ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ខ្លោង​ដ៏​សកម្ម​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ ពេល​នេះ​យំ​លែង​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៩ ឧសភា បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ​ចើ​យ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៩ ឧសភា បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ​ចើ​យ មុន្នី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។ គួរ​បញ្ជាក់​ថា សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៧ ឧសភា​នេះ បាន​បង្ក្រាប​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​ដោយ​មានការ​រឹបអូស​គ្រឿងញៀន​ជាង​៣​គីឡូក្រាម ដែល​ត្រៀម​ចេញ​លក់ និង​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ចំណុច​តាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​បាន​ថ្លែង​ឲ្យ​ដឹង​ថា កិច្ច​បង្ក្រាប​នោះ​គឺ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​សារធាតុ​ញៀន​មាន​មេ​តំ​ហ្វេ​តា​មីន (ICE) ទំងន់​3009.76g ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ប្រាក់​ដុល្លារ​មួយ​ចំនួន​។ ក្រោយ​ចាប់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​ជាង​គីឡូក្រាម​នោះ​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទើប​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ