ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនើប​ម្ល៉េះ ! រថយន្ត​ដឹក​ទំនិញ​គ្មាន​អ្នក​បើក​ចាប់ផ្តើម​ធ្វើតេស្ត​នៅ​ប្រទេស​ស៊ុ​យ​អែ​ត

4 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ត​អេ​ឡិច​ត្រូ​និក Einride បាន​ចាប់ផ្តើម​ធ្វើតេស្ត​រថយន្ត​ដឹក​ទំនិញ​ដែល បើកបរ​ដោយ​ស្វ័យប្រវត្តិ​ទាំងអស់​របស់​ខ្លួន​នៅ​លើ​ផ្លូវ​សាធារណៈ​នៅ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត ។ រថយន្ត Einride T-Pod បាន​ចាប់ផ្តើម​ដំបូង​នៃ​អ្វី​ដែល​នឹង​ជា​ការ​ដឹក​ជ​ញ្ចូ​ន ទំនិញ​ប្រចាំ​ថ្ងៃ​នៅ…

ក្រុមហ៊ុន​ផលិត​រថយន្ត​អេ​ឡិច​ត្រូ​និក Einride បាន​ចាប់ផ្តើម​ធ្វើតេស្ត​រថយន្ត​ដឹក​ទំនិញ​ដែល បើកបរ​ដោយ​ស្វ័យប្រវត្តិ​ទាំងអស់​របស់​ខ្លួន​នៅ​លើ​ផ្លូវ​សាធារណៈ​នៅ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត ។ រថយន្ត Einride T-Pod បាន​ចាប់ផ្តើម​ដំបូង​នៃ​អ្វី​ដែល​នឹង​ជា​ការ​ដឹក​ជ​ញ្ចូ​ន ទំនិញ​ប្រចាំ​ថ្ងៃ​នៅ ស​ប្តា​ហ៍​នេះ​នៅ​ក្នុង​ទីក្រុង​Jönköping​។ រថយន្ត​ដឹក​ទំនិញ​ទម្ងន់ ២៦ តោន​ដែល​បាន​ធ្វើតេស្ត សាកល្បង​ក្នុងអំឡុងពេល ព្រឹត្តិការ MWC ត្រូវ​បាន​ដំណើរការ​ទាំងស្រុង​តាម​រយៈ​បណ្តាញ 5G ហើយ​វា​ជា​រថយន្ត​មិន​មាន​កន្លែង​បើកបរ​នោះ​ទេ ។

ជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​រថយន្ត T-Pod នឹង​ធ្វើ​ដំណើរ​ចម្ងាយ ៣០០ ម៉ែត្រ​ពី​ឃ្លាំង​មួយ​ទៅ​អាគារ ចំណត ។ ក្រុមហ៊ុន Einride និយាយ​ថា​ការ​សាកល្បង​ដែល​បញ្ចប់​នៅ​ចុងឆ្នាំ ២០២០ គឺជា លើក​ទី​មួយ​ហើយ​ដែល​រថយន្ត​ដឹក​ទំនិញ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​គ្មាន​អ្នកបើកបរ​ត្រូវ​បាន​អនុញ្ញាត​នៅ​លើ​ផ្លូវ​សាធារណៈ ។

ខណៈ​ពេល​ដែល​រថយន្ដ T-Pod អាច​មាន​ល្បឿន ៨៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ គឺ​ភ្នាក់ងារ ដឹក​ជញ្ជូន​ប្រទេស​ស៊ុ​យ​អែ​ត​នឹង​អនុញ្ញាត​ឱ្យ​វា​បើកបរ​តែ​ក្នុង​ល្បឿន​ប្រហែល ៥ គីឡូម៉ែត្រ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង​ក្នុង​កំឡុង​ពេល​ធ្វើតេស្ត ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Einride លោក Robert Falck បាន​គិត​ថា​ការ​ផ្តល់​លិខិតអនុញ្ញាត​ឱ្យ មាន បច្ចេកវិទ្យា​រថយន្ត​ដឹក​ទំនិញ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​មាននៅ​លើ​ផ្លូវ​សាធារណៈ​គឺជា ជំហាន​ដំបូង​សម្រាប់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំ​ៗ ។ លោក Falck សង្ឃឹមថានឹង​ដាក់​ពាក្យសុំ​ការ អនុញ្ញាត​ដូច​គ្នា​នេះ​បន្ថែម​ទៀត​ដោយ​អាច​នឹង​ពង្រីក​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ