ស្លាប់​និង​របួស​ច្រើន​នាក់ ក្រោយ​បុក​បង្កាន់ដៃ​ខ្ទាត​ធ្លាក់​ពីលើ​ស្ពាន


ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បើកបរ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន បណ្តាល​ឱ្យ​ខ្ទាត​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ស្ពាន​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ដៃ​ស្ពានព្រែក្តាម ​(​ពី​ភ្នំពេញ​ទៅ​កំពង់ចាម​) ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។

ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​៣​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល ១Y-៤៨៤៩ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ និង​យុវជន​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ពុំ​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​យុវជន​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ ក៏​ពុំ​ស្គាល់​អត្តសញ្ញាណ​ដែរ បាន​រង​របួសធ្ងន់ ។

តាម​ប្រភព​ពី​សាក្សី​បានឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ជិះ​គ្នា​៣​នាក់ បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង
​(​ភ្នំពេញ​-​កំពង់ចាម​) លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​បុក​បង្កាន់ដៃស្ពាន​ផ្នែក​ខាងឆ្វេង ធ្វើ​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​២​នាក់ ខ្ទាត​ធ្លាក់​ពីលើ​ស្ពាន បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ម្នាក់​កំពុង​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួសធ្ងន់​ទាំង​២​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ពញាឮ រីឯ​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កំពង់​លួង​៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ