្ត ។

ប្រមាណ​២​ខែ​កន្លង​មកនេះ គេ​សង្កេត​ឃើញ​មានការ​ជួសជុល​ជា​បណ្តើរ​ៗ លើ​ភូមិ​គ្រឹះ​ព្រះរាជ​ដំណាក់ បាន​លាប​ភ្នំ មាន​ទ្វារ​បង្អួច ស្អាតបាត​គួរ​ជាទី​គយគន់ គ្មាន​ការ​ចេញចូល​រហេតរហូត​បាន​ទៀត​ទេ​ ព្រមទាំង​ហាម​ថតរូប​ទៀត​ផង ។ សូ​ម្បី​ស្វា​ដែល​គ្រប់គ្រង​ទីតាំង​ភ្នំ​តូច​នេះ ក៏​ត្រូវ​បាន​អ្នក​ទទួល​បន្ទុក​ជួសជុល​មើល​ថែ​ ចាប់ផ្តើម​បណ្តេញចេញ​ជា​បណ្តើរ​ៗ​ដែរ គឺ​រារាំង​ដាច់ខាត​តែ​ម្តង ដោយ​ដាក់​សំណាញ់​ដែក​ការពារ​មិន​ឱ្យ​ចូល​អុកឡុក​អនាធិបតេយ្យ​ដូច​ពី​អតីតកាល​ទៀត​ឡើយ ។

អ្នក​ទទួល​បន្ទុក​នៅ​ទីនោះ​និយាយ​ថា នៅ​លើ​ភ្នំ​មួយ​នេះ​ បច្ចុប្បន្ន​កំពុង​ត្រូវការ​ជួសជុល និង​សម្អាត​បរិវេណ​ឡើង​វិញ ។ ក្នុង​នោះ​ គេ​ឃើញ​មានការ​ឈូស​ឆាយ​កាប់​ឆ្ការព្រៃ​ដែល​ដុះ​ទ្រុប​ទ្រុល និង​ស្ថាបនា​ផ្លូវ​ចាស់​ៗ រួម​ទាំង​ដាំ​ផ្កា​អម​ផ្លូវ​ឱ្យ​មាន​សោភ័ណ​ភាព​ ដូច​កាលសម័យ​សង្គមរាស្ត្រនិយម​វិញ ។

ប៉ុន្តែ​គេ​បាន​មើលឃើញ​ថា ស្វា​ជា​ច្រើន​ក្បាល​ដែល​បាន​អុកឡុក​នៅ​បរិវេណ​ភ្នំ​ដំណាក់​ស្ដេច​នោះ ពេល​នេះ​ដោយ​ដេញ​មិន​ឈ្នះ អ្នកធ្វើការ​ជួសជុល​នៅ​លើ​ភ្នំ​នោះ ជ្រុង​ខ្លះ​បាន​ដាក់​មង ធ្វើ​ជា​របាំង​ឱ្យ​ស្វា​ខ្លាច និង​ជ្រុង​​ខ្លះ​ទៀត ​ធ្វើ​រនាំង​ដែក​សំណាញ់​ការពារ​ស្វា មិន​ឱ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ដំណាក់​ស្ដេច​នោះ​ដែរ គឺ​ឈប់​ឱ្យ​ចេញចូល​ទៀត​ហើយ ។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​បរិវេណ​ភ្នំ​ដំណាក់​ស្ដេច បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ដំណាក់​ស្ដេច​កសាង​ឡើង​នៅ​ក្នុង​ឆាំ្ន​១៩៦២​នៅ​លើ​ភ្នំ​កែប​នេះ កំពុង​ជួសជុល​ឱ្យ​ស្អាត​ឡើង​វិញ ។ អ្នក​មើល​ការងារ​នៅ​លើ​ភ្នំ​នោះ​បាន​និយាយ​ថា ហ្វូង​ស្វា​ដ៏​ចង្រៃ​នោះ​វា​បាន​ចូល​អុកឡុក​កាច់​ផ្កា​បាក់​អស់ហើយ ដាំ​មិន​ឈ្នះ​ការ​បំផ្លាញ​ទេ ។

អ្នក​មើល​ការងារ​នៅ​លើ​ភ្នំ បាន​និយាយ​ប្រាប់​បន្ត​ថា ឥឡូវនេះ​ពួក​អ្នកធ្វើការ​បាន​ដាក់​មង​ជា​របាំង​ឱ្យ​វា​ខ្លាច និង​ធ្វើ​រនាំង​ដែក​ការពារ​មិន​ឱ្យ​ពួក​វា​ចុះ​តាម​ផ្លូវ​នេះ​ទៀត​ទេ ឱ្យ​ស្វា​ចុះឡើង​រក​សុ​ី​ចំណី​តាម​ផ្លូវ​ផ្សេង នៅ​ខាងក្រៅ​បរិវេណ ប៉ុន្តែ​ពួក​វា​នៅ​តែ​ហក់លោត​មក​ឈ្លានពាន​ដដែល បើ​យើង​មិន​នៅ​ចាំ​ដេញ ។

ពេល​សួរ​ថា តើ​ស្វា​នៅ​ដំណាក់​ស្តេច ពេល​នេះ​មាន​ប៉ុន្មាន ?
លោក មាស សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ ឧសភា​ថា លោក​មិន​បានដឹង​ចំនួន​ពី​ស្វា​នៅ​លើ​ភ្នំ​កែប​ទេ ព្រោះ​ឧ​ធ្យាន​ជាតិ​កែប បាន​ចែក​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​រដ្ឋបាល​ព្រៃឈើ ។ប៉ុន្តែ​បើ​តាម​ការ​ស្មាន​ដែល​វា​កំពុង​ពពាក់ពពូន​មាន​ប្រមាណ​ក្រោម​១០០​ក្បាល​ប៉ុណ្ណោះ ។

ម្ល៉េាះ​ហើយ​តាំង​តែ​ពី​មានការ​ជួសជុល និង​ដាក់​របាំង​សំណាញ់​ដែក​ជុំវិញ​បរិវេណ​ភ្នំ​តូច​នេះ គេ​សង្កេត​ឃើញ​ស្វា​ទាំងឡាយ​រស់នៅ​រហេតរហូត តាម​ដងផ្លូវ​ឡើង​លើ​ភ្នំ​តូច ។ ពួក​វា​មហារ​ពិស សូ​ម្បី​ម៉ូតូ​អ្នកកាសែត​ដែល​ដាក់​នៅ​ទីនោះ ត្រូវ​ពួក​វា​មក​លោត​លេង​ខ្វេះកកាយ យក​មួក​សុវត្ថិភាព​ទៅ​បោះ​លេង​តាម​ចិត្ត ។
អុ​ី​ចឹ​ង​បាន​គេ​ឈប់​ឱ្យ​ចេញចូល​ដំណាក់​ស្តេច​បែប​នេះ ៕​

អត្ថបទសរសេរ ដោយ