ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រធានាធិបតី​ត្រាំ​ដក​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​កាណ​ដា និង​ម៉ិ​ក​ស៊ិ​ក

4 ឆ្នាំ មុន

រដ្ឋធានី​វា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ពី​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​កា​រដក​ពន្ធ​អា​មេ​រិ​កលើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​ពី​ប្រទេស​កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​។ លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា «​ខ្ញុំ​រីករាយ​នឹង​ប្រកាស​ថា​ពួក​យើង​ទើបតែ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​កា​ណា​ដា​និង​ម៉ិ​ក​ស៊ិ​ក…

រដ្ឋធានី​វា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ពី​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​កា​រដក​ពន្ធ​អា​មេ​រិ​កលើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​ពី​ប្រទេស​កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា «​ខ្ញុំ​រីករាយ​នឹង​ប្រកាស​ថា​ពួក​យើង​ទើបតែ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​កា​ណា​ដា​និង​ម៉ិ​ក​ស៊ិ​ក ហើយនឹង​លក់​ផលិតផល​របស់​ពួក​យើង​ទៅ​កាន់​ប្រទេស​ទាំងនេះ​ដោយ​មិន​មានការ​ដាក់​ពន្ធ​»​។

លោក​មាន​ប្រសាសន៍​ដូចនេះ​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​កា​ណា​ដា​បាន​ចេញ​កិច្ចព្រមព្រៀង​រវាង​កា​ណា​ដា​និង​សហរដ្ឋអាមេរិក​ដែល​ព្រមព្រៀង​គ្នា​ពី​ការ​លុប​បំបាត់​ពន្ធ​អា​មេ​រិ​កលើ​ដែកថែប​និង​អាលុយមីញ៉ូម និង​វិធាន​ឆ្លើយ​តប​ពី​កា​ណា​ដា ក្នុង​រយៈពេល​មិនយូរ​ជាង​ពីរ​ថ្ងៃ ។ ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក៏​បាន​បញ្ជាក់​ថា​ពួក​គេ​ក៏​បាន​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្រ​ដៀង​គ្នា​ជាមួយនឹង​សហរដ្ឋអាមេរិក​ផង​ដែរ​។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​២៥%​លើ​ដែកថែប និង ១០%​លើ​អាលុយមីញ៉ូម​កាលពី​ឆ្នាំ​មុន ហើយ​វា​បាន​ក្លាយជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​ការ​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ខាងជើង​ថ្មី​រវាង​ប្រទេស​ទាំង​បី ។ ជាដំបូង កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​មិន​មានឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​ជាប់ពន្ធ​ទេ ប៉ុន្តែ​បន្ទាប់​ពី​ត្រូវ​បាន​ដាក់​បញ្ចូល​ហើយ ប្រទេស​ជិតខាង​ទាំង​ពីរ​បាន​ចេញ​វិធានការ​ឆ្លើយ​តប​ជា​ច្រើន​លើ​ផលិតផល​អា​មេ​រិ​ក ។

បើ​ទោះជា​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា (USMCA) ត្រូវ​បាន​សម្រេច​ពិតមែន​ក្តី ពន្ធ​ទាំងនេះ​នៅ​តែ​មាន​ដដែល​។ យ៉ាងណា​ក្តី មន្ត្រី​រដ្ឋាភិបាល​កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​កបាន​និយាយ​ថា​ពួក​គេ​នឹង​មិន​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​នេះ​ឡើយ​លុះត្រាតែ​សហរដ្ឋអាមេរិក​លុប​បំបាត់​ពន្ធ​ទាំងនេះ​ចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ