ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​ដួល​រលំ​ផ្ទះ និង​ប៉ើង​ដំបូល​ជាង​២០​ខ្នង នៅ​ស្រុក​ពញាឮ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ភ្លៀង​មួយ​មេ​លាយឡំ និង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​មក​ប៉ះ​ចំ​ឃុំ​ចំនួន​បី ក្នុងស្រុក​ពញា​បណ្ដាល​អោយ​ផ្ទះ​ជាង​២០​ខ្នង បាន​បាក់​រលំ និង​ប៉ើង​ដំបូល កាលពី​ម៉ោង​៥​និង​១០​នាទី រសៀល ថ្ងៃ​ទី​១៩…

ខេត្តកណ្ដាល ៖ ភ្លៀង​មួយ​មេ​លាយឡំ និង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​មក​ប៉ះ​ចំ​ឃុំ​ចំនួន​បី ក្នុងស្រុក​ពញា​បណ្ដាល​អោយ​ផ្ទះ​ជាង​២០​ខ្នង បាន​បាក់​រលំ និង​ប៉ើង​ដំបូល កាលពី​ម៉ោង​៥​និង​១០​នាទី រសៀល ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ស្រុក​ពញាឮ ។ លោក​ដួង តេ​ង អធិការ​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​មាន​មនុស្ស​២​នាក់​រង​របួសស្រាល ។

ផ្ទះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ឃុំ​ចំនួន​បី មាន​ឃុំ​កំពង់​អុស ១- ម្ចាស់​ឈ្មោះ​សំ មេ​សា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ក្ដុល (​បណ្ដាល​អោយ​ខូចខាត​ទាំងស្រុង​) ២-​ម្ចាស់​ឈ្មោះ​សាន គឹ​ម​ស្រ៊ី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា​បាន​ដួល​រលំ រោង​ស្នាក់​នៅ សាងសង់​អំពី​ឈើ ដំបូល​ប្រក់​សង្ក​សី ខូចខាត​ទាំង ស្រុង ។ ចំណែក​នៅ​ឃុំ​ព្រែក​តា​ទែន ១- ម្ចាស់ផ្ទះ​ឈ្មោះ យ៉ែ​ម សំណាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទំហំ​១២​គុណ​៦​ម៉ែត្រ ដំបូង​ស័ង្កសី ជញ្ជាំង​ក្ដា​ខូចខាត​ទាំងស្រុង ។ ២-​ម្ចាស់ផ្ទះ​ឈ្មោះ ខ្លឹម សុភា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទំហំ​៦​ម៉ែត្រ​គុណ​៥​ម៉ែត្រ ដំបូល​ស័ង្កសី ជញ្ជាំង ស័ង្កសី ខូចខាត​ទាំងស្រុង ។

និង​ផ្ទះ​ប៉ើង​របើក​ដំបូល​មាន ១-​ឈ្មោះ យឹ​ម សា​រឿង ភេទ​ស្រី អាយុ​៥២​ឆ្នាំ របើក​ជញ្ជាំង ស័ង្កសី ទំហំ​៥​គុណ​៤ ។ នៅ​ឃុំ​ភ្នំ​បាត ១- ម្ចាស់ផ្ទះ​ឈ្មោះ ប្រាក់​សា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ផ្ទះ​មាន​ទំហំ ៦ × ៥​ម៉ែត្រ ដំបូល ស័ង្កសី ជញ្ជាំង​ក្ដា ខូចខាត​បាក់​យ៉ាក​ផ្ទះបាយ ។ ២-​ផ្ទះ​ឈ្មោះ ឌឿ​ក ម៉ៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​មាន​ទំហំ ៥ × ៥ ដំបូល​ស័ង្កសី ជញ្ជាំង​ស័ង្កសី ខូចខាត​ទាំងស្រុង និង​របួស​មនុស្ស​ពី​នាក់​ស្រាល ។ ៣- ឈ្មោះ​ផ​ន ថា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ របើក​ស័ង្កសី​ចំនួន​៣​សន្លឹក ។ ៤-​ឈ្មោះ​ផ​ន សុភា​ក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទំហំ​៣×៣ ដំបូល​ស័ង្កសី ខូចខាត​ទាំងស្រុង ។ ៥- ឈ្មោះ​ផ​ន សុភ​ស្ត័ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​ទំហំ​៣×៤ របើក​ស័ង្កសី អស់​ចំនួន​មួយ​ចំហៀង​ផ្ទះ ។ ៦- ឈ្មោះ​ស៊ឹ​ម រស់ ភេទ​ស្រី អាយុ​៦០​ឆ្នាំ ទំហំ​៥×៧ របើក​ស័ង្កសី ចំនួន​៣​សន្លឹក ។ ទាំង​៦​គ្រួសារ​ស្ថិត​នៅ​ភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។

ដោយឡែក​នៅ​ភូមិ​កំចាត់​ព្រាយ ឃុំ​ភ្នំ​បាត​ចំនួន​១០​ខ្នង​ផ្ទះ ១-​ឈ្នោះ​មឺត ទូច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទំហំ​៥×៦ ខូចខាត​ទាំងស្រុង ។ ២-​ឈ្មោះ​មឺត សុខ​លី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ទំហំ​៦×៨ របើក​ស៊ី​ប្រូ អស់​ចំនួន​៦​សន្លឹក ។ ៣- ឈ្មោះ​អឿ យ៉ា​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ទំហំ​៤×៥​ប្រក់​ស័ង្កសី ខូចខាត​បាក់​សសរ​១​ដើម ។ ៤-​ឈ្មោះ​មឺត ស្រៀ​ន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ ទំហំ​៥×៧​ប្រក់​ស័ង្កសី របើក​ស័ង្កសី​ចំនួន​៣​សន្លឹក ។ ៥-​ឈ្មោះ​មឺត សុខ​រស់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ របើក​ស័ង្កសី ចំនួន​៣​សន្លឹក ។ ៦-​ឈ្មោះ​ឌុ​ល ភឺន ភេទ​ស្រី អាយុ​៦០​ឆ្នាំ ប្រក់​ស័ង្កសី ខូចខាត​របើក​ហោជាង​អស់​មួយ​ចំហៀង ។

៧-​ឈ្មោះ​ទឹម ស្រី​ញឹ​ប ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ប្រក់​ស័ង្កសី ខូចខាត​របើក​ស័ង្កសី​៣​សន្លឹក ។ ៨-​ឈ្មោះ​ជ្រី សា​រ៉េ​ត ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ប្រក់​ស័ង្កសី ខូចខាត​បាក់រ​ទ​ផ្ទះ​១​ដើម ។ ៩-​ឈ្មោះ​វឿ​ន ឡៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ របើក​ស័ង្កសី បន្ទប់ទឹក​ចំនួន​៣​សន្លឹក ។ ១០-​ឈ្មោះ​ខាត់ ណ​យ ភេទ​ស្រី អាយុ​៧២​ឆ្នាំ ខូចខាត​បាក់​ដើមឈើ សង្កត់​លី​បន្ទប់ទឹក​ខូចខាត​ទាំងស្រុង ។ ១១- ឈ្មោះ​តឹក តុ​ន ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ រោង​បាយ​របើក​ស័ង្កសី ចំនួន​៣​សន្លឹក ។ ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឱ្យ មាន​មនុស្ស​២​នាក់ រង​របួសស្រាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ